កែវ សុខផេង ប្តេជ្ញាខំលេងឲ្យអស់លទ្ធភាព ដើម្បីសាងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ក្នុងស៊ីហ្គេម

247

កីឡាករ កែវ សុខ​ផេង បាន​សម្ដែង​ការ​ត្រេកអរ​ជា​ខ្លាំង ក្រោយ​ត្រូវ​បាន​គ្រូ​បង្វឹក​លោក Felix G.Dalmas​ កោះហៅ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ U-22 កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន ក្នុងនាម​កីឡាករ​លើស​អាយុ ២២​ឆ្នាំ ហើយ​គេ​បាន​ប្ដេជ្ញា​ចិត្ត​ជាមួយ​សិស្ស​ប្អូន នឹង​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាពដើម្បី​សាង​ប្រវត្តិសាស្ត្រ​ ក្នុង​ការ​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឲ្យ​ខាន​តែ​បាន។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សមាជិក​ក្លឹប​វិសាខា​រូប​នេះ​បាន​ថ្លែងប្រាប់​ក្រុមការងារ BTV បែបនេះ មុន​ឡើង​យន្តហោះ​ជាមួយ​មិត្ត​រួម​ក្រុម ធ្វើដំណើរ​ទៅ​ហ្វីលីពីន​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ខណៈ​នៅ​វេលា​ម៉ោង ៧​យប់​នេះ​ក្រុម​ជម្រើស​ជាតិ U-22 កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​បើកឆាក​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​មុនគេ។ សុខ​ផេង បាន​អះ​អាង​ថា ក្នុង​ពូ​ល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង និង​ចង់​ឈ្នះ​ដូចគ្នា តែ​កម្ពុជា​ក៏​មិន​អន់​ដែរ ហេតុនេះ​ពួកគេ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​សម្រេច​គោលដៅ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ លើកដំបូង​ក្នុង​ស៊ី​ហ្គេម។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា សម្រាប់​បេសកកម្ម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ ក្រុម U-22 កម្ពុជាគឺ​ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B គឺ​មាន​ក្រុម U-22 ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហ​បុរី និង​ប្រ៊ុយណេ ហើយ​បាល់ទាត់​គឺជា​ប្រភេទ​កីឡា ដែល​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​មុនគេ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់ ២​ឆ្នាំ​ម្ដងនេះ ដ្បិត​ពិធី​បើក​ការប្រកួត​ផ្លូវការនឹង​ធ្វើ​នា​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ខាងមុខ និង​ពិធីបិទនឹងធ្វើ​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយ​ការចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នេះ​ដែរ កម្ពុជា​បាន​ត្រៀម​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប​ប្រមាណ​ជិត ៤៥០​នាក់ លើ​កីឡា ៣០​ប្រភេទ ដើម្បី​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ហើយ​កីឡា​នីមួយៗ​នឹង​ត្រូវ​ធ្វើដំណើរ​ជា​បន្ដ​បន្ទាប់ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ​តទៅ ដើម្បី​ចូលរួម​ការប្រកួត​ទៅតាម​ការកំណត់​របស់​គណៈ​កម្ម​ការរៀបចំ។ ទន្ទឹម​ជាមួយគ្នា​ក្រុមការងារ​ទូរទស្សន៍ BTV ក៏​ត្រៀម​ធ្វើដំណើរ​ទៅ​ចូលរួម​យក​ព័ត៌មាន​ ផ្សាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​នៅ​ហ្វីលីពីន​ផង​ដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ BTV

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​