ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអះអាងថា ស.ង្រ្គាមលោកលើកទី៣ បានចាប់ផ្តើមហើយ ហើយបានព្.រមានថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងត្រូវបង់ថ្លៃធ្ង.ន់ធ្ងរ សម្រាប់ការជ្រៀត.ជ្រែកក្នុងស.ង្រ្គា.មជាមួយអ៊ុយក្រែន។
នៅក្នុងការផ្សាយថ្មីបំផុត, ពិធីការិនី Olga Skabeyeva របស់ទូរទស្សន៍រដ្ឋ Russia One បានប្រកាសស.ង្រ្គាមលើចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងណាតូ ហើយគាំទ្រឲ្យយុទ្ធនាការយោ.ធាថ្មីរបស់រុស្ស៊ី លាតសន្ធឹងហួ.សព្រំដែនអ៊ុយក្រែន
លោកស្រី Skabeyeva បាននិយាយថា “ប្រហែលជាដល់ពេលដែលត្រូវទទួលស្គាល់ថា ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានដល់ទីបញ្ចប់ហើយ។ ហើយក្នុងន័យនេះ សង្រ្គាមពិតប្រាកដមួយបានចាប់ផ្តើមហើយ នោះគឺសង្គ្រាមលោកលើកទី៣។ យើងត្រូវបង្ខំចិត្តចំពោះភាពគ្មានយោធា.មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែគឺសម្ព័ន្ធមិត្តណាតូទាំងមូល”។
សេចក្តីថ្លែងការណ៍របស់លោកស្រី បានធ្វើឡើងនៅក្នុងកម្មវិធីរយៈពេល៦០នាទីមួយ ដែលក្នុងនោះ គេឃើញមានអ្នកវិភាគ អ្នកអត្ថាធិប្បាយ និងអ្នកជំនាញនយោបាយរុស្ស៊ីជាច្រើននាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពី “ប្រតិបត្តិការយោធាពិសេស” របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅអ៊ុយក្រែន។
បន្ទាប់មក លោក Vladimir Avatkov មកពីបណ្ឌិតសភាការទូតនៃក្រសួងការបរទេសរុស្ស៊ី បានធ្វើការព្រមានដោយ.ផ្ទាល់ ទៅកាន់សម្ព័ន្ធមិត្តលោកខាងលិច.ដែលគាំទ្រ ទីក្រុងកៀវ។
លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា “យើងត្រូវតែចង.ចាំពាក្យរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលនិយាយថា អ្នកណាម្នាក់ដែលព្យាយាមជ្រៀតជ្រែក.ក្នុងប្រតិបត្តិការយោធា.ពិសេស នឹងត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ”។
ភ្លាមនោះ សមាជិក.សភារុស្ស៊ីលោក Oleg Matveychev ស្រាប់តែប្រកាសថា ព្រំដែន.បច្ចុប្បន្នរបស់ប្រទេស.ប៉ូឡូញនឹងគ្មានតម្លៃទេ ប្រសិនបើប៉ូឡូញធ្វើអន្តរាគមន៍នៅ.អ៊ុយក្រែន។ រួចមក លោកស្រី Skabeyeva ស្រាប់តែកា.ត់.សង្វាក់ថា “ខ្ញុំមិនមែននិយាយអំពីប្រទេសប៉ូឡូញទេ ប៉ុន្តែគឺនិយាយ.អំពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក”។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយដ៏ធំ.មួយរបស់លោក ពូទីន ក៏បានគំ.រា.មដែរថា ទីក្រុងមូស្គូនឹងប.ញ្ឈប់ការលុ.កលុយផ្នែកយោធា លុះត្រាតែកងកម្លាំ.ងរបស់ខ្លួនចូលដល់ទីតាំងប្រវត្តិសាស្រ្ត Stonehenge ក្នុងប្រទេសអង់គ្លេស៕