ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលក.ម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្ដែងការហួសចិត្ត ព្រោះតែធ្លាប់.ឃើញគេដោះមីនដោះគ្រា.ប់.បែ.កនៅនឹងដី តែនេះដោះនៅលើដំបូលផ្ទះ ។ តើហេតុអ្វីបានជាគ្រា.ប់បែ.ក.នោះនៅលើដំបូលផ្ទះទៅវិញ ?
ឯកឧត្តមបានបង្ហាញការហួសចិត្តនិងបង្ហាញរូបថត ៤សន្លឹកផងដែរ តាមបណ្ដាញសង្គមហ្វេសប៊ុក និងបានឱ្យដឹងថា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកពួក ខេត្តសៀមរាប មន្ត្រីជំនាញបានធ្វើការបោសសម្អាតគ្រា.ប់សំណល់ស.ង្គ្រាមនៅលើដំបូលផ្ទះ ។
ឯកឧត្តមថា ហួសវាចាត្រូវថ្លែង ព្រោះគេដោះមីនឬដោះគ្រា.ប់បែ.កនៅហ្នឹងដី តែនេះដោះនៅលើដំបូលផ្ទះ ។ តាមការ.ថ្លែងចុងក្រោយរបស់.ឯកឧត្តមនោះ គឺបានបញ្ជាក់.ច្បាស់ថា តើហេតុអ្វីបានជាគ្រា.ប់បែ.ក.នោះនៅលើដំបូលផ្ទះទៅវិញ ? តាមពិតជាគ្រា.ប់បែ.កដៃគេទុកចោលក្នុង.ដំបូលផ្ទះ ដែលជាងរុះរើផ្ទះបានប្រទះឃេីញ ។
ពេលប្រទះឃើញ ជាងផ្ទះភ្ញាក់ដូចខ្មោចកន្ត្រាក់ គឺនៅសល់តែព្រ.លឹងតូចៗ រីឯព្រលឹងធំ.គេចខ្លួនបាត់ ស្រមោល.ទៅហើយ ។ ឱ ! សំណល់ គ្រឿងផ្ទុះពីស.ម័យស.ង្គ្រាមអើយ…ម្តេចមិនទៅនៅក្នុង.ព្រៃទៅ ?
ម្តេចមកសម្ងំនៅលើ.ដំបូលផ្ទះធំទ្រនុំខ្ពស់ទៅវិញ ? ពិតជារកវាចាថ្លែងពុំបានមែន ។ចំណែកមន្ត្រីស៊ីម៉ាក់វិញ មីនក្នុងព្រៃក៏ដោះ នៅលើដំបូលផ្ទះក៏ដោះ ទោះនៅក្នុងមុងក៏ដោះដែរ ឱ្យតែបានដឹងបានឃើញ ៕