រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំមន្ត្រីជិះកង់ ចុះពិនិត្យមើលគុណភាពផ្លូវជាតិលេខ២១
ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ក្រុមការងារបច្ចេកទេស ក្រសួងអញ្ជើញជិះកង់ចុះពិនិត្យមើលគុណភាពស្ថាន
ភាពសាងសង់ផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋាន ស្រុកកោះធំ រហូតដល់ ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ស្ថិតក្នុងស្រុក កោះធំ ខេត្តកណ្ដាល។
សូមបញ្ជាក់ជូនថា៖ ផ្លូវជាតិលេខ២១ នេះ មានប្រវែង សរុប ៦៣,៦គីឡូម៉ែត្រ (ពីតាខ្មៅ ដល់ ជ្រៃធំ) ត្រូវ បានបើកការដ្ឋាន សាងសង់ធ្វើឱ្យប្រសើរឡើងកាល ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ ការសាង សង់នៅខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោមកម្ចីឥណទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះផង ដែរ លោកទេសរដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យការងារសាង សង់ជញ្ជាំងបេតុង ការពារច្រាំងព្រែក ត្រង់ចំណុចបង្គោល ព្រំដែនលេខ២៤៦ ស្ថិតនៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម)
ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងការពារបង្គោលព្រំដែនដែល ជាសំណង់ប្រវត្តិសាស្ត្រកុំឲ្យបាក់ ចូលក្នុងព្រែក ក៏ដូចជា ដើម្បីថែរក្សាការពារពីការប្រែប្រួល បូរណភាពទឹកដី និង អធិបតេយ្យភាព ជាតិផងដែរ៕