អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ត្រូវបានតែងតាំងជា សមាជិកជាន់ខ្ពស់នៃបក្សប្រជាជនកម្ពុជា

242

លោក គង់ បូរ៉ា ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស​លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល នេះ​បើ​តាម​សេចក្តី​សម្រេច ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ហើយ​បើតាម​សេចក្តី​សម្រេច ចុះហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ លោក គង់ បូរ៉ា ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​២០ ក្នុងចំណោម​អ្នក​ដែល​បានតែងតាំង​ទាំងអស់​ចំនួន​២៣​នាក់ ហើយក៏​មាន​លោក គឹម សន្តិភាព ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ទទួល​បាន​នីតិសម្បទា ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ​នោះ លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពិធី​ទទួល​សមាជិក​ថ្មី គឺ​លោក គង់ បូរ៉ា នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គ​២៧​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ពិធី​នោះ លោក គង់ បូរ៉ា បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​លោក​មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ លោក សម រ​ង្ស៉ី បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​ច្របូកច្របល់​។ លោក​អះអាង​ថា “​ដំណាក់កាល​នេះ ខ្ញុំ​បាន​ឃើញថា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​មាន​ម​ហិច​តា​ឈូស​ឆា ធ្វើឱ្យមាន​សភាពការណ៍​វឹកវរ​ក្នុងប្រទេស ធ្វើឱ្យ​ជ្រួលច្របល់ អញ្ចឹង​ខ្ញុំ​ជា​អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទោះជា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ក៏​នៅតែមាន​អ្នក​គិតថា ខ្ញុំ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អញ្ចឹង​ខ្ញុំ​សម្រេចចិត្តថា ត្រូវតែ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន និង​រួម​កម្លាំង​ជាមួយ​អ្នកស្នេហាជាតិ​នៅក្នុង​គណបក្ស​ប្រជាជន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ លោក គង់ បូរ៉ា ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្រោយពី​បាន​តួនាទី​នេះ លោក គង់ បូរ៉ា បាន​សម្តែង​នូវ​ភាព​រីករាយ ចំពោះ​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ ហើយ​លោក​បាន​ថ្លែង​អំណ​គុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ដែល​បានសម្រេច​អនុញ្ញាតឱ្យ​លោក​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ បូរ៉ា បាន​អះអាងថា លោក​នឹង​ប្រើប្រាស់​តួនាទី​ជា​អតីត​តំណាងរាស្ត្រ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​សកម្មជន​ទូទាំង​២៥​ខេត្ត​-​ក្រុង ដើម្បី​រួមចំណែក​ទប់ស្កាត់ និង​ណែនាំ មិនឱ្យ​សមាជិក CNRP និង​អ្នកគាំទ្រ​លង់ខ្លួន​ជឿ​ការបោកប្រាស់ ធ្វើជា​ឈ្នាន់ ឬ​ធ្វើជា​របាំង​ជំនួស​ក្រុម​ជ្រុលនិយម សម រ​ង្ស៉ី ដែលមាន​ផែនការ​បង្កភាពវឹកវរ ចលាចល អាច​ឈាន​ដល់​ការ​បង្ហូរឈាម បំផ្លាញ​សន្តិភាព ឯករាជ្យ អធិបតេយ្យ ការ​អភិវឌ្ឍន៍​ភាព​សុខ​ចម្រើន​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​បានឡើយ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​