ស្វែងយល់អំពីប្រព័ន្ធអប់រំប្រទេសអ៊ីស្រាអែល

264

«អ៊ីស្រាអែល» គឺជាទឹកដីនៃ ប្រជាជនដែលមានការអប់រំខ្ពស់ មានគំនិតច្នៃប្រឌិតខ្ពស់ និងប្រកប ដោយមនសិការស្នេហាជាតិបំផុត។ តើប្រព័ន្ធអប់រំរបស់ប្រទេសតូចមួយក្នុងដែនដីមជ្ឈិមបូព៌ាមួយ នេះ យ៉ាងដូចម្តេចទៅ ទើបសាបព្រោះឲ្យប្រជាជនគេបានផលបែបនេះ?

១. កម្មវិធីសិក្សាត្រូវបានបែងចែក៖ កម្មវិធីសិក្សាសម្រាប់សាលារៀនភាគច្រើនត្រូវបានបែងចែក តាមសាសនា និងជាតិសាសន៍ ដូចជា៖ សាលារៀនរបស់ប្រជាជនអ៊ីស្រាអែលទូទៅ ត្រូវសិក្សាជាភាសា ហេប្រឺ ហើយកំណត់ដោយក្រសួងអប់រំជាតិ។ ចំណែកកម្មវិធីសិក្សាសម្រាប់អ្នកកាន់សាសនាគ្រិស្ត និកាយអូស្សូដក់ ត្រូវប្រើប្រាស់ភាសាហេប្រឺដែរ ប៉ុន្តែត្រូវផ្តោតសំខាន់ទៅលើមុខវិជ្ជាសាសនា និង វប្បធម៌ របស់ជនជាតិជ្វីហ្វ។ ដោយឡែកសាលាសម្រាប់ជនជាតិអារ៉ាប់វិញ ត្រូវរៀបចំជាភាសា អារ៉ាប់ និងបញ្ចូលកម្មវិធីសិក្សាដោយផ្តោតសំខាន់លើប្រវត្តិ វប្បធម៌ និងជំនឿរបស់ប្រជាជនអារ៉ាប់។

២. សាលារៀនសម្រាប់យុវជនខ្វះខាត៖ ខុសពីអាមេរិចសាលារៀនសម្រាប់អ្នកដែលមានជីវភាពល្អ ប៉ុន្តែនៅអ៊ីស្រាអែល សិស្សក្រីក្រ គឺជាអាទិភាពសម្រាប់ទទួលការអប់រំ។ សិស្សដែលគ្មានលទ្ធភាព អាចដាក់សំណើទៅកាន់រដ្ឋាភិបាលដើម្បីទទួលបានមូលនិធីសម្រាប់ការសិក្សា។ លើសពីនេះ រដ្ឋាភិបាលមិនមែនយកចិត្តទុកដាក់តែលើប្រព័ន្ធអប់រំជាតិតែមួយមុខទេ ពោលគឺរដ្ឋាភិបាលថែម ទាំងជួយជាមូលនិធិដើម្បីធ្វើឲ្យសាលារៀនដំណើរការបានល្អថែមទៀត។

៣. មុខវិជ្ជា ប្រជាធិបតេយ្យ ចូលចិត្តរៀនជាងគេ៖ សាលារៀនដែលមានកម្មវិធីសិក្សាអំពី ប្រជាធិបតេយ្យ ទទួលប្រជាប្រិយជាងគេ មានន័យថា ប្រជាជនអ៊ីស្រាអែលចូលចិត្តរៀនមុខវិជ្ជា ប្រជាធិបតេយ្យ។ ប្រទេសអ៊ីស្រាអែល គឺជាប្រទេសដែលមានសាលារៀនមុខវិជ្ជាប្រជាធិបតេយ្យ ច្រើន ជាងគេក្នុងលោក។

៤. សាកលវិទ្យាល័យដែលគេចូលចិត្តរៀនជាងគេទី២ក្នុងលោក៖ និស្សិតភាគច្រើនក្នុងលោក មានបំណងប្រាថ្នាចង់ទៅសិក្សានៅប្រទេសអ៊ីស្រាអែលជាងគេទី២ក្នុងលោក។ ចុះសាកលវិទ្យាល័យ ប្រទេសណាដែលគេចូលចិត្តរៀនជាងគេ? ចម្លើយ៖ ប្រទេសកាណាដា។
៥. អនុវត្តន៍ច្បាប់ការងារ៖ យុវជនអាចបដិសេធទៅសាលាចំណេះដឹងទូទៅបាន ប៉ុន្តែត្រូវតែតម្រូវ ឲ្យចូលរៀនសាលាវិជ្ជាជីវៈ (សាលាជំនាញ)។ កម្មវិធីសិក្សានេះត្រូវរៀបចំ និងគ្រប់គ្រងដោយក្រសួង ឧស្សាហកម្ម ពាណិជ្ជកម្ម និងការងារ ដោយសហការជាមួយដៃគូជាអង្គការបណ្តុះបណ្តាល វិជ្ជាជីវៈផ្សេងៗ។

