តើជនជាតិវៀតណាម ដែលត្រូវឡើង មករស់នៅលើដីគោក ៤០ហិកតា ដំណើរការដល់ណាហើយ នៅខេត្តកំពង់ឆ្នាំង

មន្ត្រី​ស្ថានទូត​ប្រទេស​វៀតណាម ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​និយាយ​ ឱ្យដឹង ​តាមរយៈ​អ្នកបក ប្រែ​ភាសា​ខ្មែរ​ថាៈ ​ទាំង​អាជ្ញាធរខេត្ត​មន្ត្រី​ស្ថានទូត​វៀតណាម​ ទាំង​ពលរដ្ឋ​កម្ពុជា​ និង​ពលរដ្ឋ​វៀតណាម​ គឺ​ត្រូវ​ដល់ពេល ​ដែល​ត្រូវ​អភិវឌ្ឍន៍ ​ប្រទេសជាតិ​ ឱ្យបាន​ល្អ​ គឺ​ការ​ បម្លាស់​ទី​ឡើងគោក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មន្ត្រី​ដដែល​ បាន​បន្តថាៈ​ការ​បម្លាស់​ ទី​ពី​លើទឹក​ឡើង លើ​គោក​វា​ពិត ជា​មានការ​លំបាក ​ពិត​មែន​។​ក៏ប៉ុន្តែ​យ៉ាងណា​ លោក​នៅតែ​ធ្វើការ​គាំទ្រ​ ទៅលើ​ចំណាត់កា រ​របស់​អាជ្ញាធ​រ​ខេត្តកំពង់ឆ្នាំង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការលើកឡើង​របស់​ម​ន្ត្រី​ស្ថានទូត​វៀតណាម​បែបនេះ​ នៅ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ និង​ជូនដំណឹង​ក្នុង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០ ​គ្រា​ដែល​អាជ្ញាធរខេត្ត​បាន ​ផ្សព្វផ្សាយ​នៅ​សេចក្តីជូនដំណឹង​ស្ដីពី​ផែន​ការបន្ត​បន្លាស់​ទី​អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​នៅ​ក្រុង​កំពង់ឆ្នាំង​។ ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​គេ​ មើលឃើញ​វត្តមាន​ លោក លុយ​ ឌី​ណា​ស្នងការរង ​នគរបាល​ខេត្តកំពង់ឆ្នាំង និង លោក​ជុន​ថា​រិ​ទ្ធ​រួម​ និង​លោក​ឡាយ​ស៊ុន​ជៀន​មន្ត្រី​ស្ថានទូត​វៀតណាម ​ប្រចាំ​កម្ពុជា​ និង​លោក​ង្វៀង​យ៉ាំ​ប៊ែ​រ​ ប្រធាន​សមាគម​វៀតណាម​ប្រចាំខេត្ត​កំពង់ឆ្នាំង​ និង​ប្រជាពលរដ្ឋ​វៀតណាម​ រស់នៅ​បែ​ចិញ្ចឹម​ត្រី​ ក្នុង​ដង​ ទន្លេ​ក្រុង​កំពង់ឆ្នាំង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម ​ដែល​កំពុង​រស់នៅ​លើ​ទីតាំង ​បណ្ដោះអាសន្ន លើ​បែរ​ចិញ្ចឹម​ត្រី​ ទាំងអស់​ឱ្យមក​រស់នៅ​ ទីតាំង​ថ្មី​ដែល​បានរៀបចំ​ស្ថិតនៅ ភូមិ​ដំបូក​កោះ  ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ លើ​ផ្ទៃដី​របស់​សមាគម​វៀតណាម​៤០​ហិកតា​។​​

ដែល​បាន​ដំណើរការ​រៀបចំ ​បាន​ប្រមាណ​ជា​ ២០​ហិកតា​រួចរាល់​ហើយ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លុយ​ឌី​ណា ស្នងការរង​នគរបាល​ ខេត្តកំពង់ឆ្នាំង ​បានឱ្យ​ថាៈ​ប្រជាពលរដ្ឋ​វៀតណាម​ ដែល​រស់​នៅលើ​បែរ​ចិញ្ចឹម​ត្រី​ ក្នុង​ក្រុង​កំពង់ឆ្នាំង​ មាន​៣៤២​បែ​ ដែលមាន​មនុស្ស​រស់នៅ ​និង​២៩​បែ​ទៀត​មិនមាន​មនុស្ស​នៅទេ ។​​លោកស្នងការ​រង​ នគ​បាល​ ខេត្តកំពង់ឆ្នាំង​ បានឱ្យដឹង​ទៀតថា ​យោងតាម​សេចក្តីជូនដំណឹង​លេខ​៦២៦​ចុះ​ថ្ងៃទី​២៨​សីហា​២០២០ ​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-​ប្រជាពលរដ្ឋ ឬ​ជនអន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​លើ​ទីតាំង ​បណ្តោះអាសន្ន