ប្រកួតបិទបញ្ចប់ពូល លោកគ្រូFelix ដាក់កីឡាករបំរ៉ុងទាំងអស់ តែក្លាយជាឧបសគ្គសម្រាប់ឥណ្ឌូនេស៊ីទៅវិញ

280

ភ្នំពេញ៖ ការ​ប្រកួត​បិទ​ពូល​​នេះ​មិន​មែន​ជា​ការ​​ងាយ​ស្រួល​ប៉ុន្មាន​​ឡើយ​សម្រាប់​ក្រុម​ឥណ្ឌូណេស៊ី​​​ជួប​កម្ពុជា​ដែល​មាន​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ។ ចូរ​ពិចារណា​កត្តា​សំខាន់​២​នៅ​ខាង​ក្រោម៖

កត្តា​លំបាក​

កីឡាករ​ភាគ​ច្រើន​ដែល​នៅ​បម្រុង​កន្លង​មក​​ ពេល​មាន​ឱកាស​លេង​ល្ងាច​នេះ​ ច្បាស់​​ណាស់​ថា​​​នឹង​​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​។ ពួក​គេ​​នឹង​លេង​ដោយ​មិន​ខ្លាច​​ចាញ់​​ លេង​ដើម្បី​​ឲ្យ​​គ្រូ​បង្វឹក​មើល​ឃើញ​គុណភាព​របស់​​ពួក​គេ​។ ពេល​លេង​បាន​ល្អ​​​ ពួក​គេ​នឹង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​គ្រូ​​ក្នុង​ជម្រើស​១១​នាក់​ដំបូង​​សម្រាប់​ការ​ប្រកួត​បន្ទាប់​ៗ។ ជា​ពិសេស​ពួក​គេ​​​លេង​ដើម្បី​រក្សា​កំណត់​ត្រា​ឈ្នះ​រហូត​​ក្នុង​ពូល និង​​​ដើម្បី​អ្នក​គាំទ្រ​​​ក្នុង​​នាម​ជា​ម្ចាស់​ផ្ទះ។

លោក Felix គ្រូ​បង្វឹក​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា កីឡាករ​របស់​លោក​ទាំង​អស់​ល្អ​​​ដូច​គ្នា ដូច្នេះ​ការ​ប្រកួត​ល្ងាច​នឹង​អាច​នឹង​មាន​កីឡាករ​១១​នាក់​ផ្សេង​ទៀត​ទាំង​អស់​​ចូល​លេង។ អ្វី​ដែល​​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក​គឺ ខ្លាច​កីឡាករ​របួស។

កត្តា​ងាយ​ស្រួល

ឥណ្ឌូណេស៊ី​មាន​២​ពិន្ទុ​​លើ​ក្រុម​ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា​ដែល​មាន​​១​ពិន្ទុ​ដូច​គ្នា​​ពី​ការ​ប្រកួត​២​លើក​កន្លង​មក។ ពេល​ជួប​កម្ពុជា​បញ្ចប់​វគ្គ​ក្នុង​ពូល​ល្ងាច​នេះ​​ហាក់​​​ស្រួល​បន្តិច​សម្រាប់​ក្រុម​ឥណ្ឌូណេស៊ី​ ដោយ​សារ​កម្ពុជា​​បាន​ឡើង​ទៅ​វគ្គ​បន្ត​រួច​ហើយ​ ទោះ​ចាញ់​ក្តី​ ឈ្នះ​ក្តី​ក៏​នៅ​ឈរ​លេខ​១​ក្នុង​ពូល។ ជា​ពិសេស​ កម្ពុជា​នឹង​ដាក់​កីឡាករ​បម្រុង​ពី​ការ​ប្រកួត​​២លើក​កន្លង​មក​ឲ្យ​ចូល​លេង​ល្ងាច​​នេះ​ ដើម្បី​ទុក​ជើង​កីឡាករ​​ដែល​លេង​កន្លង​មក​សម្រាប់​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ថៃ​នៅ​ថ្ងៃ​អាទិត្យ។ ដូច្នេះ​កម្ពុជា​នឹង​លេង​ដោយ​បច្ចេកទេស​បំផុត។

យុវជន​ឥណ្ឌូណេស៊ី​​​នឹង​ប្រឹង​​១០០​%​ដើម្បី​យក​ឈ្នះ​កម្ពុជា​​ក្នុង​គោល​បំណង​​រក​កៅអី​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ឥណ្ឌូណេស៊ី​នឹង​ធ្លាក់​​ចេញ​ពី​កម្មវិធី​​នេះ​ ប្រសិន​បើ​​​ស្មើ​ ឬ​ចាញ់​កម្ពុជា​​ ហើយ​​​ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា​បញ្ចប់​ដោយ​លទ្ធផល​ឈ្នះ​-ចាញ់ ​ប៉ុន្តែ​​ប្រសិន​​ស្មើ​កម្ពុជា​ ហើយ​ម៉ាឡេស៊ី​ និង​មីយ៉ាន់ម៉ា​​បញ្ចប់​ដោយ​ស្មើ​គ្នា​​នោះ​ ឥណ្ឌូណេស៊ី​ជា​អ្នក​ឡើង​វគ្គ​បន្ត។

ការ​ប្រកួត​​ល្ងាច​នេះ​​ធ្វើ​នៅ​ម៉ោង​​៦:៣០​នាទី​ល្ងាច​ដំណាល​គ្នា​គឺ​ កម្ពុជា​ប៉ះ​ឥណ្ឌូណេស៊ី​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ខណៈ​ ម៉ាឡេស៊ី ប៉ះ មីយ៉ាន់ម៉ា​ នៅ​កីឡដ្ឋាន​របស់​ក្លឹប​ភ្នំពេញ​ក្រោន។

52605171_2324376724466489_891011186261229568_o

53044316_2324376437799851_950239773115547648_o

53046600_2324376891133139_7326679264504315904_o