Bale ម៉ាក់ងាយក្លឹបនៅ PL ថាគ្មានលទ្ធភាពអោយប្រាក់ខែគេទេ

250

Manchester United, Spurs និង Chelsea សុទ្ធ​តែ​ជា​ក្លឹប​ចាប់​អារម្មណ៍​តារា​របស់ Real Madrid​ កីឡាករ Gareth Bale ដែល​មាន​តម្លៃ​ខ្លួន​១៥០​លាន​ផោន និង​​មាន​ប្រាក់​ឈ្នួល​៦៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ប្រសិន​ក្លឹប​ណា​ចង់​បាន​គេ។

ត្បិត​​មាន​ក្លឹប​ធំ​ៗ​នៅ Premier League​ ចង់​បាន​បែប​នេះ​ក្ដី តែ​​លោក Jonathan Barnett ដែល​ជា​ភ្នាក់ងារ​របស់ Bale បាន​លើក​ឡើង​ថា៖ “Gareth ស្រឡាញ់ Madrid។ សម្រាប់​ការ​ចាកចេញ​ទៅ​ក្លឹប​ផ្សេង គ្មាន​ក្លឹប​ណា​អាច​​បង់​ប្រាក់​ឈ្នួល​ឲ្យ​គេ​បាន​ទេ”។​

​Bale ត្រូវ​បាន​អ្នក​គាំទ្រ​របស់ Madrid រិះគន់ ជា​ពិសេស​ថ្មី​ៗ​​កាល​ពី​ថ្ងៃ​អាទិត្យ​ចាញ់ Barcelona។ កន្លង​ទៅ​លេច​ឭ​ថា កីឡាករ​សញ្ជាតិ​វែល​មាន​មិន​ចុះ​សម្រុង​ជាមួយ​មិត្ត​រួម​ក្រុម និង​ពិបាក​និយាយ​ភាសា​អេស្ប៉ាញ បន្ទាប់​ពី​នៅ​ប្រទេស​មួយ​នេះ​អស់​រយៈពេល​៦​ឆ្នាំ។

កីឡាករ​វ័យ​២៩​ឆ្នាំ​ធ្លាប់​ឈ្នះ​ពាន Champions League  ៤ដង​ និង​រក​បាន​១០១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​​២១៨​ប្រកួត ចាប់​តាំង​​ផ្លាស់​ពី Spurs មក​កាន់ Real ក្នុង​តម្លៃ​៨៥​លាន​ផោន។ កុងត្រា​របស់​គេ​នឹង​អស់​​រហូត​ដល់​ឆ្នាំ​២០២២៕ ប្រភព៖ Sabay