ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា មេឃុំៗមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបន្ទាយស្រី ពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញមួយអាណត្តិកន្លងមកនេះ ហើយក៏មិនដែលសន្យាខ្យល់ដែរ មានរឿងអ្វីត្រូវខ្មាសអៀននឹងលើកដៃសំពះសុំឱ្យអ្នកភូមិបន្តការគាំទ្រ និងបោះឆ្នោតឱ្យ ដើម្បីបានដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀត។ លោកឃឹម ហ្វីណង់ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា « ស្នាមញញឹមរបស់អ្នកឃុំរុនតាឯក ពិតជាបានផ្តល់ក្តីសង្ឃឹមដល់បេក្ខភាពមេឃុំជាស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាពិតប្រាកដមែន! អាចនិយាយថា ដល់ម៉ោងដើរសំពះសុំសន្លឹកឆ្នោតក៏បាន តែមេឃុំៗមកពីគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកបន្ទាយស្រី ពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញមួយអាណត្តិកន្លងមកនេះ ហើយក៏មិនដែលសន្យាខ្យល់ដែរ មានរឿងអ្វីត្រូវខ្មាសអៀននឹងលើកដៃសំពះសុំឱ្យអ្នកភូមិបន្តការគាំទ្រ និងបោះឆ្នោតឱ្យដើម្បីបានដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀត? គណបក្សប្រជាជនកម្ពុជា តែងប្រុងប្រយ័ត្នណាស់…
Day: May 29, 2022
អតីតសង្ឃហោ សុខុន ប្រកាសចូលគណបក្សភ្លើងទៀន ក្រោយមន្ត្រីសង្ឃចាប់ផ្សឹក(មានវិដេអូ)
អតីតព្រះចៅអធិការវត្តច្បារអំពៅ លោក ហោ សុខុន បានសម្រេចចូលរួមសកម្មភាពនយោបាយជាមួយ គណបក្សភ្លើងទៀន។ លោកជាសមាជិកក្រុមការងារគណបក្សភ្លើងទៀន នៅខេត្តកំពង់ធំ។ នេះបើតាមគណនីហ្វេសប៊ុកផេក គណបក្សភ្លើងទៀន ដែលបង្ហោះកាល ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ។ សូមបញ្ជាក់ថា លោក ហោ សុខុន អតីតព្រះចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ និងមានឋានៈជាទីប្រឹក្សាសម្តេចសង្ឃរូបនេះ បានសុំលាចាកសិក្ខាបទ កាលពីអំឡុង៣ឆ្នាំមុន ក្រោមហេតុផលថា អស់និស្ស័យជាសង្ឃ។ ទោះយ៉ាងណា ការលាចាកសិក្ខាបទ.របស់អតីតចៅអធិការវត្តច្បារ.អំពៅ ហោ សុខុន គឺកើតឡើងក្រោយពី.សរសើរសម្តេច…