លោក ង្វៀន ភូជុង ប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី២៤ ខែកញ្ញាថ្មីៗនេះ បានអំពាវនា វឲ្យភាគីជម្លោះទាំងអស់ គោរពតាម ច្បាប់អន្តរជាតិនិងបញ្ឈប់សកម្មភាពឯកតោភាគី ដែលប ង្កឲ្យមាន បញ្ហាស្មុគស្មាញ នៅក្នុងតំបន់ដែនទឹកជម្លោះ ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតី រូបនេះ ក៏បានប្តេជ្ញារក្សាស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុងសមុទ្រចិនខាងត្បូង
ដែលកំពុងមាន ជ ម្លោះជាមួយចិន និងបណ្តាប្រទេស អាស៊ានផ្សេងទៀត ត្រូវគោរពតាមអនុ សញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២(UNCLOS)។នេះបើយោងតាមរយៈ វីដេអូថតទុក និងបានចាក់ នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងសម័យCOVID-19 ។
នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ លោក ង្វៀន ភូជុង បានលើកឡើង បញ្ហាជាច្រើនរួមមាន៖ COVID-19 បញ្ហាទាក់ទិន អង្គការសហប្រជាជាតិ ជាពិសេសគឺសមុទ្រចិនខាងត្បូង ដែលវៀតណាម ហៅថា «សមុទ្រខាងកើត»។ ជាក់ស្តែងជាភាគី មួយ នៃជម្លោះ សមុទ្រចិន ខាងត្បូង វៀតណាមតែងតែលើកឡើងពីភាព តានតឹង និងការទាមទារ របស់ចិនប្រាប់វេទិកាអន្តរជាតិ។
សូមជម្រាបថា កន្លងមក ចិនបានធ្វើសកម្មភាពអុងអាត់ជាឯក តោភាគី ក្នុងសមុទ្រចិនខាងត្បូង តាមរយៈស ម យុទ្ធ យោ ធា និងនាវាយាមល្បាតរបស់ខ្លួនដែលប ង្កឲ្យវៀតណាមដា ក់ការ តវ៉ាជាញឹកញាប់។ ក្នុងវីដេអូដ ដែលនេះ លោកប្រមុខរដ្ឋវៀតណាម ក៏បានអំពាវនាវឲ្យភាគីជ ម្លោះ ក្នុងសមុទ្រចិនខាង ត្បូងដោះស្រា យបញ្ហា ដោយសន្តិវិធី និងតាមរយៈ នីតិផ្សេងៗជាច្រើនទៀតដូច ជាការទូត ឬតាមនីតិវិធីច្បាប់ជាដើម។
គួរបញ្ជាក់ថា តាមរយៈ «បន្ទាត់ក្រហម៩ឆ្នូត» ចិនបានទាមទារស្ទើរតែ ៩០ភាគរយនៃដែនទឹកក្នុង សមុទ្រចិនខាងត្បូង ដោយផ្អែក តាមច្បាប់ សមុទ្រអន្តរជាតិ និង ហេតុផល ប្រវត្តិសាស្ត្ររបស់ខ្លួន។ ការទា ម ទាររបស់ចិន បែបនេះ បានធ្វើឲ្យជាន់លើ ដែនទឹក ដែលទា ម ទារដោយ បណ្តាប្រទេសអាស៊ានផ្សេងទៀត ដូចជា វៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី៕