ខ្សែប្រ.យុទ្ធជ.ម្រើសជាតិឆ្នើមរបស់.កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា និងកីឡាករ.ជម្រើសជាតិ ៥នាក់ទៀត ឆ្លង.កូវីដ១៩។ នេះបើតាមការប.ញ្ជាក់ របស់សហព័ន្ធកីឡាបាល់.ទាត់កម្ពុជា នៅក្នុងសន្និសីទ.សារព័ត៌មាន នៅមុននេះ.បន្តិចនា.វេលាម៉ោងប្រមាណ.១២ថ្ងៃត្រង់នេះ ថ្ងៃទី.១៤ ខែតុលា ឆ្នាំ២០២១។
ក្នុងសន្និសីទដែលបាន.ធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ គឺសហព័ន្ធកីឡាបាល់.ទាត់កម្ពុជា បញ្ជាក់.ថា កីឡាករទាំង ៦នាក់ ដែលឆ្លង.ជំងឺកូវីដ១៩ រួមមាន៖ ចាន់ វឌ្ឍនាកា, គួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ។
សូមជម្រាបថា ការបកស្រាយ.របស់សហព័ន្ធកីឡាបាល់.ទាត់កម្ពុជា បានធ្វើឡើង.បន្ទាប់ពីមាន.មហាជនជា.ច្រើន ដាក់ច.ម្ងល់លើប.ញ្ហា ដែលមិនឃើញ.មានឈ្មោះ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ចូលលេងជើង.ទី២ ពេលគោព្រៃកម្ពុជា ប៉ះជាមួយកោះហ្កាំ របស់សហរដ្ឋអា.មេរិក ក្នុងពាន AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេស.បារ៉ែន.កាលពីថ្មីៗ។
ទោះជាយ៉ាង.នេះក្តី ក្រុមគោព្រៃ.កម្ពុជា នៅតែធ្វើបានល្អក្នុង.ជើងទី ២នេះ ដោយយកឈ្នះកោះហ្កាំ ក្នុងលទ្ធផល ២ទល់នឹង១ ហើយសរុបទាំង.ពីរជើង គឺឈ្នះ ៣ទល់នឹង១ ដែលធ្វើឲ្យមាន.ឱកាសប្រជែង.ពាន AFC Asian Cup China 2023 ។
សម្រាប់ដំណើរ.ឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើស.ជាតិកម្ពុជាបានស្ថិតចូល.ក្នុងប្រអប់ទី៤ (POT-4) ជាមួយ.នេប៉ាល់, ម៉ុងហ្គោលី, បង់.ក្លា.ដេស ស្រីលង្ការ និងក្រុមឡើងមក.ពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់.ឆ្នោត.ជាមួយ POT ចំនួន ៣ផ្សេងទៀត ដែល.ក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែង.ចែកជា ៦ពូល ក្នុងមួយពូល.មាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅ.ជុំផ្ដាច់ព្រ័ត្រនៅប្រទេស.ចិន នាឆ្នាំ២០២៣។
ចំពោះការប្រកួត.ជម្រុះជុំទី៣ នឹងចាប់.ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរ.លេខ១ នៃពូលទាំង៦ រួមជា.មួយក្រុមលេខ២ ល្អជាងគេ.ចំនួន ៥ក្រុម នឹងទទួលបាន.សិទ្ធិកក់.សំបុត្រយន្ដហោះ.ទៅប្រកួតជុំផ្ដាច់.ព្រ័ត្រ.នៅប្រទេសចិន ដែលមាន.បេក្ខភាព ១៣ក្រុមកំពុងឈរចាំ.មុនរួមមាន.
ម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