ក្រោយពីខូចចិត្តមួយរយៈ ពេលនេះតារា សម្តែងរូបស្រស់ កុល ដាវី ក៏មានអារម្មណ៍ស្រស់ស្រាយឡើងវិញ ដោយថ្មីៗនេះ នាងបានបង្ហាញ នូវរូបភាពដ៏ស្រស់ស្អាត និង ផ្អែមល្ហែមជាច្រើនសន្លឹក ក្នុងដំណើរកម្សាន្តនា អំឡុងថ្ងៃសម្រាក ជាមួយស្វាមីសំណព្វចិត្ត។
គេចាំបានថាតារាសម្តែង កុល ដាវី បាន បាត់បង់ កូនក្នុងផ្ទៃ ដែលជាកូនដំបូងទាំងមិនដឹងមូលហេតុ កាលពីមួយរយៈមុន។ រឿងរ៉ាវនេះ មហា ជ នជាច្រើនយល់ថា វាបានប៉ះទង្គិចផ្លូវចិត្តរបស់តារាសម្ដែងរូបស្រស់ និង ស្វាមីនាងជាខ្លាំង។ ក្រោយព្យុះជីវិតបោកបក់បែបនេះ កុល ដាវី ក៏ទទួលបានមកវិញនូវការលើកទឹកចិត្ត ពីសំណាក់មិត្តភក្តិ ជាពិសេសស្វាមីជាទីស្រឡាញ់តែម្តង។
ពេលនេះ គេសង្កេតឃើញថានាងមានអារម្មណ៍ល្អឡើងវិញ ក្រោយនាង បានបង្ហាញនូវរូបភាពរ៉ូមែនទិកស្រស់ស្អាតជាច្រើនសន្លឹក ប្រកបដោយស្នាមញញឹមជាមួយស្វាមី និង បានបង្ហាញនូវពាក្យពេចន៍មានអត្ថន័យមួយចំនួន អរគុណទៅដល់ស្វាមីថា៖
«កក់ក្តៅណាស់ពេលមានប្តីសំលាញ់នៅក្បែរអូនរហូតអ៊ីចឹង មិនថាអូន ឈឺ ឬ ក៏ជា បងតែងតែមើលថែអូន និង ផ្តល់កំលាំងចិត្តអូនបានយ៉ាងល្អណាស់ អ៊ីចឹងហើយបានជា មិនចង់ឱ្យបងទៅណាឆ្ងាយពីអូនមួយជំហ៊ាន ស្រឡាញ់បងណាស់ប្តីសំលាញ់»។
ងាកមកលោក សុខ រក្សា ជាស្វាមីឯណេះវិញក៏បានបង្ហាញនូវអារម្មណ៍រីករាយក្រោយពីបានឃើញ កុល ដាវី មានស្ថានភាពផ្លូវចិត្តល្អប្រសើរវិញដោយក្នុងនោះលោកបានអះអាងថា៖ «បងសប្បាយចិត្តណាស់ ពេលដែល ឃេីញស្នាមញញឹមដ៏ស្រស់របស់អូន ប្រពន្ធសំលាញ់ចិត្តបង»។ ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រឱ្យ កុល ដាវី ឆាប់មានដំណឹងល្អក្នុងពេលឆាប់ៗជាថ្មីម្តងទៀតផងដែរ៕