បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ វៀតណាម ដែលរស់នៅតាមដង ទន្លេសាប និងទន្លេបាសាក់ ដែលត្រូវបានអាជ្ញាធរ រាជធានីតម្រូវឱ្យឡើងគោក និងត្រូវបានក្រុមនិគមវៀតណាម ជាច្រើនគ្រួសារក៏មាន បំណងវិលទៅប្រទេសកំណើត របស់ខ្លួនវិញ ដោយខ្លះបានចុះទៅតាម ទន្លេមេគង្គក្រោម ទៅដល់ច្រកក្អមសំណរ និងច្រកកោះរកា ។
ទោះបីជាបែបណា ត្រូវបានកម្លាំងព្រំដែន វៀតណាមមិនអនុញ្ញាតឱ្យចូលទៅក្នុង ប្រទេសវៀតណាមនោះទេ ។ ដោយសារតែការរស់នៅបែបទៅមុខមិនរួច ថយក្រោយមិនរួចបាន ធ្វើឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ វៀតណាមចំនួន ៥៤គ្រួសារ ដែលមានសមាជិកជិត ៣០០នាក់ ដែលកំពុងសុំជ្រក កោន ស្នាក់នៅបណ្ដោះអាសន្ននៅស្រុក លើកដែក ក្នុងទន្លេមេគង្គក្រោមបានស្នើទទូចឱ្យជួយពួកគេបានទៅរស់នៅប្រទេសរបស់ខ្លួនវិញ ។
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្ត អមដោយក្រុមមន្ត្រីនានាបាន សួរសុខទុក្ខ និងចង់ដឹងពីការរស់នៅ និងការលំបាក ទាំងឡាយរបស់ពួកគាត់ ហើយក៏បានសួរពីបំណង ដែលចង់រស់នៅកម្ពុជា ឬចង់ ទៅនៅវៀតណាមវិញ ? ជាចម្លើយស្របគ្នារបស់ជនជាតិវៀតណាម ទាំងអស់ គឺពួកគាត់ប្រាថ្នាចង់ទៅរស់នៅស្រុកកំណើត នាប្រទេសវៀតណាមវិញ
ប៉ុន្តែ ពួកគាត់មិនអាចទៅរួច និងត្រូវបានរារាំង ដោយភាគីព្រំដែនវៀតណាម ទើបពួកគាត់ទាល់ច្រក ក៏សុំស្នាក់នៅ លើផ្ទះបណ្ដែតទឹកបណ្ដោះអាសន្ននៅ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើដល់ជនជាតិវៀតណាមទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅប្រកប ដោយអនាម័យ អនុវត្តន៍តាមវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួននិងគ្រួសារពីជំងឺកូវីដ-១៩ ព្រមទាំងបានផ្ដល់អំណោយមួយចំនួនដល់ ជនជាតិវៀតណាមផង
ដែរ ។
ក្រោយពិនិត្យស្ថានភាពជនជាតិវៀតណាម រួចមក ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមមន្ត្រីបន្ តសួរសុខទុក្ខ កងកម្លាំងកំពុងប្រចាំការនៅ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅប៉ុស្តិ៍នគបាលការពារ ព្រំដែនបាក់ណាម និងច្រកទ្វារព្រំដែន ព្រែកជ្រៃ-ព្រែកទន្លា ស្ថិតនៅភូមិខ្នាតាំងយូរ ឃុំព្រែកជ្រៃ ស្រុកកោះធំផងដែរ ។
ក្រុមផ្ទះបែត្រីជនជាតិវៀតណាម ដែលបានបណ្តែតខ្លួនតាមដង ទន្លេមេគង្គក្រោម ចេញពីរាជធានីភ្នំពេញ មកជាប់គាំង នៅក្បែរច្រកទ្វារព្រំដែន អន្តរជាតិក្អមសំណរ នៃស្រុកលើកដែក ខេត្តកណ្តាល និងច្រកទ្វារព្រំដែន អន្តរជាតិកោះរកា នៃស្រុកពាមជរ ខេត្តព្រៃវែង នាពេលកន្លងមកដល់ពេល បច្ចុប្បន្ននេះ គឺកំពុងស្ថិតនៅ ទីតាំងដដែល មិនបានបំលាស់ទី ទៅណាទៀតនោះទេ ហើយចំនួនផ្ទះបណ្តែតទឹកនេះ ក៏នៅរក្សាដដែលផងដែរ ប៉ុន្តែចំនួនមនុស្សមានការ ប្រែប្រួលខ្លាំង គឺបាត់មនុស្សអស់ច្រើន ។
