July 1, 2022

ជនជាតិវៀតណាម ថាចង់ទៅប្រទេសខ្លួនវិញដែរ តែមកពីរដ្ឋាភិបាលវៀតណាមមិនឲ្យចូល

បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ​វៀ​ត​ណា​ម​ ដែល​រស់​នៅ​តា​ម​ដង ទន្លេ​សាប និង​ទន្លេបាសា​ក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ រាជធានី​តម្រូវ​ឱ្យឡើង​គោក និង​ត្រូវ​បាន​ក្រុម​និគម​វៀ​ត​ណា​ម​ ជាច្រើន​គ្រួសា​រ​ក៏​មាន បំណង​វិល​ទៅប្រទេសកំណើត ​របស់​ខ្លួនវិញ ដោយ​ខ្លះ​បាន​ចុះទៅ​តា​ម​ ទន្លេមេគង្គ​ក្រោម ទៅដល់​ច្រក​ក្អម​សំ​ណរ និង​ច្រក​កោះ​រកា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​បែប​ណា ត្រូវ​បាន​កម្លាំងព្រំ​ដែ​ន ​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ក្នុង ​ប្រទេស​វៀតណាម​នោះ​ទេ ។ ដោយសារតែ​ការរស់នៅ​បែប​ទៅមុខ​មិន​រួច ថយក្រោយ​មិន​រួច​បាន ​ធ្វើ​ឱ្យ​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ វៀតណាម​ចំនួន ៥៤គ្រួសារ ដែល​មាន​សមាជិក​ជិ​ត ៣០០នាក់ ដែល​កំពុង​សុំ​ជ្រក កោន ស្នា​ក់​នៅ​បណ្ដោះអាសន្ន​នៅ​ស្រុក លើ​ក​ដែ​ក ក្នុង​ទន្លេមេគង្គ​ក្រោម​បាន​ស្នើ​ទទូច​ឱ្យ​ជួយ​ពួកគេ​បាន​ទៅ​រស់នៅ​ប្រទេស​របស់​ខ្លួន​វិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមគង់ សោភ័ណ្​ឌ អភិបាលខេត្ត អម​ដោយក្រុម​មន្ត្រី​នានា​បាន   ​សួរសុខទុក្ខ និង​ចង់​ដឹងពី​ការរស់នៅ និង​ការ​លំបាក​   ទាំងឡាយ​របស់​ពួក​គាត់ ហើយក៏​បាន​សួរ​ពី​បំណង    ​ដែល​ចង់​រស់នៅ​កម្ពុ​ជា ឬ​ចង់  ទៅ​នៅ​វៀតណាម​វិញ ? ជាច​ម្លើយ​ស្របគ្នា​របស់​ជនជាតិ​វៀតណាម​  ទាំ​ង​អស់ គឺ​ពួកគាត់​ប្រាថ្នា​ចង់ទៅ​រស់នៅ​ស្រុកកំណើត ​នា​ប្រទេស​វៀតណាម​វិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ ពួកគាត់​មិន​អាច​ទៅរួច និង​ត្រូវ​បាន​រារាំង​  ដោយ​ភាគី​ព្រំដែន​វៀតណាម ទើប​ពួកគាត់​ទាល់ច្រក​  ក៏​សុំ​ស្នាក់នៅ លើ​ផ្ទះ​បណ្ដែ​ត​ទឹក​បណ្ដោះអាសន្ន​នៅ​ ឃុំ​ក្អមសំ​ណរ ស្រុកលើ​ក​ដែក ខេត្ត​កណ្ដាល ។ នា​ឱកាស​នោះ​ឯកឧត្ត​ម គង់ សោភ័ណ្​ឌ បាន​ផ្ដាំផ្ញើ​ដល់​ជនជាតិ​វៀតណាម​ទាំ​ង​អស់ ត្រូវ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ រស់នៅ​ប្រកប ដោយ​អនាម័​យ អនុវត្តន៍​តាម​វិធានការ «៣កុំ និង៣ការពារ» ដើម្បី​ការពារ​ខ្លួន​និង​គ្រួសារ​ពី​ជំងឺ​កូ​វីដ-១៩ ព្រមទាំង​បាន​ផ្ដល់​អំណោយ​មួយចំនួន​ដល់​ ជនជាតិ​វៀតណាម​ផង
