អ្នកធ្វើការងារ ពាក់ព័ន្ធ នឹងគណនេយ្យភាព សង្គម បានលើកឡើងថា ការស៊ើបអង្កេតទៅ លើករណីតារា កំប្លែង ខ្ញុង ដែលអំពាវនាវឲ្យមហាជន ជួយខ្លួន ជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារ អាមេរិក ដោយមូលហេតុ.ក្ស័.យ.ធន ក្នុងការរកស៊ី.ដែលមិនច្បាស់លាស់នោះ គឺជាសិទ្ធិសម្រេច.របស់អាជ្ញាធរ.មានសមត្ថកិច្ច។
ការលើកឡើងនេះ បន្ទាប់ពីអ្នក.ប្រើប្រាស់បណ្ដាញ.សង្គមហ្វេសប៊ុកមួយ.ចំនួន បានចោទជា.សំណួរថា តើតារាកំប្លែង.រូបនេះ រកស៊ីអ្វីឲ្យពិតប្រាកដ ទើបជំពាក់.គេរហូតដល់.ជាង ៥៧ម៉ឺនដុល្លារយ៉ាង.ដូច្នេះ។ ម្យ៉ាងទៀត ក៏អ្នកលេងហ្វេសប៊ុកខ្លះ.ទៀត ក៏លើកឡើង.ដែរថា តើពិតជា.ជំពាក់គេ.ដោយសារតែ.រកស៊ីមែន ឬក៏ដោយសារ.យកលុយ.ទាំងនោះ ទៅលេង.ល្បែង.ស៊ីសងណាមួយ។
លោក សន ជ័យ ប្រធាន.អង្គការសម្ព័ន្ធគណនេយ្យភាព.សង្គមកម្ពុជា មានប្រសាសន៍ប្រាប់.កម្ពុជាថ្មី នៅព្រឹក.ថ្ងៃទី១៩ ខែតុលានេះថា ចំពោះតារា.កំប្លែង ខ្ញុង ផ្សាយផ្ទាល់.នៅលើបណ្ដាញសង្គម.ហ្វេសប៊ុក ឲ្យមហាជនជួយ.នាងម្នាក់ ១ដុល្លារ ខណៈ.ជួបបញ្ហាជំពាក់បំណុល.គេជាង ៥៧ម៉ឺនដុល្លារ.នោះ គឺអាជ្ញាធរមាន.សមត្ថកិច្ច ជាអ្នកសម្រេច.ថា គួរស៊ើប.អង្កេត ឬមិន.ស៊ើបអង្កេត។
លោក សន ជ័យ មានប្រសាសន៍បន្តថា «រឿងនេះ ជារឿងរបស់.អាជ្ញាធរទេ ការបង្ហាញ ការលើក.ឡើង របស់បុគ្គលម្នាក់ ដែលចេញមុខមកអំពាវនាវ.បែបនេះ បើយើងមើលទៅ.លើទិដ្ឋភាពសង្គម គេហៅថា
វាគឺជាព្រឹត្តិការណ៍មួយ ក៏ប៉ុន្តែបើ.យើងមើលទៅលើ ការបង្ហាញ ការប្រកាស.អំពីរឿង.បំណុល បើសិនជា.យល់ថា ការប្រកាស.បែបនេះ អាជ្ញាធរមាន.ការមន្ទិល ខ្ញុំគិតថា អាជ្ញាធរគួរតែពិនិត្យ.មើលលទ្ធភាព នៅក្នុងការស៊ើប.អង្កេតដែរ ប៉ុន្តែបើសិនជា.អាជ្ញាធរ មិនចាប់.អារម្មណ៍ទេ អាហ្នឹង.ជារឿងរបស់គាត់»។
អ្នកជំនាញផ្នែកគណនេយ្យភាព.សង្គម បានលើកឡើងបន្តថា ប្រសិនបើគេ.យល់ថា ការអំពាវនា.វរកជំនួយពីមហាជន.របស់តារាកំប្លែង ខ្ញុង នេះ ធ្វើឲ្យមានការ.ទាក់ទាញ ហើយនាំឲ្យមនុស្សប្រើប្រាស់.ធនធានផ្ទាល់ខ្លួន.ខុស ក៏ជារឿង.មួយ ដែលអាជ្ញាធរមានស.មត្ថកិច្ច អាចបើកការ.ស៊ើបអង្កេត.បានដែរ តែលោកមិនហ៊ាន.សម្រេចចិត្ត ជំនួស.អាជ្ញាធរ.នោះទេ។
