ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែង នៅក្នុងកិច្ចសន្ទនាជាមួយវិទ្យុVOD Khmer នៅថ្ងៃទី១០កក្កដានេះថា លោកបណ្ឌិតកែម ឡី គឺជាកូនសិស្សរបស់លោក ។
លោកបណ្ឌិតសុខ ទូចបានឆ្លើយបែបនេះ នៅចំថ្ងៃគម្រប់ខួប៦ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិតកែម ឡី ដែលជាអ្នកវិភាគឯករាជ្យល្បីឈ្មោះបំផុត ដែលត្រូវបានខ្មា.ន់.កាំ.ភ្លើ.ង.បា.ញ់.ស.ម្លា.ប់.ទាំងថ្ងៃនៅកណ្តាលទីក្រុងភ្នំពេញនៅម៉ោងប្រមាណ ៨ និង ៥០ នាទីព្រឹកនៅហាងស្តារម៉ាតកាល់តិចបូកគោ។
លោកបណ្ឌិតសុខ ទូច បានលើកឡើងនូវចំណងមិត្តភាពរវាងលោកបណ្ឌិតកែម ឡី នឹងរូបលោក នាពេលកន្លងមកមានរហូតដល់៥ចំណុច ក្នុងនោះលោកបានអះអាងថា លោកបណ្ឌិតកែម ឡី គឺជាកូនសិស្សរបស់ខ្លួន មិនមែនខ្លួនទៅរៀនសូត្រពីលោកបណ្ឌិតកែម ឡីនោះទេ គឺមានតែលោកបណ្ឌិតកែម ឡីប៉ុណ្ណោះដែលធ្លាប់រៀនសូត្រពីរូបលោក។
នៅថ្ងៃបុណ្យរម្លឹកខួប៦ឆ្នាំនេះ មន្រ្តីរដ្ឋ អ្នកសារព័ត៌មាន យុវជន បុគ្គលិកអង្គការមិនមែន រដ្ឋាភិបាល បានបង្ហាញនូវការ យល់ឃើញពីវីរភាព និងរម្លឹកពី អនុស្សាវរីយ៍ជាមិត្តភក្តិនិង ដៃគូសន្ទនា ដែលធ្លាប់ ធ្វើការជាមួយគ្នា កន្លងមក។
ដោយពួកគេនៅតែចាត់ទុកថា ការបាត់បង់បណ្ឌិតរូបនេះ ជាការបា.ត់ប.ង់ធនធានដ៏កម្ររបស់កម្ពុជា ស្របពេលឃា.ត.ក.ម្មទៅលើរូបលោក.រហូតមកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់អាចផ្ដល់យុត្តិធម៌ពិតប្រាកដនៅឡើយ។
ជាថ្មីទៀតពួកគេបន្តអំពាវនាវ ឱ្យរដ្ឋាភិបាលបន្ត.ស៊ើបអង្កេតផ្ដល់យុត្តិធម៌ពិតប្រាកដ.ដល់គ្រួសារលោក កែម ឡី ថា សំណុំរឿងនេះ អាជ្ញាធរពាក់.ព័ន្ធមិនទាន់បានចា.ត់វិធា.នការឱ្យមានតម្លាភាពនៅឡើយ។
តាមពិតទៅជំនាញរបស់លោកបណ្ឌិត កែម ឡី គឺជាអ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គមហើយគោរមងារជាអ្នកវិភាគឯករាជ្យគឺត្រូវបានប្រព័ន្ធផ្សព្វផ្សាយជាអ្នកដាក់ឲ្យប៉ុណ្ណោះដោយសារតែអ្វីដែលលោកបានធ្វើអត្ថាធិប្បាយវិភាគត្រូវបានមជ្ឈដ្ឋានទូទៅយល់ថា
គឺខ្លី ខ្លឹម សាមញ្ញ មានហេតុមានផល ងាយយល់ និងចំៗចំណុចខ្មៅថាខ្មៅ សថាស ដោយលោកមិនបំប្លែង ឬកាឡៃស្ថានការណ៍ជាក់ស្តែងដើម្បីបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយ ឬ ជនមានអំណាចណាមួយដូចបណ្ឌិតមួយចំនួនផ្សេងទៀតដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។