ថ្មីៗនេះ តារាកំប្លែង ស្រេង សុកាន់ដា ហៅ ខ្ញុង បានចេញមុខ សារភាព តាមរយៈការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីរឿងជំពាក់ លុយគេ រួមទាំងក្រុមចងការ ជនជាតិចិន លើអត្រាការ ប្រាក់ខ្ពស់ជា បន្តបន្ទាប់ជាង៣ឆ្នាំ
រហូតបំណុលសរុបជាង ៥៧ម៉ឺនដុល្លារអាមេរិក ដោយសារខ្លាចម្ចាស់ បំណុលបរិហាកេរ្តិ៍។ ជាមួយគ្នានេះ អ្នកនាង ខ្ញុង ក៏បានលើកឡើងថា ក៏មានអ្នកសិល្បៈមួយ ចំនួនទៀត ក៏ស្ថិតក្នុងស្ថានភាព ដូចអ្នក នាងដែរ។
ទាក់ទងករណី កូនបំណុលប្ដឹង សុំអន្តរាគមន៍ ដោយសារម្ចាស់ បំណុល ឬខាងក្រុមចងការជនជាតិចិន បានប្រើហិ.ង្សា.ដើម្បីទារប្រាក់បំណុលវិញនោះ ត្រូវបានលោកវរសេនីយ៍ ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២១ ខែតុលានេះថា សមត្ថកិច្ចមិន ដែលឃើញមាន ករណីប្ដឹង បែបនេះទេ ហើយ ករណីម្ចាស់ បំណុលប្រើហិ.ង្សាតា.មទារប្រាក់កូន.បំណុលនោះ ក៏មិន.មាន.កើតឡើងដែរ។
លោក សាន សុខសីហា មានប្រសាសន៍បន្តថា៖ “ដូចជាមិនដែលឃើញ មានករណីហ្នឹង។ វាកម្រណាស់ ព្រោះឥឡូវប្រជា ពលរដ្ឋភាគ ច្រើនឆ្លាតណាស់ គាត់ទៅរកធនាគារ មីក្រូហ្វាយណាន់ណា ដែលមានអត្រាការ ប្រាក់ថោក ដើម្បីអីមួយ នោះ ព្រោះសម័យនេះហើយ
គាត់យល់ដឹងច្រើនលើ បញ្ហាហ្នឹង គាត់មិនមែនចេះ តែខ្ចីកន្លែងហ្នឹង [កន្លែងខុសច្បាប់] ដែលអត្រាការប្រាក់ ខ្ពស់ខ្លាំង គឺប្រជាពលរដ្ឋឥឡូវគាត់ យល់ដឹង គាត់មិនងាយ ទទួលឱ្យគេបោក ឬឱ្យគេស៊ីលើ ក្នុងកម្រិតខ្ពស់នោះទេ។ ម៉្យាងទៀតធនាគារ នៅស្រុកយើងឥឡូវ មានភាព ទូលំទូលាយណាស់ គេផ្សព្វផ្សាយ ការខ្ចីប្រាក់មួយៗ មានអត្រាទាប មែនទែន”។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រូបនេះ បានអំពាវនាវ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ ការខ្ចីប្រាក់ជាមួយ បុគ្គលឯកជន ក្រៅច្បាប់ ឬក្រុមដែលមានការប្រាក់ខ្ពស់លើស ពីការកំណត់ របស់ដោយច្បាប់ ពីក្រសួង សេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម។
ទាក់ទងករណីនេះ លោក សាន សុខសីហា បានបញ្ជាក់ថា សមត្ថកិច្ចក៏នឹងសហការ ជួយដែរ ព្រោះការងារទាំងនេះ ក៏ត្រូវការជំនាញ ពាក់ព័ន្ធមួយចំនួន ចូលរួម សហការគ្នា ដើម្បីជួយគ្នា ទប់ស្កាត់លើបា តុភាពណា មួយកើតឡើង។
លោក សាន សុខសីហា មានប្រសាសន៍ថា៖ “ប្រសិនមាន ពាក្យបណ្ដឹងពីភាគីណា មួយ មានលក្ខណៈ បែបម៉េច យើងហៅ មកធ្វើការសាកសួរ ធ្វើកំណត់ហេតុ ហើយយើងអាច ធ្វើនីតិវិធីបន្តដើម្បីបញ្ជូន ការងារអស់ហ្នឹងទៅ ខាងច្បាប់វាយ តម្លៃ និងសម្រេច ដោយផ្ដោតមាន មាត្រាណាខ្លះ ដែលជាចំណុច ខុស ឬត្រូវ”។
លោកវរសេនីយ៍ ឯក សាន សុខសីហា បញ្ជាក់ថា កន្លងមកមិនមា នករណីម្ចាស់បំណុល រុកគួនប្រើហិ.ង្សា ទារប្រាក់ពីកូន បំណុលទេ គឺអាចមានជាលក្ខណៈ ឆបោក ចេញសែកអត់ លុយ ឬលក្ខណៈខ្ចីហើយ មិនសង ដែលករណីទាំង នោះធ្លាប់ មានការប្ដឹង៕