លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលបាន មានប្រសាសន៍ថា ការធ្វើតេស្តជាលើកទី៤ ចំពោះអ្នកដែលមាន ជាប់ពាក់ព័ន្ធជាមួយ នឹងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា ដែលជាការធ្វើតេស្តចុងបញ្ចប់ គឺជាដំណាក់កាល ដ៏សំខាន់ចាំ បាច់ជាទី បំផុតក្នុងការវា យ តម្លៃថា អ្នកទាំងនោះមានឆ្លង ឬមិនមានឆ្លងជំងឺកូវីដ១៩។ លោកស្រីបានបន្តថា«ការធ្វើតេស្តលើកចុងក្រោយនេះ គឺជាការសំខាន់មែនទែនសម្រាប់ព្រឹត្តិការណ៍ ០៣វិច្ឆិកា ហើយការសន្និដ្ឋានចុងបញ្ចប់ នៃការចម្លង ឬមិនចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍០៣វិច្ឆិកា នឹងអាចវា យ តម្លៃទៅបា នលុះត្រាលទ្ធផលបង្ហាញនូវថ្ងៃទី ១៨ខែវិច្ឆិកាខាងមុខនេះ»។…
កម្ពុជា នាំស្រូវចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែន មានចំនួន ជាង១លានតោន
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើក ឡើងថា ការនាំស្រូវចេញពីកម្ពុជា ទៅកាន់ វៀតណាម នៅតាម ច្រកសំខាន់ៗ តាមបណ្តាខេត្ត ជាប់ព្រំប្រទល់ដែនកម្ពុជាមកទល់ថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ១ ៥៣៦ ៣៥០ តោន ។ នេះបើតាមលោក បង្ហាញក្នុងហ្វេសប៊ុកនៅថ្ងៃ១៣ វិច្ឆិកា។លោកបន្តថា ជាពិសេសក្នុងរយៈពេលមួយថ្ងៃកាលពីថ្ងៃ១២ វិច្ឆិកា នាំចេញបានចំនួន ២២ ១៣១…
មកដល់ពេលនេះ កម្ពុជា បានធ្វើតេស្តរកវីរុសកូវីដ លើមនុស្សចំនួនជាង ២០មុឺននាក់ហើយ
គិតត្រឹម ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តាមប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅកម្ពុជា សរុបមានចំនួន ៣០១ នាក់ដដែល ដោយពុំមានករណីឆ្លងថ្មីឡើយ ហើយក្នុងនោះមានអ្នកជំងឺចំនួន ១ នាក់ទៀតជាជនជាតិបារាំង បានជាសះស្បើយ ដែលធ្វើឱ្យចំនួនជាសរុបឡើងដល់ ២៨៩ នាក់ ។ ពេលនេះដែរ កម្ពុជានៅសល់ អ្នកជំងឺកូវីដ ១៩ ត្រឹមតែ ១២ នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ…
ជនជាតិចិន ដែលហែកចម្រឹងបង្អួច រត់ចេញពីចត្តាឡីស័ក អស់ពេល២ថ្ងៃ ត្រូវបានរកឃើញវិញហើយ
បុរសជនជាតិចិនម្នាក់ បានលួចរត់គេច ចេញពីកន្លែងធ្វើចត្តាឡីស័ក មួយកន្លែង ក្នុងសណ្ឋាគារមេគង្គ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បាត់អស់រយៈពេល ២ថ្ងៃ ទើបកម្លាំងនគរបាល បានតាម រកឃើញ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម មានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីសណ្ឋាគារ។ លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា មុនពេលកើតេហតុ បុរសជនជាតិចិន រូបនោះបានជិះម៉ូតូស្មាស់កញ្ចាស់មួយគ្រឿង មកឈប់នៅ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ…
រកឃើញ តំណាងរាស្ត្រគណបក្សប្រជាជនម្នាក់ បានឆ្លងកូវីដ ពីមន្ត្រីការបរទេសហុងគ្រី
ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ សេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន ៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ ជាមួយរដ្ឋមន្ដ្រីការបរទេស និង ពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ មនុស្សទាំង ៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖* ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា* ទី២៖ លោក សរ ចិត្រា…
យុវជនថៃ ព្រមានធ្វើបាតុកម្ម បើររដ្ឋាភិបាលថៃ មិនបើកវេបសាយ អាស.អា.ភាសPornhub ឲ្យមើលឡើងវិញ
