December 5, 2021

ក្រុមហ៊ុន Facebook បិទទំព័រហ្វេសប៊ុកផ្លវការ ជិត៦០ របស់នគរបាលនៃប្រទេសហ្វីលីពិន

កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Facebook បានធ្វើការបិទគណនី និងផេកផ្លូវការយ៉ាងតិច ៥៧ របស់កងកម្លាំងនគរបាល និង យោធា នៃប្រទេសហ្វីលីពីន ដែលបានប ង្កប្រតិកម្មយ៉ាងខ្លាំងពីសំណាក់លោកប្រធានាធិបតីហ្វីលីពីន ដែលបានគំ រា ម បិទប្រតិបត្តិការរបស់ Facebook វិញ។ ហ្វីលីពីន បានទាមទារការបកស្រាយពី Facebook ចំពោះការបិទគណនី និងផេកផ្លូវការទាំងនោះ។

លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យមានការចូលរួមសហការពី Facebook បើមិនដូច្នោះទេ ហ្វីលីពីន នឹងអាចបិទប្រតិបត្តិការរបស់ Facebook តែម្ដង។ សូមជម្រាបថា គណនីដែលទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០២២ បង្កើតដោយ កូនស្រីលោកប្រធានាធិបតី និងជាអភិបាលក្រុងដាវ៉ាវ (Davao) លោកស្រី សារ៉ា ឌូតឺតេ (Sara Duterte) ក៏ត្រូវបានក្រុមហ៊ុន Facebook លុបចោលផងដែរ៕