៦. ផ្លាស់ប្តូររបៀបវាយតម្លៃ ដើម្បីធ្វើឲ្យសិស្សកាន់តែមានគំនិតឆ្នៃប្រឌិតខ្ពស់៖ និស្សិតឆ្នាំទីពីរ ត្រូវវាយតម្លៃដោយការប្រលងស្តង់ដាររួមតែមួយ ពោលគឺ១០០%។ ប៉ុន្តែក្រោយមក បានផ្លាស់ប្តូរ ដោយរៀបចំប្រលង៧០% យោងតាមស្តង់ដាររួម និង៣០%ទៀត ដោយគ្រូបង្រៀនរបស់ សិស្ស នោះ តែម្តង។ ការផ្លាស់ប្តូរររៀបប្រលងនេះ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ឲ្យនិស្សិតមានការឆ្នៃប្រឌិត និងមានគំនិតបង្កើតថ្មីជាងមុន។

៧. សិស្សត្រូវឆ្លងកាត់ការប្រលងវាយតម្លៃដោយស្តង់ដារតែមួយ៖ មុនពេលចូលទៅបម្រើកងទ័ព (កាតព្វកិច្ចយោធា) សិស្សអ៊ីស្រាអែលទាំងអស់ត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សារបស់ខ្លួនសិន។ បើមិនជាប់ទេ ត្រូវមកប្រលងម្តងទៀត ក្រោយរយៈពេលបំពេញកាតព្វកិច្ចយោធារួចរាល់។ ស្តង់ដារនេះ ត្រូវបានអនុវត្តន៍គ្រប់គ្នាទាំងអស់។

៨. យុវជនជ្វីហ្វភាគច្រើនត្រូវបានបណ្តុះបណ្តាលឲ្យចេះប្រើកាំភ្លើង៖ យុវជនជនជាតិជ្វីហ្វទាំងអស់ ត្រូវបានទទួលការបណ្តុះបណ្តាលឲ្យចេះប្រើអាវុធនៅអាយុ១៨ ឬ១៩ឆ្នាំ សូម្បីតែអ្នកមានភាពពិការក្តី។

៩. និស្សិតភាគច្រើនមានកាតព្វកិច្ចកងទ័ព៖ និស្សិតទាំងអស់ (លើកលែងតែអ្នកកាន់គ្រិស្តអូស្សូដក់ អ្នកសន្តិភាពនិយម និងពួកអារ៉ាប់) សុទ្ធតែត្រូវចូលបម្រីកងទ័ពនៅអាយុ១៨ឆ្នាំ ពោលគឺនារីត្រូវ បំពេញ ២ឆ្នាំ និង៣ឆ្នាំសម្រាប់បុរស។ កងទ័ពជាតិ គឺជាស្ថាប័នដ៏មានសារៈសំខាន់បំផុតក្នុងប្រទេស ដែលមាន ឥទ្ធិពលលើសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។

១០. ថ្ងៃអាទិត្យធ្វើការ និងរៀនធម្មតា៖ ថ្ងៃអាទិត្យនៅអ៊ីស្រាអែល ដូចគ្នានឹងថ្ងៃច័ន្ទ នៅតាមបណ្តា ប្រទេសភាគច្រើនក្នុងលោក។ ពួកគេនឹងត្រលប់ចូលរៀន ឬបំពេញការងារនៅថ្ងៃអាទិត្យវិញ ក្រោយ ការសម្រាកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ នៅតាមសាលារៀនមួយចំនួន គេរៀនពាក់កណ្តាល ថ្ងៃនៅ ថ្ងៃសុក្រ និងឈប់សម្រាកពេញនៅថ្ងៃសៅរ៍។

១១. កុមារអ៊ីស្រាអែលភាគច្រើនបានចូលរួមជាមួយចលនាយុវជនក្នុងតំបន់របស់ខ្លួន៖ «ចលនា» ពាក្យនេះ គឺមានសារៈសំខាន់សម្រាប់ប្រទេសអ៊ីស្រាអែល។ វាមិនមែនគ្រាន់តែជាកម្មវិធីមួយនោះទេ ប៉ុន្តែចលនាត្រូវមានបេសកកម្មមួយដើម្បីលើកកម្ពស់សកម្មភាពសង្គម ឬការផ្លាស់ប្តូរ។ ចលនានិមួយៗ ត្រូវតែមានទស្សនៈរបស់ខ្លួន ទៅតាមនិន្នាការនយោបាយ ឬសាសនា ឬទាំងពីរនេះតែម្តង។ សិស្សអ៊ីស្រាអែលចាប់ផ្តើមចូលរួមចលនាយុវជននៅថ្នាក់ទី៤ ហើយពេលឡើងដល់ថ្នាក់វិទ្យាល័យ ពួកគេមួយចំនួនបានក្លាយជាមេដឹកនាំចលនាតែម្តង។

១២. សិស្សត្រូវហៅគ្រូ ដោយឈ្មោះដំបូងរបស់គ្រូ៖ នៅអ៊ីស្រាអែលមានទម្លាប់មួយ ដែលគេប្រើទាំង នៅក្នុងសាលារៀន និងរបររកស៊ី។ ដូចនេះហើយទើបកូនសិស្សនៅអ៊ីស្រាអែល ត្រូវហៅឈ្មោះគ្រូរបស់ខ្លួន ដោយប្រើឈ្មោះដំបូងរបស់គ្រូ។

ប្រភព៖ https://www.facebook.com/Mossad-Elli