October 23, 2021

សូមប្រយ័ត្ន កាន់តែគៀកថ្ងៃកាន់បិណ្ឌ រកឃើញអ្នកឆ្លងកូវីដ កាន់តែច្រើន នៅតាមវត្តអារាម

ព្រះសង្ឈ កូនសិស្ស ចុងភៅ និងអ្នករត់ ម៉ូតូឌុប នៅវត្តសុភមង្គល ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ បានធ្វើតេស្តពិនិត្យរក មេរោគកូវីដ-១៩ នៅរសៀលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ បាន រកឃើញអ្នកវិជ្ជមាន ចំនួន ០២នាក់ ក្នុងចំណោម ៧៥នាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ៊ុ ជឹម ស៊ី ប្រធានគណៈកម្មាការ អាចារ្យវត្តសុភមង្គល បានឲ្យដឹងថា នៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១ មានស្ត្រីជា ចុងភៅវត្ត០១នាក់និងអ្នកនៅ បំរើជីដូនឈឺនៅនឹងវត្ត មាន អាការៈមិន ស្រួលខ្លួននៅ ពេលធ្វើតេស្តរហ័សយក សំណាកពិនិត្យរកមេរោគកូវីដ-១៩ មានវិជ្ជមានចំនួន០២នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីសុវត្ថិភាពពីសុខភាពរបស់ព្រះសង្ឈ កូនសិស្សលោក ក៏ដូចជាចុង ភៅនិងអ្នកពាក់ព័ន្ធក្នុងវត្ត ពិសេសក្នុង រដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ។លោក អ៊ុ បានទំនាក់ទំនង ជាមួយលោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំមន្ត្រីនគរបាលការិយាល័យ សុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចុះធ្វើតេស្តរហ័សយកសំណាកពិនិត្យមេរោគកូវីដ-១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី វរសេនីយ៍ទោនេត្រ ពីពណ៌ នាយរង ការិយាល័យ សុខាភិបាលនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យ បានឲ្យដឹងថា៖ដោយអនុវត្តតាមការណៃនាំរបស់លោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មន្ត្រីនគគរបាលការិយាល័យសុខាភិបាល ចំនួន ០៣នាក់ បានចុះ ធ្វើតេស្តយកសំណាកពិនិត្យរកមេរោគ កូវីដ-១៩ ដល់ព្រះសង្ឈដែលគង់នៅវត្តសុភមង្គលចំនួន៤៦អង្គ រួមទាំងកូនសិស្សវត្ត ចុងភៅវត្ត ដូនជី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋអ្នកពាក់ព័ន្ធនឹងវត្តចំនួន២៥នាក់និងនគរបាល ចំនួន ០៤នាក់ សរុបចំនួន៧៥នាក់ ជាលទ្ធផល រកឃើញអ្នកវិជ្ជមានចំនួន០២នាក់បន្ថែមទៀត ០១នាក់ជាដូនជីស្នាក់ នៅនឹងវត្ត ០១នាក់ទៀតជាអ្នករត់ម៉ូតូឌុប ដែលធ្លាប់ចេញ ចូលក្នុងវត្ត។ ជាមួយគ្នានោះដែរ លោកស្រី នាយរង ការិយាល័យ បានប្រគេនដល់ព្រះសង្ឈប្រសិនបើមិនមានការ ចាំបាច់ មិនត្រូវនិមន្តចេញពីវត្ត និងកូនសិស្សវត្ត ក៏ដូចជាពលរដ្ឋស្នាក់អាស្រ័យនៅវត្ត ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរ ក្នុងឱកាសបុណ្យកាន់និងភ្ជុំបិណ្ឌជិតឈានមកដល់នេះ កូវីដ-១៩ បានឆ្លងរាលដាលចូល វត្ត ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើការបិទខ្ទប់វត្តចំនួន០២ ក្នុងទីរួមខេត្ត បន្ទាយមានជ័យ គឺវត្តព្រះពន្លា ក្នុង សង្កាត់ព្រះពន្លា និងវត្តស្វាយថ្មី ហៅវត្តលោកតាហ៊ៃ នៅសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ។ បន្ទាប់ពីរកឃើញព្រះសង្ឈ និងអ្នកនៅក្នុងវត្តមានវិជ្ជមានកូវីដ-១៩ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​