លោក ឌិត ទីណា រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ ខែតុលា បានចេញសេចក្តីសម្រេចពីការតែងតាំងមន្ត្រីខុទ្ទកាល័យ របស់ខ្លួន។
ក្នុងសេចក្តីសម្រេចនោះ លោក ជា ឆេង ត្រូវបានតែងតាំង ជានាយកខុទ្ទកាល័យ ដោយមាននាយករង ពីររូបគឺ លោក ជាំង ស៊ីឌី និងលោក ថៃ សុខា។
ខុទ្ទកាល័យ លោករដ្ឋមន្ត្រីកសិកម្ម មានសមាជិក៤រូប ដែលមាន កញ្ញា អ៊ឹម រចនា, កញ្ញា យ៉ែម សនីតា, កញ្ញា ស្នា ធិការ និងលោក កង ម៉េងហៃ៕