​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពិនិត្យ​ស្ថានភាព​ជនជាតិ​វៀតណាម  ​រួចមក ឯកឧត្តម​អភិបាលខេត្ត បាន​ដឹកនាំ​ក្រុម​មន្ត្រី​បន្  ត​សួរសុខទុក្ខ កងកម្លាំង​កំពុង​ប្រចាំការ​នៅ  ​តាម​បន្ទាត់​ព្រំដែន​កម្ពុ​ជា-វៀតណាម នៅ​ប៉ុ​ស្តិ៍​ន​គ​បាល​ការពារ​ ព្រំដែន​បាក់​ណាម និង​ច្រក​ទ្វារ​ព្រំដែន​ ព្រែក​ជ្រៃ-​ព្រែក​ទន្លា ស្ថិតនៅ​ភូមិ​ខ្នាតាំ​ងយូរ ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ផ្ទះ​បែ​ត្រីជន​ជាតិ​វៀតណាម ដែល​បាន​បណ្​តែ​ត​ខ្លួន​តាម​ដង ទន្លេ​មេគង្គ​ក្រោម ចេ​ញពី​រាជធានី​ភ្នំពេញ មក​ជាប់​គាំង  ​នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន ​អន្តរជាតិ​ក្អមសំណរ នៃ​ស្រុកលើ​ក​ដែក ខេត្តកណ្តាល និង​ច្រក​ទ្វារ​ព្រំដែន ​អន្តរជាតិ​កោះរកា នៃ​ស្រុក​ពាមជរ ខេត្តព្រៃវែង នា​ពេល​កន្​លង​មក​ដល់ពេល ​បច្ចុប្បន្ន​នេះ គឺ​កំពុង​ស្ថិតនៅ​ ទីតាំង​ដដែល មិន​បា​នបំ​លាស់​ទី​ ទៅណា​ទៀត​នោះ​ទេ ហើយ​ចំនួន​ផ្ទះ​បណ្តែត​ទឹក​នេះ​ ក៏​នៅ​រក្សា​ដដែល​ផង​ដែរ ប៉ុន្តែ​ចំនួន​មនុស្ស​មានការ​ ប្រែប្រួល​ខ្លាំង គឺ​បាត់​មនុស្ស​អស់​ច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន ​ដដែល​នេះ បានឱ្យ​ដឹង​ទៀត​ថា កាលពី​ពេល​ដែល ​ចុះ​មកដល់​ក្បែរ​ព្រំដែន ​ដំបូង ផ្ទះ​បែ​ត្រី​ទាំង អស់​មាន​ ចំនួន​១១៦បែ គឺ​ខាង​ក្អមសំណរ ៨០បែ និង​កោះរកា ៣៦បែ និង​មាន​មនុស្ស​សរុប​ប្រមាណ​ជាង ១០០០នាក់ ដោយ​គោលបំណង គឺ​ចង់​ឆ្លង​ព្រំដែន​ចូល​ ទៅ​ប្រទេស​វៀតណាម ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ភាគី​ខាង​វៀតណាម​បាន​បិទ​ព្រំដែន មិនព្រម​ទទួលយក​ប្រជាជន ​ខ្លួន​ឱ្យ​ចូល​ប្រទេស​វិញ ដោយ​ឈរ​ លើ​ហេតុ​ផល វិបត្តិ​កូ​វី​ដ​នោះ ទើប​ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​នៅ ​លើ​ផ្ទះ​បែ​ត្រី ត្រូវ​ជាប់​គាំង​នៅ​មួយ​កន្លែង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​បែបនេះ​ក្តី ជនជាតិ​វៀតណាម​ទាំ​ងនោះ​     នៅតែ​ចិញ្ចឹមចិ​ត្ត ចង់​ឆ្លង​ព្រំដែន​ចូល​ទៅ  ​ប្រទេស​របស់​ខ្លួន​វិញ​ឱ្យ​ទាល់តែបាន ទើប​ពួកគេ​បាន​បន្ត​រស់នៅ ​លើ​ផ្ទះ​បណ្តែត​ទឹក នៅ​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ទាំង២ អស់​រយៈពេល​ជាច្រើន​ខែ ចាប់ពី​ខែ  មិថុនា ឆ្នាំ​២០២១មក ប៉ុន្តែ​បំណង​មួយ​នេះ​នៅតែ​ មិនបាន​សម្រេច​ធ្វើ​ឱ្យ​ពួក គេ​ជួបប្រទះ​នៅ​បញ្ហា​ដាច់​ស្បៀង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើប​បង្ខំចិត្ត​ឱ្យ​ពួកគេ​ត្រូវ​ជិះ​ទូ​ក​តូច​ៗ ​វិលត្រឡប់​ទៅកាន់​ទីកន្លែង​ចាស់​វិញ គឺ​មក​ពី​កន្លែងណា​ត្រឡប់ទៅ​ កន្លែង​នោះ​វិញ ដើម្បី​ប្រកបរបរ​ចិញ្ចឹមជីវិត និង​ផ្ញើ​ថវិកា​ក៏ដូចជា​ ស្បៀងអា​ហារ មក​ឱ្យ​អ្នក​ដែល​នៅ​ដេក ចាំ​លើ​ផ្ទះ​បណ្តែត​ទឹក​នៅ ​ក្បែ​ព្រំដែន​នេះ ។ ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ នៃ​ស្រុក​ទាំងពីរ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មនុស្ស​នៅ​លើ​ផ្ទះ​បែ​ត្រី​ទាំងនោះ គឺ​មាន​ប្រមាណ​តែ​ជាង ១០០នាក់​ប៉ុណ្ណោះ គឺ​ពួកគេ​នៅ ​ដេកចាំ​បែ​ត្រី ។ អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ដំណើរ​ទស្សន កិច្ច​របស់​ឯកឧត្តម ង្វៀន សួន​ហ្វុ៊​ក ប្រធាន​រដ្ឋ​វៀតណាម កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កម្ពុជា-វៀតណាម នៅ​ចំណុច​ទី១០ បាន​សរសេរ​ថា ឯកឧត្តម ង្វៀន សួន​ហ្វុ៊​ក បាន​សម្តែង​នូវ​អំណរគុណ  ​ចំពោះ​ព្រះរាជាណា​ចក្រ​កម្ពុជា សម្រាប់​ការ​បន្ត​ឧបត្ថម្ភ​គាំ​ទ្រ និង​ការអនុវត្ត​ដោយ​គ្មាន​ការរើសអើង ​ចំពោះ​ប្រជាជន​ដើមកំណើត​វៀតណាម រស់នៅ​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំពោះ​បញ្ហា​ខាងលើ​នេះ​មិន​មានការ​  សម្រេចចិត្ត​បែប​ណា​ឡើយ ។ មន្ត្រី​នៃ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និ​យាយ​ថា មិនមែន​ជា​ការ​បណ្តេញ​ជនជាតិ​វៀតណាម​ ដោយសារតែ​មានការ​រើស អើង​នោះ​ទេ តែ​ជា​ការ​តម្រូវ​ឱ្យ​ពួកគេ​ ឡើងគោក និង​មិន​អនុញ្ញាត​ឱ្យ​រស់នៅ​បែប ​អនាធិបតេយ្យ​តាម ​ដងទន្លេ​តទៅទៀត​ទេ ព្រោះ​វា​បាន​ប៉ះពាល់ ​បរិស្ថាន​ធ្ង.ន់ធ្ងរ​ ណាស់ ហើយ​ការ​តម្រូវ​ឱ្យ​ឡើងគោក​នេះ ខាង​ខេត្ត​កំពង់ឆ្នាំង​    ក៏បាន​អនុវត្ត​មុន ​រាជធានី​ភ្នំពេញ ទៅទៀត ហើយ​អាជ្ញាធរ​  ខាង​ស្រុក​ល្វា​ឯម ក៏បាន​តម្រូវ​ឱ្យ​និគម​ន៍​   ជន​វៀតណាម​ឡើងគោក​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ដោយសារ​ពួកគេ​ មិន​មានលទ្ធភាព​ក៏​យក ​ឱកាស​នៃ​ការ​ចាក ចេញ​ក៏បាន​ព្យាយាម ​បណ្តែត​ផ្ទះ​បែ​ត្រី​របស់ ​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ច្រកព្រំដែន ។ អ្វី​ដែល​ស្មុគស្មាញ​នា​ពេលនេះ​គឺ ជនជាតិ​វៀតណាម ​ទាំងនោះ​ត្រូវ​បាន​ទាហាន​ព្រំដែន ​វៀតណាម ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅកាន់​ប្រទេស​ខ្លួន​ វិញ​នោះ​ទេ ពោល​គឺ​អាជ្ញាធរ​វៀតណាម ​នៅតែ​មិន​ឱ្យ​ជនជាតិ​ខ្លួនឯង​ចូល​ទៅ​រស់នៅ​ឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You may have missed