សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបុគ្គលម្នាក់ត្រូវបានចា.ប់ខ្លួនហើយ បន្ទាប់ពីបំ.ពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើឡើងថា.មានអ្នកស្លា.ប់.ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រ.មានចាប់ខ្លួនជនទាំងឡាយ ដែលយកបញ្ហាកូវីដ១៩ មកបង្ហោះលេងសើច បំ.ពុលបរិយាកាស តាមបណ្តាញសង្គម ដែលបានធ្វើឱ្យសាធារណជនមានការភ័.យខ្លាច។ ការព្រ.មាននេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ទើបនឹងចា.ប់ខ្លួន អ្នកលេង Tik Tok ម្នាក់ ដែលយករូបភាពអ្នកស្លាប់នៅខេត្តកោះកុង កាលពីពេលកន្លងទៅ មកបង្ហោះជាថ្មីហើយបំ.ភ្លៃថា កម្ពុជាមានអ្នកទើបនឹងស្លា.ប់ដោយជំងឺកូវីដ១៩ ខណៈដែលរយៈពេលជិត.២ខែមកនេះ នៅកម្ពុជាពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ នោះទេ។
ថ្លែងក្នុងពិធីលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ, ទាក់ទងនឹងអ្នកបំពុលរឿងកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបុគ្គលម្នាក់ត្រូវបានចា.ប់ខ្លួនហើយ
បន្ទាប់ពីបំ.ពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើឡើងថាមានអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ បើយកទៅលេងសើច ឬបំ.ភ្លៃការពិត គឺមិនអាចរួចខ្លួននោះឡើយ គឺត្រូវតែអនុវត្តច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ ខ្ញុំសូមព្រមានទុក.ជាមុន នរណាក៏ដោយ ដែលយកប.ញ្ហាកូវីដ ជាបញ្ហាលេងសើច បំ.ពុលបរិយាកាសនឹងត្រូវបានចាប់ខ្លួន អាអូខុង.នេះចា.ប់ខ្លួនហើយ .ខ្នោះបាត់ទៅហើយ។
ជនដែលត្រូវឃា.ត់ខ្លួននេះមានឈ្មោះ ហ៊ៅ អ៊ូខុង ជាសមាជិកគណបក្សភ្លើងទៀន រស់នៅក្នុងភូមិ ជើងអង ឃុំកណ្ដោលជ្រុំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជននេះត្រូវបានសមត្ថកិច្ចឃា.ត់ខ្លួន នៅខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស កុំឱ្យចាត់ទុកថា ករណីប.ង្ហោះបំ.ភ្លៃបែបនេះ ជាសិទ្ធិបញ្ចេញមតិឱ្យសោះ ក៏ព្រោះតែការបង្ហោះព័.ត៌មានក្លែ.ងក្លាយនេះ បានធ្វើសាធារណជនមានការភិតភ័.យ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា អានេះវា.នៅត្បូងឃ្មុំ វាយករឿងនៅកោះកុងទៅបង្ហោះ ហើយខាងកោះកុងគេបដិសេធ បើអ្នកឯងមិនចង់ជា.ប់ខ្នោះទេអ្នកឯងកុំធ្វើរឿងអញ្ចឹង ព្រោះរឿងនេះមិនមែនរឿងលេ.ងសើចទេ ការធ្វើឱ្យភ័.យខ្លាចក្នុងចំណោមសាធារណជន មិនមែនជារឿងបញ្ចេញមតិទេ។
ករណីដែលបង្ហោះបំ.ភ្លៃអំពីស្ថានភាពកូវីដ១៩ នឹងត្រូវចាប់ខ្លួនទាំងអស់ ដោយបញ្ជាក់ដូច្នេះថា៖ «ផុស១ចា.ប់១ ផុស២ចា.ប់២ ព្រោះរឿងនេះអត់មានលេងសើចទេ យើងអត់មានអ្នកជំងឺសូម្បី១នាក់ នៅក្នុងមន្ទីរពេទ្យ ហេតុអ្វីបានជាវាយករូបភាពដែលមនុស្សស្លា.ប់នៅកោះកុងតាំងពីណាពីណីមកប.ង្ហោះ បើយើងមិនចាប់ទើ.បមានន័យថា យើងមិនអនុវត្តច្បាប់ មិនមែនជាសិទ្ធិបញ្ចេញមតិទេ។
សម្តេចបានថ្លែងថា នៅលើពិភពលោកគឺនាំគ្នាប្រឆាំងនឹងព័ត៌មានក្លែ.ងក្លា.យ ចុះហេតុអ្វីក៏កម្ពុជា ប្រឆាំង.មិនបាន។ ករណីនេះមិនអាចទទួលយកបានទេ ហើយក៏មិនអាចលើកលែងឱ្យបានដែរ។ សម្តេចបានបញ្ជាក់ថា ករណីល្មើ.សដោយបង្ហាញតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងមិនរួចខ្លួនទេ បើជ.ន.នោះនៅក្នុងប្រទេស៕