លោក Yong Poovorawan អ្នកឯកទេសខាងមេរោគ របស់ថៃ បាននិយាយនៅក្នុងការ បង្ហោះ ហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ថា ករណីឆ្លងវីរុសអូមី ក្រុងបំបាំងកាយ ឬ BA.2 កំពុងតែកើនឡើង យ៉ាងរហ័សនៅក្នុងប្រទេស ខណៈវីរុសថ្មីនេះ អាចទម្លុះការការពាររបស់វ៉ាក់សាំង។
លោក Yong Poovorawan បញ្ជាក់ថា ខណៈពេលដែល ប្រភេទ BA.1 នៅតែមានតួលេខខ្ពស់នៃ ករណីឆ្លងកូវីដ នៅក្នុងទីក្រុងបាងកក ករណី BA.2 កំពុងចាប់ផ្ដើមរាល ដាលហើយ។
BA.2 ត្រូវបានគេ ឱ្យឈ្មោះ “វីរុសបំប្លែងខ្លួនបំបាំង កាយ” ព្រោះតែវាអាចគេចផុត ពីការធ្វើតេស្ត PCR ខណៈអ្នកជំងឺ ប្រហែល ១៨.៥% នៃអ្នកឆ្លងមេរោគកូវីដ សរុប នៅក្នុងប្រទេសថៃ គឺជាអ្នកជំងឺអូមីក្រុងបំបាំងកាយ នេះឯង។ នេះបើយោងតាមក្រសួងសុខភាព សាធារណៈថៃបានរាយការណ៍។
ស្របពេលជាមួយគ្នាដែរ អ្នកជំនាញបាន ព្រ.មានថា ទោះបីជា BA.2 មិនបណ្តាលឱ្យមានអា.ការធ្ង.ន់.ជាង BA.1 ប៉ុន្តែវារីក រាលដាលលឿន ណាស់ ហើយនៅទីបំផុតនឹងប.ណ្តាលឱ្យមានការ.ឆ្លងកាន់តែច្រើន។
ទន្ទឹមនឹងនេះ ការពិសោធន៍នៅក្នុងប្រទេសជប៉ុន ថ្មីៗនេះ បង្ហាញថា BA.2 អាចទម្លុះការពារដែលបង្កើតឡើងដោយវ៉ាក់សាំង។ យ៉ាងណាមិញ ការចា.ក់វ៉ាក់សាំងដូសជំរុញ នឹងកាត់បន្ថយឱកាសឈឺធ្ង.ន់ ប្រហែល ៧៤ភាគរយ ប្រសិនបើឆ្លងវីរុស.បំប្លែងខ្លួនបំបាំងកាយនេះ៕
More Stories
សមត្ថកិច្ច កំពុងតាមចា.ប់.លោកសោម សុវណ្ណរិទ្ធ និងបក្ខពួក ដែលតែងយកឈ្មោះថ្នាក់ដឹកនាំកំពូលៗកាងបទ.ល្មើ.ស
ប្រទេសប៉ាគីស្ថាន កំពុងវណ្ឌកនឹងខ្ចីបំណុលចិន ប្រកាសបន្តខ្ចីលុយចិន ២,៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ច
បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥នេះ កម្ពុជាចំណាយថវិកាជាតិ រហូតដល់ ៦០លានដុល្លារ