ប្រភពព័ត៌មាន ដដែលនេះ បានឱ្យដឹងទៀតថា កាលពីពេលដែល ចុះមកដល់ក្បែរព្រំដែន ដំបូង ផ្ទះបែត្រីទាំង អស់មាន ចំនួន១១៦បែ គឺខាងក្អមសំណរ ៨០បែ និងកោះរកា ៣៦បែ និងមានមនុស្សសរុបប្រមាណជាង ១០០០នាក់ ដោយគោលបំណង គឺចង់ឆ្លងព្រំដែនចូល ទៅប្រទេសវៀតណាម ដែលជាស្រុកកំណើតរបស់ខ្លួន ។
ប៉ុន្តែភាគីខាងវៀតណាមបានបិទព្រំដែន មិនព្រមទទួលយកប្រជាជន ខ្លួនឱ្យចូលប្រទេសវិញ ដោយឈរ លើហេតុផល វិបត្តិកូវីដនោះ ទើបធ្វើឱ្យមនុស្សទាំងអស់នៅ លើផ្ទះបែត្រី ត្រូវជាប់គាំងនៅមួយកន្លែង ។
ទោះជាបែបនេះក្តី ជនជាតិវៀតណាមទាំងនោះ នៅតែចិញ្ចឹមចិត្ត ចង់ឆ្លងព្រំដែនចូលទៅ ប្រទេសរបស់ខ្លួនវិញឱ្យទាល់តែបាន ទើបពួកគេបានបន្តរស់នៅ លើផ្ទះបណ្តែតទឹក នៅក្បែរច្រកទ្វារព្រំដែនទាំង២ អស់រយៈពេលជាច្រើនខែ ចាប់ពីខែ មិថុនា ឆ្នាំ២០២១មក ប៉ុន្តែបំណងមួយនេះនៅតែ មិនបានសម្រេចធ្វើឱ្យពួក គេជួបប្រទះនៅបញ្ហាដាច់ស្បៀង
ទើបបង្ខំចិត្តឱ្យពួកគេត្រូវជិះទូកតូចៗ វិលត្រឡប់ទៅកាន់ទីកន្លែងចាស់វិញ គឺមកពីកន្លែងណាត្រឡប់ទៅ កន្លែងនោះវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងផ្ញើថវិកាក៏ដូចជា ស្បៀងអាហារ មកឱ្យអ្នកដែលនៅដេក ចាំលើផ្ទះបណ្តែតទឹកនៅ ក្បែព្រំដែននេះ ។ ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន នៃស្រុកទាំងពីរ បានឱ្យដឹងថា បច្ចុប្បន្ននេះ មនុស្សនៅលើផ្ទះបែត្រីទាំងនោះ គឺមានប្រមាណតែជាង ១០០នាក់ប៉ុណ្ណោះ គឺពួកគេនៅ ដេកចាំបែត្រី ។ អូ
ក្នុងដំណើរទស្សន កិច្ចរបស់ឯកឧត្តម ង្វៀន សួនហ្វុ៊ក ប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីៗនេះ ក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាម នៅចំណុចទី១០ បានសរសេរថា ឯកឧត្តម ង្វៀន សួនហ្វុ៊ក បានសម្តែងនូវអំណរគុណ ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបន្តឧបត្ថម្ភគាំទ្រ និងការអនុវត្តដោយគ្មានការរើសអើង ចំពោះប្រជាជនដើមកំណើតវៀតណាម រស់នៅប្រទេសកម្ពុជានាពេលកន្លងមក ។
ដោយឡែកចំពោះបញ្ហាខាងលើនេះមិនមានការ សម្រេចចិត្តបែបណាឡើយ ។ មន្ត្រីនៃអាជ្ញាធររាជធានីភ្នំពេញបាននិយាយថា មិនមែនជាការបណ្តេញជនជាតិវៀតណាម ដោយសារតែមានការរើស អើងនោះទេ តែជាការតម្រូវឱ្យពួកគេ ឡើងគោក និងមិនអនុញ្ញាតឱ្យរស់នៅបែប អនាធិបតេយ្យតាម ដងទន្លេតទៅទៀតទេ ព្រោះវាបានប៉ះពាល់ បរិស្ថានធ្ង.ន់ធ្ងរ ណាស់ ហើយការតម្រូវឱ្យឡើងគោកនេះ ខាងខេត្តកំពង់ឆ្នាំង ក៏បានអនុវត្តមុន រាជធានីភ្នំពេញ ទៅទៀត ហើយអាជ្ញាធរ ខាងស្រុកល្វាឯម ក៏បានតម្រូវឱ្យនិគមន៍ ជនវៀតណាមឡើងគោកដែរ ។
តែដោយសារពួកគេ មិនមានលទ្ធភាពក៏យក ឱកាសនៃការចាក ចេញក៏បានព្យាយាម បណ្តែតផ្ទះបែត្រីរបស់ ខ្លួនឆ្ពោះទៅកាន់ច្រកព្រំដែន ។ អ្វីដែលស្មុគស្មាញនាពេលនេះគឺ ជនជាតិវៀតណាម ទាំងនោះត្រូវបានទាហានព្រំដែន វៀតណាម មិនអនុញ្ញាតឱ្យចូលទៅកាន់ប្រទេសខ្លួន វិញនោះទេ ពោលគឺអាជ្ញាធរវៀតណាម នៅតែមិនឱ្យជនជាតិខ្លួនឯងចូលទៅរស់នៅឡើយ ៕