រដ្ឋបាលព្រៃឈើ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នេះ បានចេញ សេចក្ដីប្រកាសព័ ត៌មាន ក្រោយមានសាធារណជន ជាច្រើនបានមានចម្ង ល់អំពីស្ថានភាពព្រៃឈើ នៅភ្នំតាម៉ៅ។
ចំពោះរឿងនេះ រដ្ឋបាលព្រៃឈើបានបញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ជា តំបន់ស្ថានីយស្តារ ព្រៃឈើ មួយដែលមានដំណុះ ឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និង ឈើធម្មជាតិ ដែលតំបន់នេះ ពោរពេញទៅដោយ ដីខ្សាច់ ដំណុះឈើមិនមានការ លូតលាស់ល្អទេ
ទើបរដ្ឋាភិបាលសម្រេចយក តំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍ ដោយសារជាតំបន់មួយ ដែលនៅក្បែរ ទីក្រុង ក្បែរព្រលានយន្តហោះថ្មី និង កៀកតំបន់ ទេសចរណ៍ទន្លេបាទី។
ខាងរដ្ឋបាល បានបញ្ជាក់បន្តទៀតថា ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរដូចការ លើកឡើងនោះទេ តែជាការ ដោះដូរតំបន់នេះជាថ្នូរ នឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅ
ឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមនី្ទរជាតិ នៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅ ខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅ ខេត្តមណ្ឌលគិរី និង ការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និង សម្ភារនានា។
ទន្ទឹមនោះ ខាងរដ្ឋបាលបានបន្តថា តំបន់នេះពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និង កម្រ ដូចការលើក ឡើងនោះទេ ហើយតំបន់នេះមាន ជ្រូកព្រៃ ដែលតែងតែមក រំខានដល់ដំណាំ ប្រជាពលរដ្ឋ ខណៈសត្វព្រៃដែល លើកឡើងកន្លង មក គឺជាសត្វព្រៃបានថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមាន សុវត្ថិភាព ១០០% ហើយការអភិវឌ្ឍនេះ មិនមានការ ប៉ះពាល់ទាល់តែសោះ។
បន្ថែមលើសពីនេះ សត្វព្រៃដែលតែងតែលើកឡើងដោយ អង្គការសកម្មជនបរិស្ថាន និង សាធារណជន នានា គឺជាសត្វព្រៃដែលកំពុងរស់នៅក្នុងទ្រុងនៃឧទ្យាន សួនសត្វភ្នំតាម៉ៅ និង សត្វព្រៃមួយចំនួនទៀតដូចជាប្រើស រមាំង ក្រៀល រនាល ទុង ត្រូវបានដោះលែង
ឱ្យរស់ក្នុងបរិវេណរបស់ឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលមានរបងព័ទ្ធជុំវិញលើផ្ទៃដី ជាង ៥០០ ហិកតា និង មិនមាន សត្វព្រៃ អាចចេញមកខាងក្រៅនោះទេ និង បានមើលថែរក្សា ផ្តល់ចំណីដោយរដ្ឋបាល ព្រៃឈើ និង អង្គការនានា។ ការលើក ឡើងកន្លងមកបានធ្វើឱ្យមានការភាន់ច្រឡំថា ការអភិវឌ្ឍតំបន់នេះ ប៉ះពាល់ដល់សត្វព្រៃ៕