យោងតាមមន្ត្រីជាន់ ខ្ពស់ក្រសួងសុខាភិបាលថៃបានប្រាប់ កាសែតបាងកក ប៉ុស្តិ៍ ចេញផ្សាយកាល ពីថ្ងៃចន្ទទី ៦ ធ្នូ ប្រទេស ថៃបានរកឃើញមានករណីឆ្លង មេរោគ បំ.ប្លែងថ្មី អូមីក្រុn (Omicron) ទៅលើជនជាតិអាមេរិកាំង.ម្នាក់ ដែលបាន ធ្វើដំណើរ ពីប្រទេសអេស្ប៉ាញ។
លោក Supakit Sirilakអគ្គនាយក.នាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្របាននិយាយថាមេរោគ.បំប្លែងថ្មី នេះត្រូវបាន.រកឃើញនៅក្នុងការធ្វើតេស្ត RT-PCR ទៅលើបុរសអាមេរិកកាំង.វ័យ ៣៥ឆ្នាំម្នាក់ ដែលបានរស់ នៅប្រទេស អេស្ប៉ាញ អស់រយៈ.ពេលមួយឆ្នាំមកហើយមុនពេល.ធ្វើដំណើរមកដល់ប្រទេសថៃ ។
គាត់បានទទួលការចាក់.វ៉ាក់សាំង Johnson & Johnson មួយដូស ដែលជាធម្មតាវ៉ាក់សាំង.នេះត្រូវការ ការចាក់តែមួយដងប៉ុ ណ្ណោះ។គាត់ធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ជើងហោះហើរលេខ EK372 ពីទីក្រុងឌូបៃ មកកាន់អា កាសយានដ្ឋានសុវណ្ណភូមិ ហើយមិនមានរោគសញ្ញាអ្វីឡើយ។
វាមិនច្បាស់ថាថ្ងៃណាដែលគាត់បានចូលប្រទេសថៃ ខណៈ ដែលលោកវេជ្ជបណ្ឌិត Opas បាននិយាយថាគាត់បានមកដល់ នៅថ្ងៃទី 29 ខែវិច្ឆិកា ប៉ុន្តែតារាង ដែលបង្ហាញ ដោយក្រសួង ក្នុងអំឡុងពេល សន្និសីទសារព័ត៌មានថាគាត់បានមកដល់កាល ពីថ្ងៃទី 30 ខែវិច្ឆិកា។ក្រសួងបាននិយាយថាអ្នកជំងឺបានទាក់ ទងជាមួយបុគ្គលិកអាកាសយានដ្ឋានពីរនាក់ និងបុគ្គលិកសណ្ឋា គារ ១៧នាក់ផងដែរ៕