ក្រសួងផែនការ ហាមអាជ្ញាធរពុករលួយ លួចដាក់សាច់ញាតិខ្លួនឯង ចូលក្នុងប័ណក្រីក្រ នាំឲ្យប៉ោងទិន្នន័យ

​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ បាន​​រំឭក ​និង​ហាម ដល់​អាជ្ញាធរ​គ្រប់ ​លំដាប់​ថ្នាក់ ដាច់​ខាត មិន​ត្រូវ​ដាក់​បញ្ចូល ​គ្រួសារ​ដែល​មាន​ជីវ ភាព​ប្រសើរ ឬ​គ្រួសារ​ជា​សា ច់ញាតិ​ អាជ្ញាធរ ​មូលដ្ឋាន មិនមែនជា​គ្រួសារ​ក្រីក្រ​ ពិតប្រាកដ ចូល​ទៅ​ក្នុង​ អត្តសញ្ញាណកម្ម​ គ្រួសារ​ក្រីក្រ​ ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ​ស្ដីពី​ការ​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជុំ​ទី​១៤ ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២០ ​នៅ​សាលា​ខេត្ត​កំពត ឯកឧត្ដម​កិត្តិ​ សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង ​ផែនកា​រ បាន​មានប្រសាសន៍ថា ភាព​ក្រីក្រ​ជា​មូលដ្ឋាន​ស្មុគស្មាញ​ពហុមុខ ប ង្ក​ឲ្យ​មាន​កំណើនប្រជាជន​ខ្ពស់ កង្វះ​អនាម័យ កង្វះ​ការអប់រំ កង្វះ​កាលានុវត្តភាព​ការងារ កង្វះ​សន្តិសុខ​ស្បៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរើសអើង​ក្នុង​សង្គម និង​ភាព​ងា យ​រង គ្រោះ ហើយ​រាជ រដ្ឋាភិបាល​កម្ពុជា​ បាន​យ ល់ច្បាស់ និង​ចាត់ទុក​ភាព ក្រីក្រ ​ជា​មូលហេតុ​ នៃ​ការខាតបង់ ​សេដ្ឋកិច្ច​ដ៏​ធ្ង ន់ ធ្ងរ និង​បាន​ ដាក់ចេញ​ និង​អនុវត្ត​នយោបាយ​ កំណែទម្រង់​លើ ​គ្រប់ផ្នែក គ្រប់​វិស័យ ដើម្បី​ជំរុញ​កំណើន ​ការងារ សមធម៌ និង​ប្រសិទ្ធភាព នៅ​កម្ពុជា។ ក្នុងនោះ ដើម្បី​ សម្រេច​បាន​ គោលដៅ​អភិវឌ្ឍ​ន៍​ប្រកប ដោយ​ចីរភាព (២០១៦-២០៣០) និង​ការកាត់បន្ថយ​ភាព ​ក្រីក្រ​នៅ​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​នោះ ​កម្មវិធី​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ ត្រូវ​បាន​រាជរដ្ឋាភិបាល ​ចាត់ទុកជា​ឧបករណ៍​ដ៏​សំខាន់​មួយ ក្នុង​ការ​ជំរុញ​ល្បឿន​ ការកាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន ​ឆាប់រហ័ស​។ ដូច្នេះ​ ទាំង​មន្ត្រី​មន្ទីរ អង្គភាព​ជំនាញ និង​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំ ដាប់ថ្នាក់ ត្រូវ​សហការ​គ្នា​ ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ និង​មាន ​ប្រសិទ្ធភាព តម្លាភាព ទទួល​បាន ​សេចក្តី​ទុក​ចិត្ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​សង្កត់ ​ធ្ងន់ ​ថា អភិបាលខេត្ត ​ត្រូវ​ជួយ​ពិនិត្យ ​តាមដាន និង​ធ្វើការ​ណែនាំ​ទៅតាម​ បណ្តា​ក្រុង ស្រុក និង​ ឃុំ​ សង្កាត់ យកចិត្ត​ ទុកដាក់​ខ្ពស់ ​និង​ត្រូវ​ជ្រើសរើស​គ្រួសារ​ សម្ភាសន៍ ជា​គ្រួសារ​ក្រីក្រ​ពិតប្រាកដ។ ចៀសវាង​ដាច់ ខាត ការ​ដាក់​បញ្ចូល​គ្រួសារ​ដែល​មាន ​ជីវភាព​ប្រសើរ ឬ​គ្រួសារ​ជា​សាច់ញាតិ ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​មិនមែ នជា​គ្រួសារ​ក្រីក្រ​ ពិតប្រាកដ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ក្រសួងផែនការ​ មាន​ទិន្នន័យ ​គ្រួសារ ក្រី​ក្រ​សរុប​ចំនួន ​៦៨៩ ០៧៦​ គ្រួសារ គិត​ជា​សមាជិក​មាន ​ចំនួន​ ២ ៧៦១ ៩៤១ ​នាក់​, ក្នុងនោះ​ទិន្នន័យ​គ្រួសារ ​ក្រីក្រ តាម​ជុំ​មាន​ចំនួន ​៥០៨ ៦០៣ គ្រួសារ និង​ទិន្នន័យ​គ្រួសារ​ ក្រីក្រ​អនុវត្ត​តាម​នីតិវិធី​អត្ត​សញ្ញាណ​ កម្ម​គ្រួសារ​ក្រីក្រ​តាម ​ការ​ស្នើសុំ គិត​ពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ ដល់ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២០ មាន​ចំនួន​ ១៨០ ៤៧៣ ​គ្រួសារ​ បន្ថែម​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​ខេត្ត​កំពត តាម​របាយការណ៍ ​ឯកឧត្ដម ជាវ តា​យ បាន​ឲ្យ​ដឹង​ថា កន្លងមក ​ខេត្ត​កំពត​ធ្លាប់​បាន​អនុវត្ត​កម្មវិធី ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ចំនួន​ ៤​លើក​រួចមក ហើយ សរុប​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្ត​ ចំនួន ២៥ ៦៤៥ គ្រួសារ​ នៅ​ឆ្នាំ​២០២០។ ក្នុងនោះ ​កំឡុង​ពេល​កូ​វីដ-​១៩ រក​ឃើញ​គ្រួសារ​ ក្រីក្រ​ចំនួន ៧ ០៧៤ ​គ្រួសារ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *