July 4, 2022

លោកសុខ ឥសាន ព្រ​មានគណបក្សភ្លើងទៀន អាចនឹងត្រូវរំលាយ បើជាប់ពាក់ព័ន្ធលោកសម រង្ស៊ី

ដោយ​ផ្អែក​ទៅ​លើ​ច្បាប់  ​ស្ដីពី វិសោធន.កម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ជីវិត​គណបក្ស​ភ្លើងទៀន ដែល​អាច​រស់រាន​ទៅមុខទៀត​បាន ឬ​មិនបាន វា​អាស្រ័យទៅលើ​ក.​ម្រឹត នៃ​ការពា.ក់.ព័.ន្ធ​ជាមួយ​.ទណ្ឌិត​.មេ​ឧ.ទ្ទាម​ក្រៅច្បាប់ ជាពិសេស​ក្រុម​លោក សម រង្ស៊ី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លើក​ឡើង​របស់លោក សុខ ឥសាន បាន​ធ្វើឡើង​តាម.រយៈ​សា​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម ហើយ​ដែល.​ទើប​ទទួលបាន​នា​រសៀល​ថ្ងៃទី​១៩ ខែមេសា នេះ និង​ជាការ​ឆ្លើយតប.​ទៅនឹង​ការប្រកាស​ចូល​ស្រុក​វិញ.​របស់លោក សម រង្ស៊ី នៅក្រោយ​ការបោះឆ្នោត​ក្រុម.ប្រឹក្សា ឃុំ សង្កាត់ នា​ខែមិថុនា ខាងមុខ ដោយ​លោក សម រង្ស៊ី បានប្រកាសថា លោក​នឹងធ្វើ​មាតុភូមិ​និវត្ត​មក​ប្រទេស​កម្ពុជា ប្រសិន​គណបក្ស​ភ្លើងទៀន ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​លោក សុខ ឥសាន ការប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ (​សម រង្ស៊ី​) គឺ​បញ្ជាក់​ពី​ការជាប់​ពាក់ព័ន្ធ​ជាមួយ​បក្ស​ភ្លើងទៀន មិនអាច​ប្រកែក​បាន​។ លោក​ថា “​ជីវិត​ភ្លើងទៀន​អាស្រ័យ​លើក​ម្រឹត​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ ដែល​ច្បាប់​ហាមឃាត់​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រូបនោះ​អះអាងថា “​ការប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ គ្រាន់តែ​ជាការ​ជួយ​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស​ភ្លើងទៀន ក្នុងការ​បោះឆ្នោត​ប៉ុណ្ណោះ តែ​ទណ្ឌិត​រូបនេះ នឹងមិន​ហ៊ាន​ចូល​ស្រុក​នោះទេ ព្រោះ​ខ្លាច​គុក ដែល​កំពុង​រង់ចាំ​”​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រហាក់ប្រហែល​ទៅនឹង​ការ​លើកឡើង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ផងដែរ ដោយ​លោក​អះអាងថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់មាន​ឃើញ​.គោលការណ៍​អ្វី ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ភ្លើង.ទៀន​នៅឡើយ​ទេ គឺ​គ្រាន់តែ​ប្រមូល​ព័ត៌មាន​ទុក ហើយ​នៅពេលណា ដែល​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ គឺ​យើង​មាន​ភស្តុតាង មាន​ឯកសារ​អាច​ប្រើប្រាស់​បាន ដូច​ការរំ.លាយ​គណបក្ស​ស.ង្គ្រោះ​ជាតិ​ដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​មាត្រា​៦. ថ្មី (​ពីរ​) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​បាន​បញ្ជាក់ថា គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ​ដូចខាងក្រោម​៖ …​ប្រើប្រាស់​សារ​ជា​សំឡេង​រូបភាព​ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស ពីបទ​ឧក្រិដ្ឋ​ពីបទ​ម​ជ្ឈឹ​ម​ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ស​ម្រា​ប់​គណបក្ស​របស់ខ្លួន​,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ទោស ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​នយោបាយ​របស់ខ្លួន​, គាំទ្រ ឬ​រៀបចំ​ផែនការ​ឃុំ​ឃិត​ជាមួយ​អា​រ័ត្ន​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង នឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​មាន​ចែង​ពីរ​ចំណុច​ទី​១ ដល់​ចំណុច​ទី​៥ ខាងលើ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​មាត្រា​៤៤ ថ្មី (​ពីរ​) បាន​បញ្ជាក់ថា ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦ ថ្មី (​ពីរ​) នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ តុលាការ​អាច​សម្រេច​ដូចខាងក្រោម​៖ ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើសពី​៥​ឆ្នាំ​, រំលាយ​គណបក្សនយោបាយ​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាត្រា​១២ ថ្មី នៃ​ច្បាប់​នោះបាន​ចែងថា ប្រធាន និង​អនុប្រធាន​នៃ​គណបក្សនយោបាយ និង​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​នឹង​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្សនយោបាយ មិន​ត្រូវជា​បុគ្គល​ដែលជា​ទណ្ឌិត​ជាប់ទោស​ដាក់​ពន្ធ​ធនាគារ​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ដោយ​គ្មាន​ការព្យួរទោស​ឡើយ​។ មាត្រា​៣៨ ថ្មី ចែងថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ត្រូវគោរព​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ជា​ធរមាន​ដទៃទៀត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រភពអត្ថបទ៖ កម្ពុជាថ្មី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

You may have missed