September 21, 2021

ដំណឹងបន្ទាន់ ជិតដល់ថ្ងៃបើកសាលា ស្រាប់តែរកឃើញគ្រូបង្រៀន ២៤នាក់ ឆ្លងកូវីដអត់ដឹងខ្លួន

នាមុននេះ បន្តិចរដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹងឲ្យដឹងថា មុនដំណើរការ ​នៅថ្ងៃ ស្អែកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស ​​រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤ នាក់វិជ្ជមាន​កូវីដ-១៩ ក្នុងចំណោម ​គ្រូ និងបុគ្គលិកសរុប ១០ ៤១៩ នាក់ ដែលបាន ធ្វើតេស្តរហ័ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា សិស្សានុ សិស្ស​ចំនួន ១៣៩ ៥៧៨ នាក់ នឹងត្រូវចូលរៀនវិញ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ​​ទាំង ២២៧ ទីតាំង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នៅរាជធានី ​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ណែនាំ​ ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ មិនគួរ​អនុញ្ញាត ឱ្យ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ ដែល ​មិនបាន​ចា.ក់​.វ៉ា.ក់.សាំ.ង​ប.ង្ការ​ជំងឺ​កូ​វីដ​-១៩​ចូល ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ ការរៀន​តាម​បណ្តុំ​ឡើយ​។​

នៅក្នុង​សេចក្ដីណែនាំ​ស្តីពី​គោលការណ៍.​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការ​លើក.កម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុង​ការ​.បង្រៀន និង​រៀន​.តាម​បណ្តុំ សម្រាប់​គ្រឹះស្ថាន.សិក្សា​សាធារណៈ និង​ឯកជន​ចុះ​ថ្ងៃ​ទី​.១៣​កញ្ញា​នេះ លោក បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​.អប់រំ​យុវជន​.និង​កីឡា​បាន​មានប្រសាសន៍.ថា អ្នក​សិក្សា និង​បុគ្គលិក.​អប់រំ​ត្រូវ​ចា.ក់​.វ៉ា.ក់.សាំ.ង​ប.ង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ.​គ្នា​ហើយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចា.ក់.​វ៉ាក់សាំង.​បង្ការ​ជំងឺ​កូ​វីដ​-១៩ មុនពេល.​ចូល​គ្រឹះស្ថានសិក្សា​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ​« អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ដែល​មិនបាន​ចា.ក់.​វ៉ាក់សាំង​ប.ង្ការ​ជំងឺ​កូ​វីដ​-១៩. មិនគួរ​អនុញ្ញាត​ឱ្យចូល ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ ការរៀន​តាម​បណ្តុំ ប៉ុន្តែ​ត្រូវ​.បង្រៀន​និង​រៀន​តាម.​ប្រព័ន្ធ​អន.​ឡាញ ចំពោះ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ដែលមាន​ជំងឺ.​ប្រ.ចាំ.កាយ ឬ​អាយុ​ច្រើន គួរ​អនុញ្ញាត.ឱ្យ​បង្រៀន និង រៀន​តា.ម​ប្រព័ន្ធ​អន​ឡាញ​»​។ .

