គ.ជ.ប នឹងស្នើទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ លើគណបក្សណា ប​ង្កបញ្ហាពេលចុះឈ្មោះបោះឆ្នោត

ឯកឧត្តម ហង្ស ពុទ្ធា ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​ហៅ​កាត់​ថា គជប ​បាន​លើកឡើងថា ​អំឡុង​ដំណើរ​ចុះ ឈ្មោះ​បោះឆ្នោត​នេះ ប្រសិន​ គណបក្ស​នយោបាយ​ណា​បង្ក​ អសណ្តាប់ ធ្នាប់​សង្គម​នោះ​ នឹងត្រូវ​ប្រឈម​ ចំពោះ​ចំណាត់ ​ការ​ក្រសួង មហាផ្ទៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ BTV នៅ​ថ្ងៃទី​៧ ខែតុលា ​ឆ្នាំ​២០២០​នេះ ​ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ ​គជប បាន​មាន ប្រសាសន៍ថា​ គិត​ចាប់ពី​ថ្ងៃទី​១ ដ​ល់​ថ្ងៃទី​៧ ខែតុលា​នេះ​ ការចាប់ផ្តើម​ដំណើរការ​ពិនិត្យ​ បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ​បាន​ប្រកប​ទៅតាម​ នីតិវិធី ប៉ុន្តែ​តាម​ការសង្កេត​របស់ ​គជប មាន​ភាគី​ពាក់ ព័ន្ធ​ដែល​ជា ​គណបក្សនយោ បាយ​ចូលរួម​សង្កេតការណ៍​ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ​ធ្វើការ​ប្រតិកម្ម ឬ​ កត់សម្គាល់​ ចំពោះ​បញ្ហា​ការអនុវត្ត​ របស់​មន្ត្រី​ចុះឈ្មោះ​ បោះឆ្នោត​ទៅ តាម​បណ្តាញ​សង្គម ​ដែល​នេះ ​បង្ហាញ​ពី​ភាព​ភ័ន្តច្រឡំ​ នៃ​ការអនុវត្ត​របស់ ​គជប ក៏ដូចជា ​ភាគី​ពាក់ព័ន្ធ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ហង្ស ពុទ្ធា ​បាន​បញ្ជាក់ថា ​ក្នុង​នីតិវិធី​នៃ​ដំណើរ ការ​ចុះឈ្មោះ​បោះឆ្នោត​ភាគី ​ពាក់ព័ន្ធ ​ឬ​បណ្តា​គណបក្ស​នយោបាយ​ មាន​សិទ្ធិ​ក្នុង​ការ​ដាក់​បណ្តឹង​ប្រសិន​សង្កេត ឃើញ​ភាព​ មិនប្រក្រតី គណបក្ស​នយោបាយ​ នោះ​មិនគួរ​ប្រើប្រាស់​ បណ្តាញ​សង្គម ​វា យ ប្រហារ​លើ​ស្ថាប័ន​របស់​ គជប ​ឡើយ ដូច្នេះ ក្រសួងមហាផ្ទៃ​មាន​ សមត្ថកិច្ច​ចាត់វិធានការ​ លើ​គណបក្ស​នយោបាយ​ទាំង​ឡាយណា​ ដែល​ប ង្ក​អ​សណ្តាប់ធ្នាប់​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រុមមន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ ចុះឈ្មោះ​បោះឆ្នោត បាន​លើក​ឡើងថា ក្នុង​មួយ​សប្តាហ៍​ កន្លងមកនេះ​ ដំណើរការ​ចុះឈ្មោះ​មាន​សកម្មភាព​ផុលផុស ​ និង​ការចូលរួម​យ៉ាង​ម៉ត់ ចត់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ក៏ដូចជា ​តំណាង​គណបក្ស​ នយោបាយ​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិត​ត្រឹម​រយះពេល ​៦​ថ្ងៃ​ នៃ​ការចុះឈ្មោះ​បោះឆ្នោត នៅ​ទូទាំង​ប្រទេស​មាន ​ប្រជាពលរដ្ឋ​ដែល​បាន​ ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ចំនួន ៨៦,៩៤៦​នាក់ ខណៈ​តាម​ការ​ប៉ាន់ស្មាន​សម្រាប់​ការ​ចុះឈ្មោះ​បោះ ឆ្នោត​ឆ្នាំ​២០២០​ របស់ គជប ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ ៣០​ម៉ឺន​នាក់ ​ដោយ​ការចុះ​បោះឆ្នោត​ នេះ​ប្រព្រឹត្តទៅ​ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៩ ​ខែតុលា ឆ្នាំ​២០២០​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *