ក្រុមហ៊ុនថាមពលរុស្ស៊ី Rosneft បានឲ្យដឹងថាខ្លួនមិនបានលក់ ផលិតផលប្រេង ណាមួយទៅកូរ៉េខាងជើងនោះទេ ហើយក៏មិន បានធ្វើសកម្មភាព ពាណិជ្ជកម្មណាមួយ នៅក្នុងប្រទេសនេះដែរក្នុងកំឡុង ឆ្នាំ ២០១៨-២០១៩ ។
ក្រុមហ៊ុនក៏បានគូសបញ្ជាក់ពី“ ការអនុវត្តយ៉ាងតឹងរឹងជាមួយច្បាប់រុស្ស៊ី និងអន្តរជាតិ” ដោយសង្កត់ធ្ងន់ថា ខ្លួនមិនបានចូលរួម សកម្មភាពខុសច្បាប់ ណាមួយ ចំពេលមានទណ្ឌ កម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដែលរឹតត្បិតការ នាំប្រេងចេញទៅកាន់ទីក្រុងព្យុងយ៉ាងឡើយ។
របាយការណ៍ប្រចាំឆ្នាំ របស់ Rosneft សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ក៏មិនបាន បង្ហាញពីសកម្មភាពពាណិជ្ជកម្មជាមួយកូរ៉េខាង ជើងដែរ ដោយបញ្ជាក់ជាថ្មីថា ខ្លួនបាន គោរពតាមរបបដាក់ទណ្ឌ កម្មអន្តរជាតិ។