ក្រុមហ៊ុនដ៏ធំរបស់រុស្ស៊ី បដិសេធមិនបានផ្គត់ផ្គង់ប្រេង ដល់កូរ៉េខាងជើងក្នុងឆ្នាំ ២០១៨-២០១៩

ក្រុមហ៊ុនថាមពលរុស្ស៊ី Rosneft បានឲ្យដឹងថាខ្លួនមិនបានលក់ ផលិតផលប្រេង ណាមួយទៅកូរ៉េខាងជើងនោះទេ ហើយក៏មិន បានធ្វើសកម្មភាព ពាណិជ្ជកម្មណាមួយ នៅក្នុងប្រទេសនេះដែរក្នុងកំឡុង ឆ្នាំ ២០១៨-២០១៩ ។

ក្រុមហ៊ុនក៏បានគូសបញ្ជាក់ពី“ ការអនុវត្តយ៉ាងតឹងរឹងជាមួយច្បាប់រុស្ស៊ី និងអន្តរជាតិ” ដោយសង្កត់ធ្ងន់ថា ខ្លួនមិនបានចូលរួម សកម្មភាពខុសច្បាប់ ណាមួយ ចំពេលមានទណ្ឌ កម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដែលរឹតត្បិតការ នាំប្រេងចេញទៅកាន់ទីក្រុងព្យុងយ៉ាងឡើយ។

របាយការណ៍ប្រចាំឆ្នាំ របស់ Rosneft សម្រាប់ឆ្នាំ ២០១៨ និង ២០១៩ ក៏មិនបាន បង្ហាញពីសកម្មភាពពាណិជ្ជកម្មជាមួយកូរ៉េខាង ជើងដែរ ដោយបញ្ជាក់ជាថ្មីថា ខ្លួនបាន គោរពតាមរបបដាក់ទណ្ឌ កម្មអន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *