ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុម ជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ៨ទល់០កាលពី យប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅក្នុង កីឡដ្ឋានជាតិ Riffa ទឹកដីក្រុមបារ៉ែន។ នេះបើតាមការ ចេញផ្សាយរបស់ soccerway និងលទ្ធផល ដែលចេញផ្សាយសហព័ន្ធបាល់ ទាត់ទ្វីបអាស៊ី AFC នៅព្រឹកថ្ងៃទី៤ មិថុនានេះ។
បើទោះបីជាក្រុម ជម្រើសជាតិកម្ពុជាចាញ់ក្រុម បារ៉ែនមែន ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាបាន បង្ហាញទម្រង់លេង ដែលមានទំនុកចិត្ត និងការសហការគ្នាលេង ដោយគ្មានការ លំបាកនៅក្នុងទឹក ដីបារ៉ែន។ ៨គ្រាប់ដែលរកបានដោយ កីឡាករក្រុមបារ៉ែនរកបាននៅតង់ទី ១ចំនួន២គ្រាប់ និងតង់ទី ២ចំនួន៦គ្រាប់។
២គ្រាប់ក្នុងតង់ទី១ រកបានដោយកីឡាករ Kamil Al Aswad នៅនាទីទី៨ និង១ គ្រាប់ទៀតរកបានដោយ កីឡាករ Mohamed Al Romaihi នៅនាទីទី៤៥+២។ ចំណែក៦គ្រាប់ទៀតដែលរកបាន ក្នុងតង់ទី២គឺនៅនាទីទី៤៦ ដោយ កីឡាករ Ali Madan, នាទីទី៥២ ដោយកីឡាករ Jassim Al Shaikh, នាទីទី៦៥ ដោយ កីឡាករ Ali Madan ដដែល, នាទីទី៧១ ដោយ កីឡាករ Kamil Al Aswad, នាទីទី៧៥ និងនាទីទី៩០+៣ ដោយកីឡាករ Ismaeel Abdullatif Hassan ម្នាក់ឯង។
លទ្ធផលនេះធ្វើឲ្យក្រុម ជម្រើសជាតិបារ៉ែនឡើងឈរលេខ ១ក្នុងពូលC បណ្តោះអាសន្នក្នុងការប្រកួត វគ្គជម្រុះ World Cup តំបន់អាស៊ី ដោយមាន១២ពិន្ទុ ឈរលើក្រុមលេខ ២អុីរ៉ាក់មាន១១ពិន្ទុ លេខ៣អុីរ៉ង់មាន ៩ពិន្ទុក្នុង៥ប្រកួតដូចគ្នា។ ចំណែក ក្រុមជម្រើសជាតិហុងកុង ឈរចំណាត់ថ្នាក់លេខ មាន៥ពិន្ទុ និងកម្ពុជាឈរ បាតតារាងលេខ៥មាន១ពិន្ទុ ក្នុង៦ប្រកួតកន្លងទៅ។
សូមបញ្ចាក់ថា ក្រុមជម្រើសជាតិ បារ៉ែននឹងត្រូវប៉ះក្រុមខ្លាំង ម្ចាស់ផ្ទះអុីរ៉ង់ នៅថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ក្នុងការប្រកួតជម្រុះ World Cup តំបន់អាស៊ី បន្តទៀត ខណៈដែលក្រុមជម្រើសជាតិ កម្ពុជាត្រូវប៉ះក្រុមម្ចាស់ ផ្ទះអុីរ៉ាក់នៅថ្ងៃទី៧ មិថុនាដូចគ្នាសម្រាប់ការប្រកួតក្នុងពូលC ៕