វេបសាយអា.សអា.ភា.ស.ដ៏ល្បី Pornhub និងវេបសាយផ្សេងទៀតប្រមាណ ១៩០ ដែលទាក់ទិននឹងវេបសា.យ.អា.ស.អា.ភា.ស និងល្បែងស៊ីសង ត្រូវបានរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកាថ្មីៗនេះ បានប្រកាសបិទ ដោយសំអាងថា វេបសាយ ទាំងនោះ គឺខុសច្បាប់។បន្ទាបព់បញ្ហានេះ បានបង្កឲ្យប្រជាជនថៃ ជាពិសេសយុវជន មិនពេញ ចិត្តយ៉ាងខ្លាំង និងធ្វើបាតុ កម្មឲ្យបើកឡើងវិញ។ បើតាមការ អះអាងពីលោក Puttipong Punnakanta រដ្ឋមន្ត្រីឌីជីថលថៃ បានលើកឡើងថា ការបិទវេបសាយ Pornhub និងវេបសាយ ផ្សេងទៀតដែលទាក់ទិ ននឹងល្បែងស៊ីសង និងអា.សអា.ភា.ស.នោះ…
ក្រសួងសុខាភិបាល រកឃើញមនុស្សជិត៧០០នាក់ ប៉ះផ្ទាល់ជាមួយលោកPeter Szijjarto ដែលឆ្លងកូវីដ
ក្រសួងសុខាភិបាលបាន ឱ្យថា កាលពីយប់មិញនេះ បានរកឃើញ មនុស្សជាង ៦០០ នាក់ដែលបានប៉ះពាល់ ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី លោក Peter Szijjarto។ ក្នុងនោះលទ្ធផលតេស្តដែលចេញ វិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា គឺអ្នកទាំងនោះ អវិជ្ជមានទាំងអស់។ ក្រសួង ក៏បញ្ជាក់ទៀតថា បន្ទាប់ពីមនុស្ស ៦២៨ នាក់ ចេញលទ្ធផល តេស្តលើកទី១ អវិជ្ជមាន ក្រសួងកំពុង តែបន្តស្រាវជ្រាវ និងទទួលលទ្ធផលវិភាគ សំណាកជា បន្តបន្ទាប់ទៀត៕ …
រដ្ឋាភិបាលវៀតណាម តែងតែយកចិត្តទុកដាក់ ដល់ពលរដ្ឋខ្មែរ ដែលរស់នៅទឹកដីកម្ពុជាក្រោម
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបាន ចេញនូវគោលការណ៍ណែនាំនិងគោលនយោបាយ ជាច្រើនដើម្បី វិនិយោគ ការអភិវឌ្ឍផលិតកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ នៅភាគខាងត្បូងវៀតណាម មានដូចជា៖ គោលនយោបាយដើម្បីគាំទ្រដល់ការអភិវឌ្ឍផលិតកម្មនិង ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ការគាំទ្រសម្រាប់ការតាំងទីលំនៅ និងការប ង្កើតការងារ គាំទ្រដល់ គ្រួសារក្រីក្រ សាងសង់លំនៅឋាន…។ គោលនយោបាយ ផ្តល់ប្រាក់កម្ចី សម្រាប់ដើមទុនអភិវឌ្ឍន៍ផលិតកម្ម ដល់គ្រួសារជនជាតិភាគតិច មានការលំបាកជាពិសេស។ គាំទ្រថ្លៃសិក្សា សម្រាប់សិស្ស និងនិស្សិត។ ការគាំទ្រការធានា រ៉ាប់រងសុខភាព … សម្រាប់ប្រជាជនខ្មែរ គឺជាការងារស្នូល និងទៀងទាត់របស់រដ្ឋាភិបាលមូលដ្ឋាន។ ការយកចិត្តទុកដាក់…
ពលរដ្ឋខ្មែរ ជ្រុលចង្កូតតែបន្តិច ចូលនេសាទ នៅក្បែរកោះត្រល់ ត្រូវវៀតណាមចាប់ខ្លួន
ក្រោយមានការ ជជែកសម្រប សម្រួលគ្នា រវាងអាជ្ញាធរ ខេត្តកែប ជាមួយភាគី រៀតណាម ប្រជានេសាទខ្មែរចំនួន ២៥នាក់ បានត្រឡប់ មកដល់ទឹកដី របស់ខ្លួនវិញ ដោយសុវត្ថិភាព ក្រោយពីភាគីវៀតណាម បានចាប់ឃាត់ខ្លួនពួកគាត់ ដោយសារចូល ទៅនេសាទដោយខុសច្បាប់ក្នុងព្រំដែនទឹក របស់ប្រទេសវៀតណាម ក្នុងចំណុច កោះថាស កោះត្រល់ (ភូកុក)។ ទូករបស់ប្រជានេសាទ ចំនួន ០៥គ្រឿង ផ្ទុកមនុស្សចំនួន ២៥នាក់ បានត្រឡប់ មកដល់ទឹកដីរបស់ខ្លួនវិញ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ…
កម្ពុជា រកឃើញពលរដ្ឋខ្មែរ២នាក់ឆ្លងកូវីដ ស្នាក់នៅស្រុកល្វាឯម និងស្រុកបាកាន ដែលទើបមកពីប្រទេសជប៉ុន
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ នេះថា មានបុរសជនជាតិខ្មែរ ២នាក់ទៀត បានឆ្លងជំងឺ កូវីដ១៩ កាលពីថ្ងៃទី ២៧ ខែតុលា។ បុរសទាំង ពីរនាក់នេះ មានអាសយដ្ឋាន ស្នាក់នៅក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរ មកពី ប្រទេសជប៉ុន បន្តជើង ហោះហើរ នៅប្រទេសកូរ៉េ ខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ២៦…