ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ កម្ពុជា បានប្រើប្រាស់.ថវិកាអស់ប្រមាណ ៦០លានដុល្លារ។ ដោយក្នុងនោះ គ្រាន់តែ.ប្រើប្រាស់ក្នុង.ការចុះបញ្ជី ត្រូវចំណាយ.ថវិកា លើសពី.១៦លានដុល្លារ។
នេះបើតាមការបញ្ជាក់របស់លោក សួស យ៉ារ៉ា ប្រធានគណៈ.កម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា ថ្លែងនៅក្នុងកិច្ចប្រជុំពិ.គ្រោះយោបល់ នៅរដ្ឋសភា នារសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
លោក សួស យ៉ារ៉ា បានគូស.បញ្ជាក់ថា ថវិកាទាំងនេះ កម្ពុជា បានមកពី.ជំនួយជុំវិញពិភពលោក តាមរយៈយន្តការ.អង្គការសហប្រជាជាតិ យន្តការនៃការសហការ.គ្នាជាពហុភាគី ដូចជាសហគមន៍អឺរ៉ុប ប្រទេសចិន និងប្រទេសជប៉ុន ដែលសុទ្ធតែបានចូលរួមចំណែកផ្នែកបច្ចេកទេស ថវិកា និងចំពោះការពង្រឹងសមត្ថភាពមន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) របស់កម្ពុជា ផងដែរ។
ចំពោះការបោះឆ្នោតជ្រើសរើស.ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានគេ.មើលឃើញថា ប្រព្រឹត្តទៅប្រកប.ដោយត.ម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពល.រដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការ.ប.ង្ខិតប.ង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅ.ទូទាំងប្រទេស មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបា.តុភាពអ្វីរារាំងនោះឡើយ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជា.ពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧.៣លាននាក់ បានមកចូលរួម.បោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់៕