ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ០៧ ខែកក្កដានេះ បានចេញ សេចក្តីប្រកាសព័ត៌ មាន មួយ បញ្ជាក់ថា ប្រា សាទដែលថៃ កំពុង សាងសង់ មិនបានចម្លង តាមរចនាបថ ប្រាសាទ អង្គរវត្តនោះទេ។
សេចក្តីប្រកាសព័ត៌មាន លើកឡើងថា តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក ពាក់ព័ន្ធនឹងការ សាងសង់ ប្រាសាទ មួយ នៅខេត្ត បុរីរម្យ ក្នុង ប្រទេសថៃ រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ក្រសួងវប្បធម៌ បានទំនាក់ ទំនងធ្វើការ ជាមួយ ស្ថានទូត កម្ពុជាប្រចាំប្រទេស ថៃ ដើម្បីចុះស្រាវ ជ្រាវត្រួតពិនិត្យ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា សំណង់ប្រាសាទនេះ ជាសំណង់មួយ ក្នុងចំណោមប្រាសាទ ថ្មដទៃៗ ទៀត មាភាព ចម្រុះគ្នា ជាទីប្រតិដ្ឋាននៃ ពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទ សិលាភូម៉ានហ្វា នៃភូមិណង បួឡាយ ឃុំបានស៊ិង ស្រុកណាង រ៉ង ខេត្តបុរីរម្យប្រទេសថៃ។
តាមក្រសួងវប្បធម៌ “តាមរយៈការបំភ្លឺ និងបង្ហាញ ឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្ត បាន បញ្ជាក់ថា ការសាងសង់ប្រាសាទនេះ មិនបាន លួចចម្លងប្លង់ ឬសាងសង់តាម រចនាបថស្ថាបត្យកម្ម ដូចគ្នា ទៅនឹងប្រាសាទ អង្គរវត្ត ឬប្រាសាទបុរាណណាមួយ នៅក្នុងប្រទេសកម្ពុជា ឡើយ ពោលគឺ សាងសង់តាមគំរូប្លង់ ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួន ដែលមាន ក្នុងតំបន់នោះ”៕