July 4, 2022

ក្រសួងពាណិជ្ជកម្ម ថាសាំងនៅកម្ពុជាឡើងថ្លៃ គឺមកពីរុស្ស៊ី និងអ៊ុយក្រែនឈ្លោះគ្នា

អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃប្រេងសាំង កម្ពុជា នឹងបន្តកើនឡើង បន្តិចទៀត ដោយសារសភាព ការប្រែប្រួលតម្លៃនៅលើ ទីផ្សារអន្តរជាតិ និងឥទ្ធិពល ជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែ កុម្ភៈថា កម្ពុជា មិនអាច ជៀសផុតពីការកើនតម្លៃប្រេង សាំងបានទេ ដោយសារសភាព ការពិភពលោក មានការប្រែប្រួល ដូចជា កត្តាវិបត្តិកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែង ជាដើម។ អ្នកនាំពាក្យបន្តថា ប្រេងឆៅបានហក់ឡើងពី ៧០ដុល្លារ ទៅ ១០០ដុល្លារ ក្នុង១បារ៉ែល ដែលនេះជាតម្លៃខ្ពស់ខ្លាំង។​​​​

ទោះយ៉ាងណា លោក ប៉ែន សុវិជាតិ អះអាងថា តម្លៃប្រេង មិនអាចហក់ឡើង ដល់កម្រិត ៦ ០០០រៀល ក្នុង១លីត្រ ដូចដែលយើងធ្លាប់ជួបប្រទះកាលពីពេល  កន្លងទៅទេ។ លោកថា «តម្លៃប្រេងនេះ ស្ថិតនៅក្នុងចំណុចមួយ ដែលយើងសង្ឃឹមថា មានដំណោះស្រាយ ពេលស្ថានភាពនៅរុស្ស៊ី អ៊ុយក្រែន ល្អប្រសើរឡើងវិញ ហើយការ គ្រប់គ្រងវិបត្តិកូវីដ នៅលើពិភព លោកបានល្អ តម្លៃប្រេងក៏នឹងមាន ធ្លាក់ ចុះមកវិញ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចការលើកឡើង របស់អ្នកនាំពាក្យក្រសួង ពាណិជ្ជកម្មដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិត សភាកម្ពុជា​ លើកឡើងថា តម្លៃប្រេងនៅកម្ពុជា នឹងកើនឡើង ប៉ុន្តែមិនខ្ពស់ខ្លាំងដូចកាល ពីឆ្នាំ ២០០៨នោះទេ។ លោកថា កាលពីឆ្នាំ ២០០៨ តម្លៃប្រេងសាំង នៅកម្ពុជា ឡើងដល់ ៦៤០០រៀល ក្នុង១លីត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងកាលៈទេសៈនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ចេញទស្សនៈថា « ប្រសិនបើរដ្ឋាភិបាល  អន្តរាគមន៍កំណត់ ថ្លៃលក់ឲ្យទាប នឹងមានវិបត្តិមួយទៀត គឺក្រុមហ៊ុនប្រេងខ្លះ នឹងត្រូវបិទទ្វារ កាត់បន្ថយការ នាំប្រេងចូល នាំឲ្យកាន់តែ ខ្វះខាតបន្ថែមទៀត លើវិស័យនេះ អ៊ីញ្ចឹងនៅ លើទីផ្សារសេរី មានតែទុក ឲ្យថ្លៃប្រេង នេះ រត់ប្រណាំងគ្នា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា លោកបណ្ឌិត គី សេរីវឌ្ឍន៍ សង្កត់ធ្ង.ន់ថា រដ្ឋាភិបាល ក៏ត្រូវតែពិនិត្យ មើលដែរ ថាតើតម្លៃ.ប្រេងនេះ ឡើងលើសតម្លៃប្រេងឆៅ ឬប្រេងនៅលើទីផ្សារ.អន្តរជាតិដែរឬទេ។​​ លោកថា «ការឃ្លាំមើល.របស់រដ្ឋាភិបាល នឹងចរចា.ជាមួយ.ក្រុមហ៊ុនប្រេង ធ្វើយ៉ាងណា កុំឲ្យគាត់យក.ប្រាក់ចំណេញ.ច្រើនពេក ដើម្បីធានាជួយ.ក្នុងវិបត្តិកូវីដ ឲ្យបាន.ចប់សព្វគ្រប់សិន ព្រោះកន្លងមក ក្រសួងពាណិជ្ជកម្មបាន.ធ្វើការងារនេះហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានគូស.បញ្ជាក់ថា រុស្ស៊ី គឺជាប្រទេស.ផលិតប្រេង និងហ្គាស ដែលប្រេងរបស់រុស្ស៊ី ធ្វើការនាំចេញ.ទៅចិន និងសហភាពអឺរ៉ុប ហើយនៅពេល.ដែលមានការដា.ក់.ទណ្ឌកម្ម.សេដ្ឋកិច្ចលើរុស្ស៊ី បង្អាក់.ការនាំចេញប្រេង ធ្វើឲ្យបរិមាណប្រេង.សម្រាប់ការផ្គត់ផ្គង់.តម្រូវការពិភព.លោក.មានការថយ.ចុះជាបច្ច័យ នាំឲ្យប្រេង.ឡើងថ្លៃដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោកថា «យើងមិនអាចគ្រប់គ្រង.តម្លៃបាន ដោយសារពឹងផ្អែក.លើការនាំ.ចូលប្រេងពី.ក្រៅប្រទេស ប៉ុន្តែ.បញ្ហានេះ មិនមែនកើតឡើងតែ.កម្ពុជាទេ គឺជាវិបត្តិសកល»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​ក្រសួង.ពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធកំពុង.តាមដានយ៉ាងយក.ចិត្តទុកដាក់ ដោយមិនបណ្តោយឲ្យប្រេង.ឡើងខ្ពស់ នាំឲ្យប៉ះពាល់ខ្លាំងដល់ជីវភាព.ប្រជាពលរដ្ឋ ​និងសេដ្ឋកិច្ចខ្លាំង.ពេក.នោះទេ។ នៅក្នុងដំណាក់កាល.ណាមួយ ក្រសួង.នឹងធ្វើកិច្ចអន្តរាគមន៍ចរចាជាមួយវិស័យ.ឯកជន ដើម្បីដោះ.ស្រាយបញ្ហានេះ។ នេះបើតាមការបញ្ជក់.របស់លោក ប៉ែន សុវិជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រសួង.ពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ប្រេងសាំងធម្មតាមានតម្លៃ ៤,៧០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងម៉ាស៊ូតមានតម្លៃ ៤,៤៥០រៀលក្នុងមួយលីត្រ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You may have missed