បើតាមការបញ្ជាក់ ពីអភិបាល រាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងនៅ យប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ថា៖ គិតត្រឹមវេលា ម៉ោង ជិត ៩យប់នេះ ក្រសួងសុខាភិបាល បានរកឃើញកម្មករនៅ រោងចក្រកាត់ដេរ យីហោ”ឌីន ហាន” ជិត ៥០នាក់ ឆ្លងជំងឺកូវីដ-១៩។
ជាក់ស្ដែង ភ្លាមនោះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ សូមអំពាវនាវ ដល់កម្មករកម្មការិនីទាំងអស់ ដែលបម្រើការ នៅរោងចក្រមួយនេះ ត្រូវមកយក សំណាក ដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែក ជាកំ.ហិត បើមិនដូច្នេះទេ.មិនអនុញ្ញាត ឲ្យចូលធ្វើការឡើយ។
សូមជម្រាបថា រោងចក្រកាត់ដេរ យីហោ”ឌីន ហាន” ដែលមានកម្មករ.និយោជិកជិត ៥០ឆ្លងជំងឺកូវីដ-១៩នេះ មានទីតាំងស្ថិត នៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់.ស្ទឹងមានជ័យ.ទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ បច្ចុប្បន្នមានកម្មករ.ដែលកំពុងបម្រើការងារនៅក្នុង រោងចក្រមួយនេះមាន ចំនួន ២៥៦២នាក់។នេះបេីយោងតាម របាយការណ៍ របស់អាជ្ញាធរ.ខណ្ឌមាន.ជ័យ។
ជាមួយគ្នានេះ លោកអភិបាល រាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់បងប្អូនសាច់ ញាតិ ឬមិត្តភក្ដិរបស់កម្មករ ទាំងនោះ ត្រូវជួយណែនាំឲ្យពួក គេធ្វើចត្តាឡីស័ក.រយៈពេល ១៤ថ្ងៃតាមចំនួន.កំណត់ ហើយបើធ្វើមិន.បានត្រឹមត្រូវទេ នឹងទទួលទោស.ពិន័យតាម.ច្បាប់ ជាក់ជាមិនខាន.ឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូល.ដ្ឋាន ត្រូវត្រួត.ពិនិត្យតាមដាន.ដោយយកចិត្តទុក.ដាក់.បំផុត។
បច្ចុប្បន្នអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមាន.ជ័យ ព្រមទាំង.មន្រ្តីសុខាភិបាល នៅយប់.ថ្ងៃនេះ បាននិងយក.សំណាក.ទៅលើបងប្អូនកម្មករ.នៅក្នុងរោងចក្រផ្ទាល់.តែម្តង ដើម្បីស្វែង.រកវីរុសកូវីដ-១៩៕
More Stories
អាងមិត្តភក្តិធ្វើប៉ូលិស ដើរស៊ីផឹកសេរី អ្នកភូមិខ្លាចឆ្លងកូវីដ ឆាតទៅប្រាប់ស្នងការឲ្យចាប់
អាជ្ញាធរ ឲ្យពលរដ្ឋប្រយ័ត្នចាញ់បោកល្បិចថ្មី ចោរបន្លំធ្វើជាសប្បុរសជន ចែកលុយសងធនាគារ
អាងខ្លួន ជាអតីតព្រះមហាក្សត្រអត់ពាក់ម៉ាស់ ទៅចូលរួមពិធីបុណ្យ មុជទឹកលាងបាបនៅឥណ្ឌា បានឆ្លងកូវីដហើយ