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន.​ត្រូវ​រៀបចំ​ផែនការ​ធ្វើតេស្ត​រហ័ស.​តាមបែប​ជម្រើស​ដោយ​ចៃដន្យ ដែលមាន​.លក្ខណៈ​ជាវ​ដ្ត និង សមស្រប​នឹង​ហា.និ.ភ័.យ​ស្ថាប័ន ឬ អង្គភាព និង​ប្រព្រឹត្តទៅ​.ជាប្រចាំ.​លើ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ ចំនួន​យ៉ាង.តិច ៥% ទៅ ១០% នៃ​បុគ្គលិក.​អប់រំ​ក្នុង​.ស្ថាប័ន ឬ អង្គភាព​(​ដោយ​ក្នុង​សំណាក.​នីមួយៗ ត្រូវមាន​បុគ្គលិក​ដែលមាន​ទីតាំង​.លំនៅឋាន​ក្នុង​.តំបន់​ខុសៗ​គ្នា​)​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ផែនការ​នេះ.​គួរ​ធានា​ថា​ បុគ្គលិក អប់រំ​ទាំងអស់​.ដែលមាន​វត្ត​មាន.នៅ​បរិវេណ.​ស្ថាប័ន ឬ​អង្គភាព​ទទួលបាន​ការ.​ធ្វើតេ.ស្ត​រហ័ស​ជា.ប្រចាំ​(​យ៉ាងតិច​.១​ដង​ក្នុង​ចន្លោះ ១ ទៅ​២​សប្ដាហ៍ កំណត់.​បុគ្គលិក.​ដែល​មាន​ហា.និ.ភ័យ​ខ្ពស់​ដូចជា​បុគ្គលិក​.ដែល​មាន​.ការប្រាស្រ័យ.​ទាក់ទង.​ជាមួយ​បុគ្គលិក​ផ្សេង.ទៀត​ឬ​មនុស្ស​ក្រៅ​ស្ថាប័ន​.ឬ​អង្គភាព​ច្រើន រួច​ធ្វើតេស្ត​រហ័ស​ឱ្យ​ញឹកញាប់​.លើ​បុគ្គល ទាំងនោះ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ប្រសិនបើ​មាន​.ករណី​វិជ្ជមាន ឬ​មានការ​ផ្ទុះ​.ជំងឺ​កូ​វីដ​-១៩ ត្រូវ​អនុវត្ត​តាម​.គោលការណ៍.​ណែនាំ​ប្រតិបត្តិ ស្តីពី​ការ.ប្រើប្រាស់.​តេស្ដ​រហ័.ស​រក​អង់.​ទី​ហ្សែ​ន​កូ​វី​ង​-១៩​។​

​ក្នុងករណី​មាន​.លទ្ធផល​ត​ស្ដ​រហ័ស.​វិជ្ជមាន​លើ.​បុគ្គល ដែល​ត្រូវបាន​ចាត់ទុកថា.​ជា​បុគ្គល​មាន​ហា​និ ភ័យ សា្ថ​ប័ន​នោះ.​ត្រូវដាក់​បុគ្គល​នោះ​នៅ​.ដោយឡែក​និង.​ស្នើ​ឱ្យមាន​ការធ្វើ តេស្ត​PCR​បញ្ជាក់​មុននឹង.​បញ្ជូន​បុគ្គល​នោះ.​ទៅ​ព្យាបាល.​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​ផ្ដល់​ការ.សម្របសម្រួល​កិច្ចសហការ​.និង​គាំទ្រ ទាំង​ធនធាន ឧបករណ៍.​សម្ភារ​និង​បច្ចេកទេស ។​

​លោក​រដ្ឋមន្ត្រី​បា​ន.ប​ន្តែ​ម​ថា​ លើសពីនេះ​ទៀត​ត្រូវ.បង្កើត​គណៈកម្មការ​សុខ​ភាព​.សិក្សា​នៅតាម​គ្រឹះស្ថាន.សិក្សា​និង​រៀបចំ​បន្ទប់​សុខភាព​ក្នុង​គ្រឹះស្ថានសិក្សា​.ដោយ​បំ.ពាក់​នូវ​សម្ភារៈ​.ចាំបាច់​សម្រាប់​ស.ង្គ្រោះ​បឋម ។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ត្រូវ​វាស់​ស្ទង់កម្ដៅ​អ្នក.សិក្សា បុគ្គលិក​អប់រំ និង​អ្នក​ដទៃទៀត​.មុន​អនុញ្ញាត​ឱ្យចូល​បរិវេណ​គ្រឹះស្ថានសិក្សា​ហើយ​អ្នក​សិក្សា និង​បុគ្គលិក.​អប់រំ​ត្រូវ​ពាក់​ម៉ាស់.​ឱ្យបាន​ជាប្រចាំ ដែល​អាច.​ប.ង្ការ​ការឆ្លង រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវ​ទុកដាក់​ក្នុង​.ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​បន្ទាប់.ពី​ការប្រើប្រាស់​រួច​និង​រៀបចំ.​ឱ្យមាន​គ.ម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​រៀន​តាម.​បណ្ដុំ ក្នុង​គ្រឹះស្ថានសិក្សា រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា ដោយ​កំណត់​រូបភាព ជាការ​រៀន​តាម​បណ្តុំ ដែល មាន​ចំនួន​តិចជាង ១៥ នាក់ ។​

