នៅមុននេះ បន្តិច រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តី ជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ, អាជីវករ, កម្មករ ,កម្មការិនីដែលពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ នុត គន្ធា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរបុគ្គលិក មណ្ឌលសុខភាព ញរ រស់នៅភូមិស្វាយ អាណាត ឃុំញរ ស្រុកកំពង់រោទិ៍
និងឈ្មោះ ទិត្យ សុខា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរបុគ្គលិក មណ្ឌលសុខ ភាពញរ រស់នៅភូមិស្វាយ អាណាត ឃុំញរ ស្រុកកំពង់រោទិ៍ និងមណ្ឌលសុខភាពញរ ឃុំញរ ស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១។
សូមបងប្អូន ដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័ក តាមដានសុខភាព អនុវត្តតាមវិធានការ ណែនាំរបស់ក្រសួងសុខា ភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេច តេជោហ៊ុនសែន។
ប្រសិនបើមាន រោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ ស.ង្ស័.យ សូមមេត្តា.ប្រ.ញាប់ ទៅធ្វេីតេស្តរក.មេរោគ កូវីដ១៩ ឬផ្ដល់ព័ត៌មានទៅ.អាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនង.មកក្រុមការងារ.ស្រាវជ្រាវ និង.តាមដានបុគ្គល.ស.ង្ស័.យ.ថា មានផ្ទុកជំងឺកូវីដ-១៩ សូមទូរស័ព្ទទៅ.លេខខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធាន.ការបន្ត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល នៅ បានចេញ.សេចក្តីប្រកាសព័ត៌មាន បញ្ជាក់.ពីការប.ន្ត.រកឃើញអ្នក.ឆ្លងកូវីដ១៩ថ្មីចំនួន.៦៥៥នាក់ ខណៈអ្នកជំងឺ ៦៩៦នាក់ជា.សះស្បើយ។
បើគិតត្រឹមព្រឹក.ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញ.អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥,៣៦៦នាក់ ក្នុង.នោះអ្នកជាសះស្បើយ.សរុបចំនួន ៤០,០១០នាក់ និងស្លា.ប់.សរុបចំនួន ៤៩៣នាក់៕