លោក សន ជ័យ បានលើកឡើងបន្តថា «បើសិនជាអាជ្ញាធររដ្ឋ នៅក្នុងស្ថាប័នជំនាញយល់ថា ធ្វើអញ្ចឹងទៅ.អាចធ្វើឲ្យមានផលប៉ះពាល់.ណាមួយ ដែលអាចកើតមាន.អីជាដើម អាហ្នឹងខ្ញុំគិតថា គឺទុកឲ្យអាជ្ញា.ធរជាអ្នកសម្រេច ប៉ុន្តែសម្រាប់.យើងវិញ សម្រាប់ខ្ញុំវិញ ខ្ញុំគ្រាន់តែ.ផ្ដល់ចំណេះដឹង ផ្ដល់ការចាប់.អារម្មណ៍ ទៅដល់មហាជន.ទៅលើបញ្ហាប្រឈម ដែលកំពុង.តែកើតមានសម្រាប់.កម្ពុជា ខណៈដែលយើងមិន.ទាន់ច្បាស់លាស់ អំពីការវិវត្ត.ទៅមុខ ឬក៏ដើរថយក្រោយ.នៃកូវីដ- ១៩»។
បន្ថែមពីលើនេះ.លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានទាញការ.ចាប់អារម្មណ៍.របស់មហាជន ទៅលើការជួយទៅ.ដល់ក្រុមគោលដៅ ដែលរ.ង.គ្រោះ.ពិតប្រាកដ ដូចជា៖ អ្នករ.ង.គ្រោះ.ដោយសារវិបត្តិជំងឺកូវីដ -១៩, អ្នករ.ង.គ្រោះដោយសារ.គ្រោះទឹ.កជំនន់, ការជួយទៅ.លើការផ្សព្វផ្សាយ ទប់ស្កាត់ការ.រាតត្បាតជំងឺកូវីដ-១៩, និងការជួយទៅលើផ្នែកសុខុមាភាព.ប្រជាជន, និងការជួយទៅលើការអប់.រំ.បណ្ដុះបណ្ដាលជាដើម។
កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានការភ្ញាក់.ផ្អើលជាខ្លាំង បន្ទាប់តារាកំប្លែងអ្នក.នាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខ.សារភាព តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីរឿងជំពាក់.លុយគេជាង ៥៧ម៉ឺនដុល្លារអាមេរិក។ តារាកំប្លែង ខ្ញុង បាននិយាយថា បំណុលរបស់នាង.ជំពាក់គេ គិតមកដល់.ពេលនេះ មានរយ:ពេល ៣ឆ្នាំហើយ ដោយសារ.ក្ស័.យ.ធន ក្នុងការ.រកស៊ី.ដែល.មិនច្បាស់លាស់។ អ្នកនាង ខ្ញុង ក៏បានបដិសេធ.ដែរថា ការជំពាក់.បំណុលគេដ៏ច្រើនបែបនេះ មិនមែនដោយសារ.តែការលេង.ល្បែងស៊ី.សងនោះទេ។
បន្ទាប់ពីមានការអំពាវនាវ.យ៉ាងដូច្នេះ មានការគាំទ្រ និងផ្ដល់.ថវិកាជាច្រើនជូនតារា.កំប្លែងរូបនេះ។ អ្នកខ្លះបាន.បា.ញ់លុយ ១ដុល្លារ, ២ដុល្លារ, ៥ដុល្លារ, ២០ដុល្លារ, និងខ្លះទៀត ក៏មានរហូតដល់ ១០០ដុល្លារ ទៅ ២០០ដុល្លារថែមទៀត។ លើស ពីនេះទៀត មានម្ចាស់បំណុលខ្លះ ក៏បានលុបចោល.បំណុល ដែលអ្នក.នាង ខ្ញុង ជំពាក់ផងដែរ។
យ៉ាងណាក៏ដោយ ក៏មានអ្នកមិន.គាំទ្រចំពោះការ.អំពាវនាវឲ្យមហាជន ជួយតារាកំប្លែង.រូបនេះដែរ។ មិនគាំទ្រ ដោយសារតែកាលពី.ដើមឡើយ អ្នកនាង ខ្ញុង និងស្វាមី តែងតែ.បង្ហាញភាពហ៊ឺហារ ញ៉ាំម្ហូប.ឆ្ងាញ់ៗ ប្រើប្រាស់របស់.របរថ្លៃៗ រស់នៅផ្ទះវីឡា និងមានរថយន្ត.ទំនើបថែមទៀតផង។ ដូច្នេះ គេមិនគួរគាំទ្រនោះទេ ពីព្រោះតែនៅពេល ដែលមាន.លុយចាយ គិតតែពីចាយមិន.ចេះគិត តែដល់ជួប.បញ្ហាជំពាក់.បំណុលគេ បែរជាអំពាវនា.វឲ្យមហាជនជួយ.ខ្លួនទៅវិញ៕