ឱក សុគន្ធកញ្ញា ប្រាប់ពីវិធីសាស្រ្តក្នុងការស្រលាញ់គ្នា​ មិនឲ្យមានការបែកបាក់

កំពូលតារាចម្រៀងប្រចាំផលិតរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេកប៊ុក បន្ទាប់ពី អ្នកនា ងទើបតែបញ្ចប់ពិ ធីមង្គលការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ រួចមក អ្នកនាងក៏បានប្រាប់ពីរឿ ង រ៉ាវនៃស្នេហា​ ហើយក៏ជាចំណេះដឹងថ្មី​ ថែមទាំងជាវិធីស្រាស្រ្តមួយក្នុងន័យ ថែ រក្សាទំ នាក់ ទំនង មិនអោយមានការបែកបាក់ ដែលអ្នកនាងបានឆ្លងកាត់ និងជួបឧបសគ្គជាច្រើននាពេលកន្លងមក​ ។

អ្នកនាង ឱក សុគន្ធកញ្ញា​ បានសរសេ រដោយរៀបរាប់ថា ៖“ទម្រាំអាចមានថ្ងៃនេះ ទម្រាំអាចតស៊ូបានមកដល់ថ្ងៃនេះ ពួកយើងបា នឆ្លងកាត់នូវ រឿងរ៉ាវ បញ្ហា និងការប្រឈមមុខជាមួយគ្នាច្រើនរាប់មិនអស់។ ពេលខ្លះ ក៏មានអា រម្មណ៍ថា ទម្រាំតែអាចឆ្លងហួសនូវអារម្មណ៍តានតឹង និងស្រពាប់ស្រពោនបាន ស្ទើរតែចង់ បោះ បង់គ្រប់យ៉ាងចោលទៅហើយ តែចុងក្រោយ ពួកយើងក៏នៅតែអាចបន្តមកជាមួយគ្នា រហូតមានថ្ងៃនេះ ក៏ព្រោះតែយើងមានចិត្តមួយជាមួយគ្នានោះគឺ ចិត្តដែលមិនព្រមបោះបង់ ចោលគ្នា។

មិនថាស្ថិតក្នុងកាលៈទេសៈបែបណា មិនថាស្ថិត នៅក្នុងអារម្មណ៍បែបណា អ្វីដែលយើងអាចរក្សាបាននោះគឺ ចង់មានថ្ងៃមួយ គឺ ថ្ងៃនៃត្រើយសុភមង្គល ថ្ងៃដែលអាច កាន់ដៃគ្នាដើរចូលរោងមង្គលជ័យ មានលោកមេបា សាច់ញាតិបងប្អូន មិត្តភក្តិ ជិតឆ្ងាយ មកចូលរួមដឹងឮ និងឱ្យពរជ័យ។

ចាប់តាំងពីថ្ងៃស្រឡាញ់គ្នាដំបូង មិនថាជួ បរឿងអ្វីក៏ដោយ ក៏ត្រូវតែអត់ឱនឱ្យគ្នាឱ្យបានច្រើន ស្ដាប់គ្នាឱ្យច្រើនជាងស្ដាប់អ្នកដទៃ និយាយ គ្នាឱ្យមានហេតុ និងផល យល់ពីគ្នាឱ្យច្រើនជាងការដែលយល់តែចិត្តខ្លួនឯង កុំតឹងតែង កុំហួង ហែងគ្នា ហួសហេតុពេក បើកចិត្តទទួល យករាល់ចំណុចអវិជ្ជមានរវាងគ្នា ដើម្បីអាច ផ្ដល់នូវ មតិយោបល់ ហើយកែប្រែគ្នាទៅវិញ ទៅមក ព្រោះថា អ្នកណាៗក៏ធ្លាប់ខុស ព្រោះ លើលោ កនេះ គ្មានឡើយ មនុស្សដែលល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង គឺមានតែការព្យាយាម កែលំ អគ្នា និងទទួលយក រៀងៗខ្លួនទេ ទើបអាចដើរដល់ថ្ងៃនេះ អាចឆ្លងកាត់រឿងរ៉ាវគ្រប់ យ៉ាងបានជាមួយគ្នា។

ហើយពីថ្ងៃនេះ តទៅថ្ងៃមុខ រហូត ទៅ គឺត្រូវស្រឡាញ់គ្នា មើលថែគ្នា អត់ឱនឱ្យគ្នា ឱ្យដូចថ្ងៃដំបូងដែលយើងចាប់ផ្ដើម គ្រួសារមួយនេះ គឺមានតែពាក្យថា ក្ដីសុខ និងសុភមង្គល យើងនឹងធ្វើជាគំរូល្អសម្រាប់កូនចៅ កូនក្មួយយើងទៅថ្ងៃមុខ។

Leave a Reply

Your email address will not be published. Required fields are marked *