នៅនាទីចុងក្រោយនៃកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់គ្រាអាសន្នហៅ កាត់ (SAGE), ក្រុមប្រឹក្សានេះ និយាយថា មានភ័ស្តុតាងដែលថា វីរុសបំប្លែង ខ្លួន Omicron អាចចម្លងកាន់ តែខ្លាំង តាមរយៈខ្យល់អាកាស។ទោះបីជា យ៉ាងណាក៏ដោយ SAGE មិនទាន់ បញ្ចេញព័ត៌មានលម្អិត ពាក់ព័ន្ធការ អះអាងនេះទេ។
ស្របពេល ជាមួយគ្នានោះ មន្ត្រីអង្គការសុខភាព ពិភពលោក (WHO) បាននិយាយថា តាមការរកឃើញ ដំបូងបាន បង្ហាញថា ករណីវីរុសកូវីដ១៩ បំប្លែងខ្លួន Omicron ភាគច្រើនគឺ “ស្រាល”។
មន្ត្រីដដែលបានលើក ឡើងថា មិនមានភ័ស្តុតាង បង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំងត្រូវ បានកាត់បន្ថយដោយមេរោគ ប្រភេ.ទថ្មីនេះនោះទេ ប៉ុន្តែនិយាយថា បម្រែបម្រួលមួយ ចំនួននៃមេរោគនេះ បានបង្ហាញពីការកើន ឡើងហានិភ័យ នៃការឆ្លងលឿនជាងមុន។
ចំណែកមន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយកាល ពីថ្ងៃអង្គារថា ១៦ករណីក្នុងចំណោម១៩ករណីនៃវីរុសបំប្លែងខ្លូន Omicron ដែលបានរកឃើញ នៅក្នុងប្រទេសនេះ គឺមិនមាន រោគសញ្ញា។
លោកសាស្រ្តាចារ្យ Neil Ferguson បានអះអាងថា វាអាចចំណាយ ពេលទៅដល់.ចុងខែ ទើបគេអាចដឹងច្បាស់.ថាតើ វីរុសបំប្លែងខ្លូន Omicron គួរឲ្យព្រួយ.បារម្ភខ្លាំងកម្រិតណា៕