មានគណបក្ស​ចំនួន​៥ បាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ថា គិត​ត្រឹម​វេលា ម៉ោង​៥ និង​៣០ នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែក​ញ្ញា មាន​គណបក្ស​ នយោបាយ​ចំនួន​៥ បាន​ដាក់​ភ្នាក់ងារ​ របស់​ខ្លួន ដើម្បី​សង្កេត មើល​ដំណើរការ​ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម គ​.​ជ​.​ប គណបក្ស​ នយោបាយ​ទាំង​៥ នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា (​ដាក់​ភ្នាក់ងារ​ទាំង​ពេញ​សិទ្ធិ និង​បម្រុង​ចំនួន​ ២៣៤៧ ស្រី​ចំនួន​៥០៤), គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (​ដាក់​ភ្នាក់ងារ​ទាំង​ពេញ​សិទ្ធិ និង​បម្រុង​ចំនួន​២៥១១ ស្រី​ចំនួន​៤៣៩), គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​ដាក់​ភ្នាក់ងារ​ទាំង​ពេញ​សិទ្ធិ និង​បម្រុង​ចំនួន​១៣១ នាក់ ស្រី​ចំនួន​១៨ នាក់​), គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច (​ដាក់​ភ្នាក់ងារ​ទាំង​ពេញ​សិទ្ធិ និង​បម្រុង​ចំនួន​ ៣៧ នាក់ ស្រី​ចំនួន​៤ នាក់​) និង​គណបក្ស​យុវជន​កម្ពុជា (​ដាក់​ភ្នាក់ងារ​ទាំង​ពេញ​សិទ្ធិ ១ នាក់ ស្រី​គ្មាន​) ហើយ​សរុប​ទាំងអស់​មាន​ចំនួន​៥,០២៧​នាក់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​បន្ទាយមានជ័យ​, រាជធានី​ភ្នំពេញ​, សៀមរាប​, និង​តាកែវ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រើប្រាស់​ ទម្រង់​បែបបទ ​ផ្ទាល់ខ្លួន ដែល​ខុស​ពី​ទម្រង់​បែបបទ (​ទ​.១០០៧) ដែល​កំណត់​ដោយ គ​.​ជ​.​ប ហើយ​គណបក្ស​ មានការ​ភាន់ ច្រឡំ​អំពី​កាលបរិច្ឆេទ​នៃ​ការ ដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ ដោយ​យល់ថា បញ្ចប់​ការ​ទទួល​ពាក្យ​នៅ​ត្រឹម ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ឆ្នាំ​២០២០​។ តែ​តាមពិត​ប្រតិទិន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ការ​ចុះ​ឈ្មោះ​ភ្នាក់ងារ​គណបក្ស​នយោបាយ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៤ ខែកញ្ញា រហូតដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​មួយ​គ្នានេះ គ​.​ជ​.​ប អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​គណបក្ស​នយោបាយ នៅ​ក្រសួងមហាផ្ទៃ ចូលរួម​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​របស់​ខ្លួន ដើម្បី​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​នេះ​កុំបី​ខាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ​.​ជ​.​ប សង្ឃឹមថា គ្រប់​គណបក្ស​នយោបាយ ក្រុមប្រឹក្សា ឃុំ សង្កាត់ គ្រប់​ភាគី​ពាក់ព័ន្ធ​និង​មន្ត្រី​បោះឆ្នោត​ទាំងអស់ នឹង​យកចិត្តទុកដាក់​សហការ​គ្នា​ឲ្យ​បាន​ល្អ ដើម្បី អោយ​ដំណើរការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២០ នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គូរ​រំលឹក​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ចាប់​ផ្តើម​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ ២០២០ នៅ​តាម​សាលាឃុំ សង្កាត់ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំង​ប្រទេស​។ ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​២០១៩ មាន​ចំនួន ៨,៦២៩,៣៥៧​នាក់​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០​នេះ យោង​តាម​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន ៣០០,៣៩០​នាក់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *