មានអតិថិជនមិនតិចទេ ដែលត្រូវក្រុមហ៊ុន ទូរសព្ទស្មាត បានកាត់យកលេខ ទូរសព្ទរបស់ ខ្លួនទៅដាក់លក់វិញ ក្នុងនោះសូម្បីតារាចម្រៀងពេជ្រ សោភា ក៏បានលើកឡើងថា ចំពោះក្រុមហ៊ុន ស្មាត ដែលបានកាត់ផ្តាច់លេខរបស់ខ្លួន យកទៅលក់ក្នុងតម្លៃខ្ពស់ហើយត្រូវអោយម្ចាស់ខ្លួនបង់លុយទិញវិញបើចង់បាន។
និយាយត្រូវលេខ ខ្ញុំកំពុងប្រើ កាត់លក់ អោយគេផង អត់ប្រាប់មួយម៉ាត់ ជួយដោះស្រាយអោយខ្ញុំផង លេខខ្ញុំប្រើតាំង ពីឆ្នាំ2008/ មកកាត់លក់ អោយគេ ក្នុងឆ្នាំ2021ខែ4 មកនិយាយថា
អត់បញ្ចូលលុយ ទើបកាត់ទុកលក់វិញ សួរបានទេ បើគេទិញផ្ទះ ១បង់លុយដាច់ គេអត់នៅ តើម្ចាស់ផ្ទះដើម មកកាត់ផ្ទះ យើងយកទៅលក់តបានទេ? នេះជាការឆ្ងល់របស់ខ្ញុំ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញនូវសេចក្ដីជូនដំណឹង មួយ ដោយធ្វើការអភ័យទោស ដោយសុទ្ធចិត្ត ចំពោះអតិថិជន ដែលទទួលរងការ ប៉ះពាល់ពីបញ្ហា ដែលបានកើត ឡើងនេះ ។
ក្រុមហ៊ុនស្មាត ក៏សូមបញ្ជាក់សាជាថ្មីនូវការ ប្ដេជ្ញាចិត្ត ក្នុងការផ្តល់នូវ ដំណោះស្រាយនិងសំណង សមស្របមួយ ជូនដល់ អតិថិជនដែល ទទួលរងការ ប៉ះពាល់នេះ ។
សេចក្ដីជូនដំណឹងនេះ ក៏បានបញ្ជាក់ថា យោងតាមការ ត្រួតពិនិត្យផ្ទៃក្នុង របស់ក្រុមហ៊ុន គឺ បានរកឃើញ កំ ហុស របស់បុគ្គលិកមួយរូប ដែលរហូតមក ដល់ពេលបច្ចុប្បន្ននេះ គាត់ត្រូវបានព្យួរ ពីការងារនិងទទួលទណ្ឌកម្ម វិន័យនានា យោង ទៅតាមបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុន ។ (កាន់តែលម្អិតសូមអាន សេចក្ដីជូនដំណឹងនេះ បន្ថែមទៀត)
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ( Smart Axiata Co,Ltd) បានអនុវត្តខុសនឹង នីតិវិធីនៃការបើកលេងទូរស័ព្ទ ជូនអតិថិជនដោយ បានកា.ត់.ផ្ដា.ច់.លេខទូរស័ព្ទអតិថិជន ដែលកំពុងប្រើប្រាស់ រាល់ថ្ងៃ ហើយយក ទៅលក់បន្តឲ្យអតិថិជនថ្មី ដោយគ្មានការ យល់ព្រមពីម្ចាស់ដើម ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ៕