អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលើកឡើងថា ផ្លែស្វាយដែលកសិករ ផលិតបាន ហើយគ្មានទីផ្សារនោះ បណ្តាលមកពីការផលិត លើសផែនការ និងផលិតខ្លះគ្មាន គុណភាព ខ្វះបច្ចេកទេស ។
អភិបាលខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ ម្សិលមិញនេះ បន្ទាប់ពីមានការ រិះគន់ច្រើនលើកច្រើនសា ពីក្រុមកសិករផលិតផ្លែស្វាយ នៅតាមសហគមន៍ ដែលបាន រអ៊ូរទាំថា គ្មានទីផ្សារសម្រាប់ លក់ក្រោយផលិតបាន ។
លោក វ៉ី សំណាង បានលើកឡើងទៀតថា នៅប្រទេសជឿនលឿន កសិករអ្នកផលិតគេតែង តែសិក្សាទីផ្សារ និងតម្រូវការចាំបាច់របស់.ប្រជាពលរដ្ឋ ។ ក្រោយមកកសិករទាំងអស់បានសម្រេចដាក់.ផែនការឱ្យបានត្រឹមត្រូវលើការផលិត ជៀសវាងផលិតផលដែលផលិតបានលើស.ពីតម្រូវការទីផ្សារ ធ្វើឱ្យមានការខាតបង់ ។
ផ្ទុយទៅវិញ សម្រាប់កម្ពុជា ពិសេសអ្នកខេត្តកំពង់ស្ពឺ ការផលិតរបស់ប្រជាកសិករធ្វើឡើងតាមការនឹកឃើញ និងធ្វើតាមគ្នា ។ នេះធ្វើឱ្យផលិតផលសម្រេចបានលក់.មិនចេញ និងគ្មានទីផ្សារ ឬមានតម្លៃទាប ។ ជាក់ស្តែងពាក់ព័ន្ធនឹងការដាំដំណាំ.ស្វាយរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបានលើសពីផែនការ និងសេចក្តីត្រូវការរបស់ទីផ្សារ
ដែលការដាំមកទល់ពេលបច្ចុប្បន្នមានផ្ទៃដីប្រមាណជិត ៨ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលបានមានជិត ៦ម៉ឺនហិកតា ហើយបរិមាណផលសរុប ៥៤២.៨៥១,៣៤តោន ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ ក៏មានក្រុមហ៊ុនកែច្នៃដំណាប់ស្វាយសរុបមាន ១៥ក្រុមហ៊ុន ។
ទន្ទឹមនឹងកំណើននៃការដាំដំណាំស្វាយនេះដែរ លោក វ៉ី សំណាង បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបានដាំលើផ្ទៃដីតិចតួចប៉ុណ្ណោះ តែអ្នកដាំច្រើនជាអ្នកមក.ពីរាជធានីភ្នំពេញ ហើយការដាំធ្វើឡើងតាមការនឹក.ឃើញ និងមិនបានថែទាំអនុលោមទៅតាមស្ដង់.ដារទីផ្សារ និងសម្បទានដីសេដ្ឋកិច្ចរបស់.រាជរដ្ឋាភិបាល ទៅក្រុមហ៊ុន.បរទេស ។
ចំពោះការមិនអនុលោមស្ដង់ដារនេះហើយ ទើបធ្វើឱ្យកសិករផលិតបានផលហើយត្រូវជួបប្រទះបញ្ហាលក់មិនចេញ ឬមានតម្លៃទាប និងរហូតមិនមានអ្នកទិញក៏មាន ។
ម្យ៉ាងវិញទៀត ការប្រើប្រាស់ជីដែលបានហាមឃាត់ក៏ជាឧបសគ្គរបស់អ្នកផលិតផងដែរ ។ កត្តាទាំងនេះបានធ្វើឱ្យរាជរដ្ឋាភិបាល អាជ្ញាធរ ក៏ដូចក្រសួងជំនាញទទួលរងនូវការរិះគន់ពីការអសមត្ថភាពក្នុងការរកទីផ្សារជូនប្រជាកសិករ ៕