Skip to content

Menu
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសង្គម
  • ព័ត៌មាននយោបាយ
  • ព័ត៌មានសិល្បះ
  • ព័ត៌មានកីឡា
Menu

បណ្ឌិត សុខ ទូច ហួសចិត្តពេលឃើញវៀតណាមនាំចូលត្រីមកកម្ពុជា ខណៈខ្មែរមានបឹង ទន្លេជាច្រើន

Posted on July 16, 2022

បណ្ឌិត សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវក្តីឈឺចាប់របស់ខ្លួន នៅពេលបាន ឃើញការ នាំចូលត្រី ជាច្រើនរថយន្តចូលមកកម្ពុជា ខណៈដែលកម្ពុជា មានលទ្ធភាព និងធនធានដើម្បីចិញ្ចឹម ត្រីហូបខ្លួនឯង ដោយមិនចាំ បាច់នាំចូលនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហាញអារម្មណ៍ឈឺចាប់នេះ ក្នុងឱកាស អញ្ជើញជាវាគ្មិន នៅក្នុងកិច្ចពិភាក្សា តុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាមេរិក» នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សុខ ទូច បានលើកឡើងថា «កន្លែងខ្លះ ខ្ញុំស្រក់ទឹកភ្នែកពេលដែល ខ្ញុំធ្វើដំណើរលើផ្លូវ ហាណូយ ល្ងាចឡើងគេដឹកត្រីចូលមកស្រុកខ្មែរ ៥ ឬ៦ឡាន ឱ្យយើងហូប ខ្មែរមានបឹង មានទន្លេ ហេតុអីក៏ហូបរបស់គេ ដល់ពេលខ្មែរផលិតខ្លួនឯងហើយ វាជាឱកាសរបស់ខ្មែរ យើងមិនថា មិនទិញរបស់គេទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែយើងទិញទំនិញណាដែលយើងធ្វើមិនកើត ហើយរបស់ណាយើង ធ្វើកើតគួរតែធ្វើ វៀតណាមដឹកពូជត្រីពីខ្មែរទៅ ហេតុអីគេដឹកត្រី មកឱ្យខ្មែរហូបវិញ ពេលណាដែល ខ្មែរអាចធ្វើ កិច្ចការហ្នឹង អាហ្នឹងដែលជាការឈឺចាប់របស់ខ្ញុំ ខ្ញុំដឹងថាប៉ះពាល់អ្នករកស៉ីធ្វើបាបខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែ ហ៊ាននិយាយ ដើម្បីផលប្រយោជន៍យុវជន ហើយយុវជនត្រូវដឹងខ្លួន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកដែលហូបផលិតផលរបស់ខ្មែរ នៅវៀតណាម ទាល់តែអ្នកមានបានហូបបាន ព្រោះផលិតផលខ្មែរ ជាផលិតផលដ៏ល្អ អង្គុយនៅព្រំដែន វៀតណាម ដឹកបន្លែ ពីស្រុកគាត់ ចូលខ្មែរ ហើយដឹកពី ខ្មែរវិញ ដូចជាម្រេះព្ន្រៅ ដឹកផ្លែត្នោត ខ្នុរជាដើម ហើយអ្នកដែលបានហូបទាល់តែ អ្នកមានសម្បើមណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមថា កម្ពុជាគួរតែធ្វើជាម្ចាស់ការលើខ្លួនឯង និងដល់ពេល ដែលយុវជនខ្មែរ ត្រូវរៀនពីគេ ហើយមិនត្រូវមកផ្ចាញ់ផ្ចាលគ្នាឯងនោះទេ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ បើទោះបីគ្មាននរណា ជួយក៏យើងអាចរស់បានដែរ។ កម្ពុជា មានដីដែលមានជីវជាតិ មានទន្លេគង្គ មានបឹងទន្លេសាប ដែលជា សំបុករបស់ត្រី គ្រាន់តែលក់ផលិតផល ដែលមាននៅបឹងទន្លេសាប កម្ពុជា អាចក្លាយជាអ្នកមាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សុខ ទូច បានថ្លែងបន្ថែមថា៖ «ដើរតាមដងទន្លេមេគង្គឡានឆាង ដល់វៀតណាម ហើយគ្រាន់តែហៅគេមកមើលត្រី ដែលមិនទាន់កែច្នៃ ហើយមកមើលពូជត្រីនៅបឹងទន្លេសាប ក៏យើងអាចក្លាយ ជាអ្នកមានបាន រឿងដី ៦៤ម៉ឺនហិកតា ត្រូវតែទុកដើម្បីផលប្រយោជន៍មនុស្សជំនាន់ក្រោយ វាមិនខ្វះទេកន្លែងរស់ ហេតុអីក៏យើងមិនត្រូវរៀបចំទាំងអស់គ្នា