និង​កំពុង​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ​ដែលមាន​បែ​ចិញ្ចឹម​ត្រី​ពី​ខាងក្រោម​សូម​ទំនាក់​ទំនង ជា​មួយក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋបាល ខេត្ត​ដើម្បី បន្លាស់​ទី​មក​រៀបចំ​ការរស់នៅ​ទីតាំង​ថ្មី នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ស្របតាម​ច្បាប់ និង​គោល ការណ៍​ជា​ធរមាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេលវេលា​អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង ​រហូតដល់​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២០ ឱ្យបាន​រួចរាល់ ។
​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០​តទៅ​គណៈបញ្ជាការ​ ឯកភាពរ​ដ្ឋ​បាល​ខេត្ត មិន​អនុញ្ញាត ​ឱ្យមាន​ទីលំនៅ​អចិន្ត្រៃយ៍​ លើ​ប​ចិញ្ចឹម​ត្រី និង​ក៏​មិន​អនុញ្ញាត​ឱ្យមាន​ការរស់នៅ ​លើ​ទីតាំង​បណ្តោះអាសន្ន​ទៀត​ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២,​ចំពោះ​បែ​ចិញ្ចឹម​ត្រី​ក្រុមការងារ ​ចម្រុះ​រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ឱ្យ​រុះរើ​ជញ្ជាំង​រុះរើ​ដំបូល​ចេញ​ដោយ​ខ្លួនឯង​បើ​ មិន​អនុវត្តតាម​ខាងលើ​ក្រុមការងារ​ មាន​វិធានការ​អនុវត្ត​ឬ​ដោយ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​តាមផ្លូវ​ច្បាប់​ នៃ​ប្រទេស​កម្ពុជា​។​៣,​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ និង​រដ្ឋបាល​ក្រុង​ស្រុក​ឃុំ​/​សង្កាត់​ពាក់ព័ន្ធ​មាន​ភារកិច្ច​ចូលរួម​សហការ​ទៅតាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​ដើម្បីឱ្យ​ការរៀបចំ​បន្លាស់​ទីប​ន្ត​និង​រៀបចំ​ការរស់នៅ​កន្លែង​ថ្មី​ របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អប្រសើរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤,​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ សូម​ការយោគយល់​ អធ្យាស្រ័យ​និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​សូម​ចូលរួម​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ឱ្យសម្រេចបាន​លទ្ធផល​ល្អ ។​ដើម្បី​ឈានទៅ​រៀបចំ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​ថែរក្សា​បរិស្ថាន​ទឹក និង​ជីវចម្រុះ​ក្នុង​ទន្លេសាប ​ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស សម្រាប់​យើងទាំងអស់គ្នា​នាពេល​បច្ចុប្បន្ន និង​កូនចៅ​ជំនាន់​ក្រោយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥,​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ សូមបញ្ជាក់​ដោយ​ម៉ឺងម៉ាត់​ថា​៖​ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២០ នេះ​តទៅ​ មិន​អនុញ្ញាត​ឱ្យមាន​ការតាំង ​ទីលំនៅ​អចិន្ត្រៃយ៍​ផ្ទះ​រស់នៅ ​ឬ​អាជីវកម្ម​លើផ្ទះ​បណ្តែត​ទឹក​ស្ថិត​លើ​ផ្ទៃ​ទឹក​ទន្លេសាប​នៅ​ទូទាំង​ខេត្ត​តទៅទៀត​ទេ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *