លោក Yong Poovorawan អ្នកឯកទេសខាងមេរោគ របស់ថៃ បាននិយាយនៅក្នុងការ បង្ហោះ ហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ថា ករណីឆ្លងវីរុសអូមី ក្រុងបំបាំងកាយ ឬ BA.2 កំពុងតែកើនឡើង យ៉ាងរហ័សនៅក្នុងប្រទេស ខណៈវីរុសថ្មីនេះ អាចទម្លុះការការពាររបស់វ៉ាក់សាំង។
លោក Yong Poovorawan បញ្ជាក់ថា ខណៈពេលដែល ប្រភេទ BA.1 នៅតែមានតួលេខខ្ពស់នៃ ករណីឆ្លងកូវីដ នៅក្នុងទីក្រុងបាងកក ករណី BA.2 កំពុងចាប់ផ្ដើមរាល ដាលហើយ។
BA.2 ត្រូវបានគេ ឱ្យឈ្មោះ “វីរុសបំប្លែងខ្លួនបំបាំង កាយ” ព្រោះតែវាអាចគេចផុត ពីការធ្វើតេស្ត PCR ខណៈអ្នកជំងឺ ប្រហែល ១៨.៥% នៃអ្នកឆ្លងមេរោគកូវីដ សរុប នៅក្នុងប្រទេសថៃ គឺជាអ្នកជំងឺអូមីក្រុងបំបាំងកាយ នេះឯង។ នេះបើយោងតាមក្រសួងសុខភាព សាធារណៈថៃបានរាយការណ៍។
ស្របពេលជាមួយគ្នាដែរ អ្នកជំនាញបាន ព្រ.មានថា ទោះបីជា BA.2 មិនបណ្តាលឱ្យមានអា.ការធ្ង.ន់.ជាង BA.1 ប៉ុន្តែវារីក រាលដាលលឿន ណាស់ ហើយនៅទីបំផុតនឹងប.ណ្តាលឱ្យមានការ.ឆ្លងកាន់តែច្រើន។
ទន្ទឹមនឹងនេះ ការពិសោធន៍នៅក្នុងប្រទេសជប៉ុន ថ្មីៗនេះ បង្ហាញថា BA.2 អាចទម្លុះការពារដែលបង្កើតឡើងដោយវ៉ាក់សាំង។ យ៉ាងណាមិញ ការចា.ក់វ៉ាក់សាំងដូសជំរុញ នឹងកាត់បន្ថយឱកាសឈឺធ្ង.ន់ ប្រហែល ៧៤ភាគរយ ប្រសិនបើឆ្លងវីរុស.បំប្លែងខ្លួនបំបាំងកាយនេះ៕