​ចំណែក​សិស្ស​ទាំងអស់​ត្រូវ​មាន​ទឹក​ស្អាត​សម្រាប់​ ទទួលទាន​យ៉ាងតិច ​៥០០​មី​លី​លីត្រ ក្នុង​មួយ​វេន​សិក្សា ដោយ​យក ​ពី​ផ្ទះ​ឬ​ពី​ប្រភព​ផ្សេងទៀត​។​ ត្រូវ​មាន​បង្គន់​ អនាម័យ​ដែល​អាច ​ប្រើប្រាស់​បាន​ យ៉ាងតិច​មួយ ​សម្រាប់​សិស្ស​ប្រុស​និង​មួយ សិស្ស​ស្រី​ក្នុង​គ្រឹះស្ថានសិក្សា​។

​ក្រៅពី​នេះ​អ្នកសិក្សា និង​បុគ្គលិក ​អប់រំ​ទាំងអស់ គួរ​យក​ចំណី អាហារ និង​ទឹក​ពី​ផ្ទះ​រៀងៗ​ខ្លួន​ ដើម្បី​ទទួលទាន នៅតាម​គ្រឹះស្ថានសិក្សា និង​មិន​ត្រូវ​ចែក​ម្ហូប អាហារ​គ្នា អង្គុយ​ជិត​គ្នា​ពេល​បរិភោគ ដើម្បី​រក្សា​កម្លា​ត សុវត្ថិភាព ផ្អាក​ការ​លក់ ​ចំណីអាហារ​នៅ​ខាងក្នុង​និង​ខាងក្រៅ​ជាប់​គ្រឹះស្ថានសិក្សា រហូត​មានការ​ណែ នាំ​ជាថ្មី​។​ ក្នុង​ករណី​ដែល​មាន​ការអនុវត្ត​ កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ដែល​មាន​ស្តង់ដារ​ សុវត្ថិភាព​ខ្ពស់​គ្រឹះស្ថានសិក្សា​អាច ​ពិចារណា​អនុវត្ត​បាន ​ដោយមាន​ការយល់ព្រម​ជាមុន​ពី​អាជ្ញាធរ​អប់រំ​ឬ​ស្ថាប័ន​ មាន​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់​ថា ​ការ​ចេញ​គោលការណ៍ ​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព ​សិក្សា ក្នុង​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​រាជធានី​ខេត្ត​ចំនួន​បាន​ចាប់ផ្តើម​បើក​និង​ត្រៀម​បើក​សាលារៀន​ឡើងវិញ​ជា​បន្តបន្ទាប់ ​ដូចជា​ខេត្ត​ព្រះសីហនុ​បាន ​បើក​នៅ​ថ្ងៃ​ទិ​ ១៣​កញ្ញា​នេះ រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ពោធិ៍សាត់​ប្រកាស​បើក​ដំ ណើរការ​នៅ​ថ្ងៃ​ទី​ ១៥​កញ្ញា​ខណៈ​ខេត្ត​កំពង់ចាម​បើក​នៅ​ថ្ងៃទី​២០​កញ្ញា​។​

​ចំណែក​ខេត្ត​ផ្សេងៗ​ទៀត​នៅ​មិនទាន់​កំណត់​ថ្ងៃ​បើក​នៅឡើយ​ទេ​ដោយសារ​សាលា​ ជាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩៕