បាច់ផ្កាមួយបាច់នៅថ្ងៃ ១៤ កុម្ភៈអាចជួយអោយអ្នកដោះស្រាយបញ្ហាក្នុងជីវិតបានដែរឬទេ?

554

ផ្កាមួយបាច់នៅថ្ងៃ១៤កុម្ភៈមិនមែនស្ដែងឱ្យឃើញមនោសញ្ចេតនារបស់មនុស្សប្រុសចំពោះមនុស្សស្រីដែលគេបានឱ្យនោះទេ ពីព្រោះច្បាស់ណាស់បាច់ផ្កាមួយបាច់នោះនាងមិនអាចយកទៅដោះស្រាយបញ្ហាលំបាកនៅក្នុងជីវិតនាងបានឡើយ​ ក្ដីស្រឡាញ់ពិតដែលមនុស្សម្នាក់មានចំពោះដៃគូរបស់ខ្លួនគឺកើតក្ដីគិតគូរដល់សុខទុក្ខ ភាពខ្វះខាត សេចក្ដីត្រូវការភាពចាំបាច់របស់គូស្នហ៍ខ្លួន។ ផ្កាមួយបាច់ដែលបុរសម្នាក់ជូនទៅនារីណាមួយវាគ្រាន់តែរបៀបផ្គាប់ផ្គុនរបស់ប្រុសចារឹកព្រាននារីតែប៉ុនណោះ។​ ហើយការផ្គាប់ផ្គុនទាំងឡាយរបស់មនុស្សប្រុសវាគ្មានអ្វីក្រៅពីសេចក្ដីស្រេកឃ្លានតណ្ហា ឬអារម្មណ៍ភេទនោះទេ។ មានតែមនុស្សស្រីដែលចូលចិត្តរឿងភេទដូចគ្នាទេដែលសប្បាយចិត្តការជូនផ្ការបៀបអត់ប្រយោជន៍ដូច្នោះនោះ។ ស្ត្រីដែលថ្លៃថ្នូរ និងមានស្នេហាក្នុងជម្រៅមនោសញ្ចេតនា ពេលមានមនុស្សប្រុសមកផ្គាប់ផ្គុននាងបែបនេះនាងនឹងកើតអារម្មណ៍មើលងាយមនុស្សប្រុសដែលលង់លិចនឹងផ្លូវភេទដូចនេះ។ នាងអាចនឹងសម្គាល់មនុស្សប្រុសប្រភេទនេះថាជាមនុស្សដែលមានស្នេហាមិនស្មោះ​ ជាមនុស្សគ្មានជម្រៅមនោសញ្ចេតនា និងមានអារម្មណ៍ភេទដឹកមុខ ហើយនាងជាមនុស្សយល់ជ្រៅក្នុងរឿងចិត្តសាស្ត្រ រួចនាងអាចនឹងផ្ដាច់ទំនាក់ទំនងជាមួយមនុស្សដែលជាសណ្ដាននៃមនុស្សមានស្នេហាឥតតម្លៃ និងគ្មានមនោសញ្ចេតនាបែបនេះទៀតផង។