ធ្វើបាបតែថ្នាក់ដឹកនាំ ធ្វើបាបតែនាយករដ្ឋមន្ត្រី ដូច្នេះប្រជាពលរដ្ឋត្រូវតែក្លាយជាភ្នែកទិព្វទាំងអស់គ្នា ដើម្បីស្រែកដាក់អ្នកដែលធ្វើខុស និងគួរកុំខ្លាចពួកខិលខូចឱ្យសោះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា កម្ពុជាមិនខ្វះវត្ថុធាតុដើម សម្រាប់ផលិតផលិតផល សម្រាប់នាំចេញ ទៅកាន់ទីផ្សារបរទេសនោះទេ ក៏ប៉ុន្តែ ត្រូវតែប្រែខ្លួនជាប្រទេសអ្នក ផលិតផល ស្របតាមបែប ឧស្សាហកម្មទំនើប សម្រាប់ នាំចេញ ដើម្បីឱ្យបរទេសបាន ស្គាល់កម្ពុជា កាន់តែច្បាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សុខ ទូច បន្តថា «បើយើងក្លាយជាប្រទេសផលិត វាជាឱកាសដែល ឱ្យប ណ្តាប្រទេស ដែលមានឧស្សាហកម្មធ.ន់.ធ្ងរ អាចយកផលិតផលរបស់ខ្លួនមកែច្នៃនៅ កម្ពុជា យើងប្រាប់គេថា ឈប់លក់វត្ថុធាតុដើម ទៀតហើយ ព្រោះកម្ពុជាជាតំបន់វាលទំនាប…!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីចឹងជាឱកាសបង្ហាញឱ្យប្រទេសដែលខ្វះស្បៀង អាចមកកម្ពុជាបាន ហើយកម្ពុជា ជាអ្នកផលិត ដើម្បីឆ្លើយតបទៅនឹងផលិតផលរបស់គេ កុំធ្វើតាមអារម្មណ៍ ដើម្បឆ្លើយតបនឹងឧស្សាហកម្មទំនើប បើមិនអីចឹងទេយើងនឹងបន្តលក់វត្ថុធាតុដើម ទៅប្រទេសជិតខាង ហើយយើងមិនអាចក្លាយខ្លួន ជាប្រទេសអ្នកផលិតទេ ហើយគេមិនស្គាល់កម្ពុជាយើងទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច បានបន្តថា នៅកម្ពុជា មានវត្ថុធាត់ដើមច្រើនណាស់ សម្រាប់ផលិតជាផលិតផល សម្រេចនាំចេញទៅកាន់ទីផ្សារបរទេស ទាំងនេះជាឱកាសសម្រាប់កម្ពុជា ដូច្នេះបើកម្ពុជា នៅតែបន្តដឹកនាំផលិតផលកសិកម្ម បន្តកន្ទុយគ្នានាំចេញទៅក្រៅប្រទេសទៀត នឹងធ្វើកម្ពុជាខាតបង់ច្រើនណាស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា ការមិនយកចិត្តទុកដាក់ផលិតពូជធញ្ញជាតិ ថ្នាំសម្រាប់បម្រើដល់វិស័យកសិកម្ម និងបច្ចេកទេសនោះទេ វានឹងបង្កើនទម្ងន់បន្ថែម ដល់កសិករ បន្ទាប់ពីធ្វើកសិកម្មបាន ប៉ុន្តែតម្លៃធ្លាក់ចុះមិនអាចឆ្លើយតបនឹងថ្លៃចំណាយនោះ នឹងបង្កបញ្ហាជាច្រើនដល់រាជរដ្ឋាភិបាល ដោយកសិករ ចោទប្រកាន់ថាមិនរកទីផ្សារជូនពួកគាត់ជាដើម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Recent Posts

  • បណ្ឌិតយ៉ង សាំងកុមារ សុំចុះចូលបក្សកាន់អំណាច ព្រោះស្រលាញ់ គោលនយោបាយ សម្តេចហ៊ុន សែន
  • អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នាំគ្នាថ្កោលទោសលោកសម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
  • លោកជា ឆេង ត្រូវរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី តែងតាំងជាប្រធានខុទ្ទកាល័យ យ៉ាងឆាប់រហ័ស
  • សោកស្តាយ ដើមឈើធ្នង់ដ៏ធំ១ដើម ត្រូវចោរលួ.ច.កា.ប់ ទើបអាជ្ញាធរមកដល់ ហើយថាចាំវាស្ងួតសិន ព្រោះ….
  • ខេត្តកំពង់ចាម មានអភិបាលរងខេត្ត កើនឡើងរហូតដល់ ១០រូប
July 2022
M T W T F S S
« Jun   Aug »
 123
45678910
11121314151617
18192021222324
25262728293031
©2023 | Design: Newspaperly WordPress Theme