គ.ជ.ប ព្រមានដល់ភ្នាក់ងារសង្កេតការណ៍គណបក្សណា មិនគោរពនីតិវិធី នឹងដាក់ពិន័យ

​អំឡុងពេល ​នៃ​ដំណើរការ​ចុះឈ្មោះ​ បោះឆ្នោត​នេះ ឯកឧត្តម ​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការបោះ ឆ្នោត ហៅ​កាត់ គជប​ បាន​ឲ្យ​ដឹងថា​ ចំពោះ ​ភ្នាក់ងារ​សង្កេតការណ៍​គណបក្ស​នយោបាយ​ណា ​ដែល​មិន​គោរព​នីតិវិធី ​គជប​ នឹងរ ង​កា រ ពិន័យ​ ឬ​ឈាន ដល់​ការ សម្រេច​ ដក​បេក្ខភាព​ភ្នាក់ងារ​តែម្តង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃទី​២ ខែតុលា​នេះ ក៏​ថ្ងៃទី​២​នៃ​ដំណើរ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​និង​ការចាប់ ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​តាម​បណ្តា​ឃុំ​-​សង្កាត់​សរុប​នៅ​ទូទាំង​ប្រទេស​ចំនួន ១៤៩៦ ឃុំ​-​សង្កាត់​ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក ​និង​ជា​អ្នកនាំពាក្យ គជប ​បាន​ថ្លែង​ក្នុង​សម្ភាសន៍​ជាមួយ BTV នៅថ្ងៃនេះ​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល​២​ថ្ងៃ​មកនេះ ​ដំណើរ​ការចុះ​បោះឆ្នោត​បាន​ប្រកប ដោយ​រលូន និង​ត្រឹមត្រូវ​ទៅ តាម​ផែនការ និង​នីតិវិធី ​របស់ ​គជប​ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​មាន​គណបក្សនយោបាយ​ ខ្លះ​ពុំ បាន​អនុវត្ត​ទៅតាម​នីតិវិធី​ នៃ​ទម្រង់​បែបបទ ​ក្នុងនាម​ជា​ភ្នាក់ងារ ​តំណាង​គណបក្ស​ នយោបាយ​ចូលរួម​ សង្កេតការណ៍ ​ចុះ​បោះឆ្នោត​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ហង្ស ពុទ្ធា បាន​បញ្ជាក់ថា​ ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បានស្នើ​ចូលរួម​ជា​ភ្នាក់ងារ​សង្កេតការណ៍​ចុះ​បោះឆ្នោត ​ដោយ​ក្នុងនោះ​ប្រសិន​គណបក្ស​នយោបាយ​ណា ​មិន​គោរព​តាម​នីតិវិធី​របស់​ គជ​ប​ នឹងត្រូវ​រង​ការ​ពិន័យ​ជា​ប្រាក់ ឬ​ឈាន​ដល់​ការដក​បេក្ខភាព​ជា ​ភ្នាក់ងារ​ចេញពី​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក ឈុន គីម​លាង ភ្នាក់ងារ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​សង្កាត់​ជើងឯក និង​លោកស្រី ចាន់ រស្មី ជា​ភ្នាក់ងារ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​សង្កាត់​ដង្កោ ​បាន​លើក​ឡើងថា អំឡុង​សង្កេតការណ៍​ជា​ភ្នាក់ងារ​តំណាង​គណបក្ស​នយោបាយ​ដាច់ខាត​ត្រូវ​អនុវត្តតាម​នីតិវិធី​របស់​ គជប ​ដើម្បី​ធានា​ភាពត្រឹមត្រូវ​ និង​តម្លាភាព​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​តាម​បណ្តា​ឃុំ​សង្កាត់ មាន​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បាន​ស្នើ​ជា​ភ្នាក់ងារ​ដើម្បី​ចូលរួម​សង្កេតការណ៍​ចុះ ឈ្មោះ​បោះឆ្នោត​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សម្ព័ន្ធ​​​​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួម​រួម​ជាតិ ​និង​ គណបក្ស​យុវជន​កម្ពុជា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា តាម​ការ​ប៉ាន់ស្មាន​ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០​របស់​ គជប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​សរុប​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ ​៣០​ម៉ឺន​នាក់ ដោយ​ការ​ចុះ​បោះឆ្នោត ​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១​នេះ រហូតដល់​ថ្ងៃទី​១៩ ​ខែតុលា ឆ្នាំ​២០២០​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *