ផ្ទះសម្បែងប្រជាពលរដ្ឋជាង១០០ខ្នង ត្រូវបានរងការខូចខាតយ៉ាងដំណំ ក្រោយក្រុមហ៊ុនចំការចេកឈ្មោះ ហ័ងអាញ់ វៀតណាម បានស្តុបទឹកទុកមិនប្រយ័ត្នប.ណ្ដាលឲ្យបា.ក់.ទំ.នប់ជន់លិច។ ហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ បើតាមលោក សេក ហៃ អភិបាលស្រុកកូនមុំបាន.ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះថា ពិតជាមាន.ករណីទឹកជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋប្រាកដមែន ប៉ុន្តែទឹកជំនន់ដែលធ្វើឲ្យលិចផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ មិនមែនដូចទឹកជំនន់ជន់លិចរៀងរាល់ឆ្នាំនោះទេ វាគ្រាន់តែជាការបាក់ទំនប់របស់ក្រុមហ៊ុនចំការចេកដោយសារក្រុមហ៊ុនបានស្តុបទឹកទុក ប៉ុន្តែដោយសារមេឃមានភ្លៀងខ្លាំងប៉ុន្មានថ្ងៃនេះ ទើបទឹកបុ.កបា.ក់ទំនប់ ជាហេតុធ្វើឲ្យទឹកហូរគ្របមកលិចផ្ទះសម្បែងរបស់ប្រជាជន។ លោកអភិបាលស្រុកបានបន្តទៀតថា ត្រឹមតែ២ម៉ោងប៉ុណ្ណោះទឹកក៏ស្រកទៅវិញអស់ ហើយប្រជាពលរដ្ឋអត់មានប៉ះពាល់អ្វីនោះទេ ព្រោះអាជ្ញាធរស្រុក ឃុំ ជាមួយកម្លាំងប្រដា.ប់អា.វុ.ធបានចុះ.អន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋទាន់ពេល មិនឲ្យប៉ះពាល់ដល់អាយុជីវិត.របស់ពួកគាត់នោះទេ…