ពិធីករ លោក ជា វិបុល បានប្រកាសនូវ ដំណឹង សុំឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈ ដើម្បីសាងផ្នួសបួសជាព្រះ សង្ឃ សងគុណមាតាបិតា។ ការប្រកាសនេះបាន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងព្រោះតែមិនដែលបានលឺលោកបង្ហើបម្តងណាសោះ។
ពិធីបួសក្នុងរយៈពេលខ្លី នេះត្រូវបានធ្វើឡើងកាលពីថ្ងៃ ទី២១ខែកញ្ញា ឆ្នាំ២០២០នាវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង។ ព្រះតេជគុណបានបញ្ជាក់ ដោយសំណេរជ្រះថ្លា ជូនបុណ្យដល់ញាតិមិត្តថា៖«សូមអនុមោទនា បុណ្យ ដោយថ្លៃថ្លា នៃការ បួ ស របស់ខ្ញុំបាទដែលកើត ចេញ ពីសទ្ធានៃការបួសនេះ សូមអោយ កើតជាកុសល ដល់ ញាតិ មិត្តបងប្អូន ទាំងឡាយ សូមលា ចាកឆ្ងាយមួយរយៈដើម្បីបំពេញ បុណ្យនៅក្នុងព្រះពុទ្ធសាសនា»។
ព្រះតេជគុណ ក៏បានបន្តដោយពាក្យពេចន៍អរគុណ ដល់សាច់ញាតិក្នុងការ សម្រេច បំណងរបស់ខ្លួនថា៖ «សូមអរគុណដល់ លោកឪពុកអ្នកម្តាយ បងប្អូនប្រពន្ធកូនដែលបានចូលរួមអនុមោទនាបុណ្យ»។
ជាមួយគ្នានេះដែរ អ្នកនាង គង់ សុជាតិ ជាភរិយាក៏បានបង្ហោះសារ បន្ថែមនូវពាក្យ ពេចន៍បង្ហាញមោទកភាពក្នុងការសាង ផ្នួសរបស់ ស្វាមីថា៖«សូមអោយសទ្ធាបុណ្យនៃការ បួស របស់លោកបង បានជាផល បុណ្យ អោយបានជា កុសលដ៏ថ្លាថ្លៃ និង បានជាការលើកស្ទួយព្រះពុទ្ធសាសនា»។
ដំណឹងដ៏ល្អនេះក៏ទទួល បានការសាទរ និងចូលរួមអនុ មោទ នាបុណ្យពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេស ប៊ុកជាច្រើន ដោយពាក្យពេចន៍ គោរព ថា៖ «សាធុៗដោ យជ្រះថ្លា សូមអនុមោទនាលោកបង»៕