ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងឱកាសខួប៧៥ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ (UN) បានលើកឡើងថាប្រទេសធំគួរធ្វើគំរូសម្រាប់ប្រទេសតូចៗ ដោយការអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាងការ អនុវត្តស្ដង់ដារ ពីរជាន់។ មិន តែប៉ុណ្ណោះ លោកប្រធានាធិបតីចិនរូបនេះបានរិះគន់របៀបវារៈឯកតោភាគី និយម និងប្រឆាំងដាច់ ខាតចំពោះប្រទេសណាមួយដែលតាងខ្លួនជា «ចៅហ្វាយ នាយរបស់ពិភពលោក»។
ក្នុងសេចក្តីថ្លែងការណ៍ដែលផ្ញើទៅកាន់ UN នៅថ្ងៃទី ២១ ខែកញ្ញាម្សិលមិញ នេះដោយចង់សំដៅចំៗទៅ សហរដ្ឋ អាមេរិក លោក ស៉ី បានអះអាងថា គ្មាន ប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងផ្ដាច់មុខលើកិច្ចការសកល គ្រប់គ្រងលើ ជោគវាសនា របស់ប្រទេសដទៃ ឬកេងចំណេញក្នុងការអភិវឌ្ឍតែឯកឯងឡើយ។
លោក ស៊ី ជិនភីង បានលើកឡើងដោយ សង្កត់ធ្ងន់ថា របៀបវាៈឯកតោភាគីនិយម គឺជាផ្លូវទ័ល។ បន្ថែមពីនេះ លោក ស៉ី បានគូស បញ្ជាក់ថា«[យើង]ពុំគួរអនុញ្ញាតឲ្យប្រទេសណា មួយធ្វើអ្វីស្រេចតែអំពើចិត្ត និងធ្វើជាមហា អំណាចផ្ដាច់មុខ ធ្វើជាអ្នកសម្លុតគេ ឬធ្វើជាចៅហ្វាយនាយរបស់ពិភពលោកឡើយ»។
ក្នុងសេចក្តីថ្លែងការណ៍ ដ៏វែងអន្លាយ ដែលចុះផ្សាយដោយក្រសួង ការបរទេសចិននេះ ប្រធានាធិបតីចិនរូបនេះ បញ្ជាក់ បន្ថែមថា ប្រទេសធំ គួរធ្វើជាគំរូក្នុងការ អនុលោមតាមច្បាប់អន្តរជាតិ ហើយត្រូវចៀសវាងការ អនុវត្តស្ដង់ដារពីរជាន់។ លោក សង្កត់ធ្ងន់ថា ច្បាប់អន្តរជាតិ ពុំគួរយកទៅប្រើជាលេស ដើម្បីគាបសង្កត់ លើសិទ្ធិ និងប្រយោជន៍របស់ប្រទេសដទៃ។
ទាក់ទិនបញ្ហានេះលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងក្នុងជំនួបកម្រិតខ្ពស់ដើម្បីអបអរខួប៧៥ឆ្នាំរបស់អង្គការ អន្តរជាតិដ៏មួយនេះថា៖ ជំងឺរាតត្បាតសកល COVID-19 បានលាតត្រដាង ភាពផុយស្រួយ របស់ពិភពលោក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បាននិយាយដូច្នេះថា៖ «សព្វថ្ងៃនេះ យើងមានបញ្ហាប្រឈមលក្ខណៈពហុភាគីច្រើន លើសលប់ហើយខ្វះខាតដំណោះស្រាយលក្ខណៈពហុភាគី»។
សូមជម្រាបថា តួយ៉ាង របស់ក្រុមប្រឹក្សាសន្តិសុខ UN ប្រើពេលរាប់ខែទើបសម្រេចចិត្តគាំទ្រការអំពាវនាវរបស់លោក ហ្គូតេរ៉េស សម្រាប់បទឈប់ បា ញ់ជាសកល ដែលអនុញ្ញាតឲ្យបណ្ដាប្រទេសផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងCOVID-19។ ភាពយឺតយ៉ាវនេះ កើតឡើងដោយសារភាពមិនចុះសម្រុងគ្នារវាងចិននិងសហរដ្ឋអាមេរិក។
ជុំវិញរឿងខាងលើនេះ អធិកា របតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល លើកឡើងថា ការគិត តែប្រយោជន៍ផ្ទាល់ខ្លួនរបស់រដ្ឋជាសមាជិក ជារឿយៗបានបង្ខំឲ្យអង្គកា រសហប្រជាជាតិអនុវត្តយឺតយ៉ាវជាងគោលការណ៍កំ ណត់ខ្លួន។
ជាក់ស្តែងនៅក្នុងសុន្ទរក ថារបស់ខ្លួន មេដឹកនាំខ្លះ បានស្នើឲ្យមាន ការធ្វើកំណែទម្រង់ UN ហើយជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខ UN ។ពួកគេអះអាង ថា វាមិនយុត្តិធម៌ដែលមានតែសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងចក្រភព អង់គ្លេស ជាសមាជិកអចិន្ត្រៃយ៍ ហើយមានអំណាចវេតូ (Veto) លើសេ ចក្តីសម្រេចនានាពាក់ព័ន្ធសន្តិសុខ និងស្ថិរភាពពិភ ពលោក។ ត្រង់ចំណុចនេះ ប្រធានាធិបតីតួក គី រៃស៊ីប តៃយីប អ៊ែរដូហ្កាន់ សង្កត់ធ្ងន់ ថារចនាសម្ព័ន្ធក្រុមប្រឹក្សាដែលផ្ញើជោគវាស នារបស់ប្រជាជនជាង៧ពាន់លាននាក់ លើកណ្ដាប់ដៃ នៃប្រទេសចំនួន៥ គឺអយុត្តិធម៌ និងគ្មានចីរភា ពឡើយ។